ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់យើង? ស្វែងយល់ពីអាថ៌កំបាំងនៃជំងឺអាសន្នរោគ

ជំពូក២៖ នៅពេលមនុស្សលោកបានទៅរស់នៅពាសពេញពិភពលោក សត្វល្អិតដែលមិនធ្លាប់បង្ករោគដល់មនុស្សកាលពីជំនាន់មុន បានផ្សាំខ្លួនវានៅក្នុងខ្លួនមនុស្ស ហើយធ្វើឲ្យយើងធ្លាក់ខ្លួនឈឺ

ជំពូក៣៖ មេរោគប្រើប្រព័ន្ធដឹកជញ្ជូនក្នុងខ្លួនរបស់យើងដើម្បីរាលដាលពាសពេញសារពាង្គកាយរបស់យើង

ជំពូក៤៖ ទោះបីជាមានការជឿនលឿនក្នុងការគ្រប់គ្រងកាកសំណល់ក៏ដោយ វានៅតែអាចនាំឲ្យមានការបង្កដែលមានគ្រោះថ្នាក់បាន

ជំពូក៥៖ អាសន្នរោគឆ្លងរាលដាលលឿននៅក្នុងទីប្រជុំជន

ជំពូក៦៖ ការបោកបញ្ឆោតនៃអ្នកនយោបាយ អាចធ្វើឲ្យអាសន្នរោគរាតត្បាតកាន់តែខ្លាំង

ជំពូក៧៖ ម្តងហើយម្តងទៀត វឌ្ឍនភាពនៃផ្នែកវេជ្ជសាស្ត្រ ត្រូវបានរារាំងដោយជំនឿងប់ងល់

ជំពូក៨៖ ការព្យាបាលជំងឺបង្ករោគពីបរទេស ធ្វើឲ្យយើងចេះយកចិត្តទុកដាក់ទៅលើអនាម័យនៅផ្ទះខ្លួនឯង

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

តើអ្នកធ្លាប់ឈប់ឆ្ងល់ទេថា តើមានកន្លែងណានៅលើផែនដីនេះដែលមនុស្សយើងមិនទាន់ទៅដល់? ក្នុងរយៈពេលពីរបីសតវត្សរ៍កន្លងមកនេះ យើងបានបំលាស់ទីរហូតទៅដល់ស្ទើរតែគ្រប់តំបន់នៅលើភពផែនដីនេះ ។ អ្នកក៏អាចរកឃើញយើងនៅឯកន្លែងដែលមិនអំណោយផលដូចជាតំបន់ដីសើម និងទ្វីបអង់តាក់ទិកជាដើម ។

មែនហើយ ពេលខ្លះការពង្រីកទីលំនៅដ៏ធំនេះក៏អាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរផងដែរ ។

ឧទាហរណ៍! សាន់ដារប៊ែន (Sundarbans) ជាព្រៃកោងកាងដ៏ធំមួយនៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌាដែលត្រូវបានទុកចោលដោយអធិរាជម៉ុងហ្គោលព្រោះបានមើលឃើញថា វាជាតំបន់គ្រោះថ្នាក់ និងជាដែនដីបីសាច ។  វាគឺជាការពិត ព្រោះចាប់តាំងពីពេលនោះមក តំបន់នោះបានកាន់កាប់ដោយមេរោគអាសន្នរោគដែលបង្កើតបានជាសត្វល្អិតតូចៗ ដូចជាសត្វចៃដែលហៅថាជា ដង្កូវទឹក (copepod) ជាដើម ។

ប៉ុន្តែប្រហែលក្នុងឆ្នាំ  ១៧៦០  ក្រុមហ៊ុនឥណ្ឌាបូព៌ា (East India Company) បានឈូសឆាយតំបន់នោះដោយបានកាប់ឆ្ការព្រៃដើម្បីយកដីមកដាំស្រូវ ។ នៅចុងសតវត្សរ៍ទី ១៩ មនុស្សបានកាន់កាប់ ៩០ ភាគរយនៃតំបន់សាន់ដារប៊ែន (Sundarbans) នោះ ។ ហើយពួកគេបានធ្វើការ និងយកទឹកដែលពោរពេញទៅដោយមេរោគនោះមកងូតដោយមិនមានការព្រួយបារម្ភអ្វីបន្តិចសោះ ។

ការបន្តពង្រីកវិសាលភាពដ៏ធំធេងនេះបានធ្វើឲ្យបាក់តេរីអាសន្នរោគអាចបន្សាំខ្លួនទៅនឹងរាងកាយមនុស្ស និងធ្វើឲ្យសារពាង្គកាយយើងបានក្លាយជាជំរកថ្មីរបស់ពួកវា ។  យូរៗទៅ បាក់តេរីទាំងនោះបានវិវត្តទៅជា “កន្ទុយ” តូចៗដែលអាចឲ្យវាផ្គុំគ្នាបង្កើតបានជាស្បែកស្អិតស្ដើងរស់នៅក្នុងពោះវៀនរបស់យើង ។

យើងបានឃើញករណីនេះកើតឡើងម្តងទៀតក្នុងឆ្នាំ ២០០៣ ដោយ មានការរីករាលដាលនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរមួយដែលហៅថា សា​(SARS)  នៅពេលវីរុសនៅលើខ្លួនសត្វប្រចៀវបានចាប់ផ្ដើមបន្សាំខ្លួនទៅនឹងសារពាង្គកាយរបស់មនុស្សនៅក្នុង “ផ្សារសើម(Wet Market)” នៅខេត្តក្វាងចូវនៃប្រទេសចិន ។

អ្នកលក់នៅផ្សារមួយនេះមានលក់សត្វរស់ជាច្រើនប្រភេទដូចជា អណ្តើក ពស់ និងសត្វប្រចៀវ ។ វីរុសដែលបង្កឲ្យមានជំងឺ SARS ជាក់ស្ដែងបានកើតចេញពីវីរុសសត្វប្រចៀវទ្រនាប់ជើងសេះ (horseshoe bat virus) ដែលជាធម្មតាវាមិនអាចបង្កអន្តរាយដល់មនុស្ស និងសត្វបានទេ ។

ប៉ុន្តែ ដោយសារក្នុងផ្សារនេះមានលក់សត្វព្រៃជាច្រើននៅកន្លែងតែមួយដែលមានទីធ្លាតូចចង្អៀត មេរោគនេះបានឆ្លងជាបន្តបន្ទាប់ទៅសត្វផ្សេងទៀត ហើយបន្តរហូតដល់មនុស្ស ។

ដូច្នេះ យើងបានដឹងពីការផ្ទុះឡើងនៃមេរោគនេះយ៉ាងដូចម្តេច  ហើយ ។  នៅជំពូកបន្ទាប់ យើងនឹងបានដឹងពីរបៀបនៃការផ្ទុះឡើងនៃជំងឺនេះ ដែលមានការរីករាលដាលពាសពេញពិភពលោក ។

“បរិភោគសាច់គោ អាចបណ្ដាលឲ្យមនុស្សកើតជំងឺកញ្ជ្រឹល និងជំងឺ របេង ។ បរិភោគសាច់ជ្រូក អាចបណ្ដាលឲ្យមនុស្សកើតជំងឺប៉េសជ្រូក និងសាច់ទាអាចបណ្ដាលឲ្យមនុស្សកើតជំងឺគ្រុនផ្ដាសាយធំ”

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!