ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់យើង? ស្វែងយល់ពីអាថ៌កំបាំងនៃជំងឺអាសន្នរោគ

ជំពូក២៖ នៅពេលមនុស្សលោកបានទៅរស់នៅពាសពេញពិភពលោក សត្វល្អិតដែលមិនធ្លាប់បង្ករោគដល់មនុស្សកាលពីជំនាន់មុន បានផ្សាំខ្លួនវានៅក្នុងខ្លួនមនុស្ស ហើយធ្វើឲ្យយើងធ្លាក់ខ្លួនឈឺ

ជំពូក៣៖ មេរោគប្រើប្រព័ន្ធដឹកជញ្ជូនក្នុងខ្លួនរបស់យើងដើម្បីរាលដាលពាសពេញសារពាង្គកាយរបស់យើង

ជំពូក៤៖ ទោះបីជាមានការជឿនលឿនក្នុងការគ្រប់គ្រងកាកសំណល់ក៏ដោយ វានៅតែអាចនាំឲ្យមានការបង្កដែលមានគ្រោះថ្នាក់បាន

ជំពូក៥៖ អាសន្នរោគឆ្លងរាលដាលលឿននៅក្នុងទីប្រជុំជន

ជំពូក៦៖ ការបោកបញ្ឆោតនៃអ្នកនយោបាយ អាចធ្វើឲ្យអាសន្នរោគរាតត្បាតកាន់តែខ្លាំង

ជំពូក៧៖ ម្តងហើយម្តងទៀត វឌ្ឍនភាពនៃផ្នែកវេជ្ជសាស្ត្រ ត្រូវបានរារាំងដោយជំនឿងប់ងល់

ជំពូក៨៖ ការព្យាបាលជំងឺបង្ករោគពីបរទេស ធ្វើឲ្យយើងចេះយកចិត្តទុកដាក់ទៅលើអនាម័យនៅផ្ទះខ្លួនឯង

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

នៅសាលាយើងទាំងអស់គ្នាបានរៀនពីការរងាញាក់ដែល Black Death បានបំផ្លាញប្រទេសនៅទ្វីបអឺរ៉ុប ។  អរគុណដល់ឱសថ ទំនើបៗ និងការអនាម័យល្អ ដែលធ្វើឲ្យជំងឺអាសន្នរោគបែបនោះ មិនអាចបំផ្លាញពិភពលោកទំនើបរបស់យើងបាន ។  

“ឬក៏វាអាច”?

អ្នកជំនាញផ្នែកអាសន្នរោគជាច្រើនជឿថា ជំងឺអាសន្នរោគសាកលនឹងអាចកើតមានឡើងនាពេលខាងមុខនេះ ។ ដូច្នេះ តើយើងអាចធ្វើអ្វីបាន? ដើម្បីការពារសង្គមរបស់យើង និងជួយការពារអ្នកដទៃ យើងត្រូវយល់ពីរបៀបដែលការផ្ទុះឡើង និងរបៀបដែលវារីករាលដាលរហូតក្លាយជាមហន្តរាយ ។

នោះហើយ គឺជាមូលហេតុដែលសៀវភៅនេះត្រូវបានសរសេរឡើង មក ។ ពីមួយជំហានទៅមួយជំហាន ពួកគេតាមដានការវិវឌ្ឍ         នៃជំងឺអាសន្នរោគសំខាន់ៗមួយចំនួន និងគូសបញ្ជាក់ពីស្ថានការណ៍គួរឲ្យភ្ញាក់ផ្អើលមួយចំនួនដែលអាចជួយពួកគេបាន ។

អ្នកនឹងដឹងពី៖

  1. មូលហេតុដែលការបង្កើតធនាគារ​​​ បានរួមចំណែកធ្វើឲ្យរីករាលដាល នៃជំងឺអាសន្នរោគ
  2. អំពីវីរុសដែលរីករាលដាលទៅដល់ ៥ទ្វីប ក្នុងរយៈពេលមួយថ្ងៃ 
  3. និងកាលដែលពីជំនាន់មុន ពលរដ្ឋនៅក្រុងញូវយ៉កបានផលិតកាកសំណល់ជាច្រើន ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!