ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់យើង? ស្វែងយល់ពីអាថ៌កំបាំងនៃជំងឺអាសន្នរោគ

ជំពូក២៖ នៅពេលមនុស្សលោកបានទៅរស់នៅពាសពេញពិភពលោក សត្វល្អិតដែលមិនធ្លាប់បង្ករោគដល់មនុស្សកាលពីជំនាន់មុន បានផ្សាំខ្លួនវានៅក្នុងខ្លួនមនុស្ស ហើយធ្វើឲ្យយើងធ្លាក់ខ្លួនឈឺ

ជំពូក៣៖ មេរោគប្រើប្រព័ន្ធដឹកជញ្ជូនក្នុងខ្លួនរបស់យើងដើម្បីរាលដាលពាសពេញសារពាង្គកាយរបស់យើង

ជំពូក៤៖ ទោះបីជាមានការជឿនលឿនក្នុងការគ្រប់គ្រងកាកសំណល់ក៏ដោយ វានៅតែអាចនាំឲ្យមានការបង្កដែលមានគ្រោះថ្នាក់បាន

ជំពូក៥៖ អាសន្នរោគឆ្លងរាលដាលលឿននៅក្នុងទីប្រជុំជន

ជំពូក៦៖ ការបោកបញ្ឆោតនៃអ្នកនយោបាយ អាចធ្វើឲ្យអាសន្នរោគរាតត្បាតកាន់តែខ្លាំង

ជំពូក៧៖ ម្តងហើយម្តងទៀត វឌ្ឍនភាពនៃផ្នែកវេជ្ជសាស្ត្រ ត្រូវបានរារាំងដោយជំនឿងប់ងល់

ជំពូក៨៖ ការព្យាបាលជំងឺបង្ករោគពីបរទេស ធ្វើឲ្យយើងចេះយកចិត្តទុកដាក់ទៅលើអនាម័យនៅផ្ទះខ្លួនឯង

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

មធ្យោបាយធ្វើដំណើររបស់មនុស្សបានវិវត្តយ៉ាងឆាប់រហ័សពីទូកទៅរថភ្លើងរហូតដល់យន្តហោះ ហើយឥលូវយើងមានភាពជឿនលឿនក្នុងការធ្វើដំណើររាប់ពាន់ម៉ាយក្នុងរយៈពេលតែប៉ុន្មានម៉ោង   ប៉ុណ្ណោះ ។ ជាអកុសល វាក៏មានប្រយោជន៍សម្រាប់មេរោគផង   ដែរ ។

មែនទែនទៅ បើគ្មានជំនួយពីប្រព័ន្ធដឹកជញ្ជូននៃសារពាង្គកាយយើងទេ សមត្ថភាពនៃការរីករាលដាលមេរោគនៅក្នុងខ្លួនរបស់យើង គឺ មិនមានភាពទូលំទូលាយនោះទេ ។

សូមមើលពីជំងឺអាសន្នរោគមួយទៀត​​ ម្ដងទៀត ។ នៅពេលវានៅតូច មេរោគនេះមិនអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន   ទេ ។ ដូច្នេះដើម្បីចម្លងទៅមនុស្សផ្សេងទៀតបាន វាបានបង្កើតជាតិពុលដែលបណ្តាលឲ្យមានជំងឺរាករូសដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបញ្ចេញបាក់តេរីឆ្លងពីអ្នកមានផ្ទុកជំងឺម្នាក់ទៅកន្លែងដែលនៅជិតមនុស្សដែលមានសុខភាពល្អផ្សេងទៀត ។

ប៉ុន្តែ ការរាករូសមិនមែនជាមធ្យោបាយចម្លងដ៏មានប្រសិទ្ធភាព របស់វានោះទេ សូម្បីតែជំងឺអាសន្នរោគក៏ដោយព្រោះថាជំងឺនេះអាចឆ្លងទៅមនុស្សដែលរស់នៅជិតគ្នាប៉ុណ្ណោះ ។

ជារឿងល្អសម្រាប់មេរោគនេះ នៅសតវត្សរ៍ទី ១៩ ពិភពលោកមាន ការអភិវឌ្ឍនៃទម្រង់ថ្មីនៃការដឹកជញ្ជូនជាច្រើនរួមទាំងការធ្វើដំណើរតាមសមុទ្រ និងតាមអូរ ។ ហើយដោយសារបាក់តេរី Vibrio cholera គឺជាអាសន្នរោគដែលរស់នៅក្នុងទឹក ដូច្នេះនេះជារឿងល្អបំផុតសម្រាប់វា ។ នៅពេលដែលជំងឺអាសន្នរោគនេះមាននៅក្នុងទឹកអូរ វាអាចរីករាលដាលដល់ចម្ងាយឆ្ងាយបាន ។

សព្វថ្ងៃនេះ ការធ្វើដំណើរតាមផ្លូវអាកាសគឺជាមធ្យោបាយដ៏ចម្បងរបស់យើងក្នុងការតភ្ជាប់ពិភពលោក ដែលជាហេតុធ្វើឲ្យវាកាន់តែមានភាពងាយស្រួលសម្រាប់ភ្នាក់ងារបង្កជំងឺដើម្បីធ្វើការចម្លង ។

យើងអាចមើលឃើញបញ្ហានេះក្នុងការផ្ទុះឡើងនៃជំងឺ SARS ក្នុងឆ្នាំ ២០០៣ ។ នៅពេលដែលអ្នកជំងឺដំបូងនៅក្វាងចូវទៅដល់មន្ទីរពេទ្យ គ្រូពេទ្យក៏មិនដឹងច្បាស់ពីមូលហេតុនៃជំងឺនោះដែរ    គ្រូពេទ្យដែលបានប៉ះពាល់អ្នកជំងឺនោះបានធ្វើដំណើរទៅហុងកុង ហើយបានស្នាក់នៅសណ្ឋាគារមួយកន្លែងព្រមទាំងបានចម្លងទៅមនុស្ស         ១២នាក់ ផ្សេងទៀតរួមទាំងអ្នកបម្រើការនៅលើយន្តហោះម្នាក់ផងដែរ ។

បន្ទាប់មក អ្នកបម្រើនៅលើយន្តហោះនោះបានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី មុនពេលធ្លាក់ខ្លួនឈឺ និងបានទៅពិនិត្យនៅមន្ទីរពេទ្យ ។  គ្រូពេទ្យដែលបានពិនិត្យជំងឺនាង បានហោះទៅទីក្រុង ញូវយ៉ក ប៉ុន្តែគាត់បានចុះចតនៅ Frankfurt មុនពេលជំងឺនេះបានវាយឡុកគាត់ ។

អ្នកឆ្លងផ្សេងទៀតបានធ្វើដំណើរទៅប្រទេសវៀតណាម កាណាដា និងសហរដ្ឋអាមេរិក ។ ក្នុងរយៈពេលមួយថ្ងៃ SARS បានរាលដាលដល់ ៥ទ្វីប ។

ប៉ុន្តែការធ្វើដំណើរជាក្រុមធំៗបែបនេះក៏មិនមែនជាមធ្យោបាយតែមួយដែលជួយដល់មេរោគទាំងនេះឲ្យឆាប់ឆ្លងរីករាលដាលនោះដែរ ។  ដូចដែលយើងនឹងបានឃើញក្នុងជំពូកបន្ទាប់ បញ្ហាមួយទៀតគឺប្រព័ន្ធគ្រប់គ្រងសំរាមរបស់យើង ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!