ជំពូក១៖ ស្វែងយល់ពីមូលហេតុដែល ហេតុអ្វីការមិនមានលក្ខណៈពិសេសខុសគេ មានន័យថាជាការ បរាជ័យរបស់ក្រុមហ៊ុន?

ជំពូក២៖ ការផ្សាយពាណិជ្ជកម្មកំពុងបាត់បង់ប្រសិទ្ធភាពពីព្រោះវាសម្បូរអ្នកផ្សព្វផ្សាយពេក

ជំពូក៣៖ ដើម្បីធ្វើឲ្យផលិតផល ឬសេវាកម្មរបស់អ្នកលេចធ្លោនៅក្នុងទីផ្សារសម័យទំនើបនេះ វាត្រូវតែមានអ្វីប្លែកខុសពីគេ

ជំពូក៤៖ សព្វថ្ងៃនេះ ការប្រថុយ គឺជាយុទ្ធសាស្ត្រដែលមានសុវត្ថិភាពជាងការចៀសវាងហានិភ័យអ្វីទាំងអស់

ជំពូក៥៖ ផ្តោតលើអតិថិជនដែលមានបំណងចង់សាកល្បងអ្វីដែលថ្មី និងផ្សព្វផ្សាយបន្ត

ជំពូក៦៖ ការធ្វើទីផ្សារក៏ជាការបង្កើតផលិតផលផងដែរ មិនមែនចាំតែលក់ផលិតផលដែលមានស្រាប់ៗ នោះទេ

ជំពូក៧៖ ធ្វើទីផ្សារសម្រាប់មនុស្សដែលកំពុងស្វែងរកដំណោះស្រាយដែលអ្នកមាន និងវាស់វែងប្រសិទ្ធភាពនៃវិធីសាស្ត្រនោះ

ជំពូក៨៖ ក្រុមហ៊ុនជាច្រើនខ្លាចការរិះគន់ ការសើចចំអក និងការផ្លាស់ប្តូរដែលខ្លួនមានភាពខុសគេ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

បើអ្នកក្រឡេកមើលទៅវាលស្រែដែលគេលែងហ្វូងគោឲ្យស៊ីស្មៅ តើអ្នកនឹងមើលឃើញអ្វីខ្លះ?  ប្រហែលជា ទិដ្ឋភាពដែលគ្របដណ្ដប់ទៅដោយពណ៌សខ្មៅ ឬស្នាមប្រឡាក់ប្រលូសរដិបរដុបខ្លះៗ ប្រសិនបើអ្នកមានភ្នែកល្អ ។ ប៉ុន្តែប្រហែលជាគ្មានចំណុចផ្សេងទៀតដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកបានទេមើលទៅ ។

ប៉ុន្តែឥឡូវស្រមៃថា អ្នកបានឃើញអ្វីដែលចម្លែកមួយ នោះ គឺសត្វគោពណ៌ស្វាយនៅក្នុងវាលនោះ! ពេលនេះអាចនិយាយបានហើយថា វាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ​  ព្រោះថាសត្វគោពណ៌ស្វាយ គឺពិត​ជាចម្លែកមែនទែន ។

គឺមានអ្វីមួយដែលក្រុមហ៊ុនទាំងអស់ត្រូវរៀនពីក្នុងករណីនេះប្រសិនបើផលិតផលរបស់អ្នកមានលក្ខណៈធម្មតាៗ ដូចគោសខ្មៅ ឬសូម្បីគោពណ៌ត្នោត អ្នកមិនបាច់សង្ឃឹមថាមានអ្នកចាប់អារម្មណ៍នោះទេ ។ ផ្ទុយទៅវិញ អ្នកត្រូវបង្កើតអ្វីដែលមានលក្ខណៈពិសេសដូចជាគោពណ៌ស្វាយនេះជាដើមនេះ ។ 

នៅក្នុងសៀវភៅនេះអ្នកនឹងរកឃើញ៖ 

  1. ហេតុអ្វីបានជាអតិថិជន គឺជាអ្នកទីផ្សារដ៏ល្អបំផុតរបស់អ្នក? 
  2. ហេតុអ្វីបានជាអគារ Leaning Tower of Pisa ទាក់ទាញភ្ញៀវបានច្រើនជាងវិហារ Pantheon រហូតទៅដល់ ១០០ដង? 
  3. និងហេតុអ្វីបានជាការមើលទៅគួរឲ្យអស់សំណើច អាចជារឿងល្អទៅវិញ? 
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!