រៀន ពីវិធីធ្វើឲ្យបុគ្គលិកមានភាពរីករាយ និងធ្វើការទទួលបានសមិទ្ធផលកាន់តែច្រើនក្នុងរយៈពេលត្រឹម ៦០វិនាទី

ជំពូក១៖ វាជាកិច្ចការដែលត្រូវធ្វើជាមួយមនុស្ស៖ វិធី ដែលអ្នកគ្រប់គ្រងអាចផ្តល់នូវរបៀបធ្វើការដ៏មានប្រសិទ្ធភាពបំផុត ដោយការអភិវឌ្ឍសមត្ថ ភាពបុគ្គលិករបស់ពួកគេ

ជំពូក២៖ គោលដៅក្នុងមួយនាទី៖ វិធីសាស្ត្រកំណត់គោលដៅឲ្យបុគ្គលិកដែលអ្នកអាចពិនិត្យមើលលទ្ធផលការងាររបស់ពួកគេក្នុងរយៈពេលត្រឹមមួយនាទី

ជំពូក៣៖ មួយនាទីក្នុងការសរសើរ៖ របៀបសរសើរបុគ្គលិករបស់អ្នកចំពោះលទ្ធផលការងារល្អរបស់ពួកគេ

ជំពូក៤៖ មួយនាទីក្នុងការស្ដីបន្ទោស៖ របៀបបង្ហាញប្រាប់ពីការមិនពេញចិត្តរបស់អ្នក ទៅកាន់បុគ្គលិក ខណៈពេលដែលអ្នកនៅតែផ្តល់តម្លៃដល់ពួកគេ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្នកអាចធ្វើអ្វីបានក្នុងរយៈពេលត្រឹមមួយនាទី? ប្រហែលជាផឹកទឹកមួយកែវ ឬហៅទូរស័ព្ទទៅនរណាម្នាក់ហើយទុកសារជាសំឡេងខ្លីៗឲ្យពួកគេ?  ប៉ុន្តែតើអ្នកប្រាកដហើយឬ ថាវាមិនអាចលើសពីនេះ?

តាមពិត អ្នកគ្រប់គ្រងណាដែលដឹងពីរបៀបប្រើពេលវេលារបស់ពួកគេឲ្យមានប្រសិទ្ធភាពបំផុត អាចសម្រេចលទ្ធផលបានច្រើនក្នុងរយៈពេល ៦០វិនាទី ។

តើវាអាចទៅរួចដោយរបៀបណា? ដោយកំណត់គោលដៅរយៈ ពេលមួយនាទី ជាគោលដៅជាក់លាក់សម្រាប់បុគ្គលិកដែលត្រូវបានគូសបញ្ជាក់ក្នុងរង្វាស់ម៉ែត្រ ដែលអាចវាស់វែងលើក្រដាសមួយ សន្លឹកបាន ។

ស្តាប់ទៅហាក់ដូចជាល្អពេក ដែលមិនគួរនឹងអាចទៅរួចមែនទេ?  ខាងក្រោមនេះជារបៀបដែលវាដំណើរការ ។

អ្នក និងបុគ្គលិករបស់អ្នកត្រូវព្រមព្រៀងគ្នាលើគោលដៅសម្រាប់ទំនួលខុសត្រូវរបស់បុគ្គលិកដែលកិច្ចព្រមព្រៀងនីមួយៗត្រូវសរសេរក្នុងទម្រង់ខ្លីបំផុត៖ ពី ២៥០ពាក្យ ឬអាចតិចជាងនេះ ។ វិធីនេះគោលដៅតែងតែអាចអានបានក្នុងរយៈពេលត្រឹមតែ ១នាទី ហើយអ្នក និងបុគ្គលិករបស់អ្នកត្រូវរក្សាទុកឯកសារនេះម្នាក់មួយសន្លឹករៀងខ្លួន ដើម្បីទុកជាអំណះអំណាង ។

ឧទាហរណ៍ថា៖ អ្នកចង់កំណត់គោលដៅមួយនាទីសម្រាប់បុគ្គលិកផ្នែកលក់របស់អ្នកម្នាក់ ។  អ្នកបានដាក់លក្ខខណ្ឌថា បុគ្គលិកផ្នែកលក់ម្នាក់នោះត្រូវតែបង្កើនអត្រាការលក់ឲ្យបាន ៥ភាគរយ នៅត្រីមាសខាងមុខ ។  នេះ គឺជាគោលដៅដែលងាយស្រួលក្នុងការតាមដាន ។

ហេតុអ្វីគោលដៅទាំងនេះអាចទទួលបានជោគជ័យ?  ដោយសារតែពួកគេមានវិធីសាស្ត្រក្នុងការជំរុញទឹកចិត្តបុគ្គលិក ។

នៅក្នុងក្រុមហ៊ុនភាគច្រើន និយោជិតមិនមានទំនួលខុសត្រូវជាក់ លាក់ទេ ដូច្នេះវិធីតែមួយគត់ដែលពួកគេអាចវាស់ស្ទង់ការអនុវត្តការងាររបស់ពួកគេបាន គឺតាមរយៈការវាយតម្លៃរបស់អ្នកគ្រប់   គ្រង ។  ហើយការវាយតម្លៃនេះភាគច្រើនតែងតែជាចំណុចអវិជ្ជមានពីព្រោះអ្នកគ្រប់គ្រងតែងមានទំនូលផ្តោតអារម្មណ៍ទៅលើកំហុសច្រើនជាងគុណសម្បត្តិ ។

ប៉ុន្តែ ជាមួយគោលដៅមួយនាទី បុគ្គលិកមានគោលដៅច្បាស់លាស់ដើម្បីឲ្យពួកគេប្រឹងប្រែងសម្រេច ហើយតាមដានលទ្ធផលដោយ ខ្លួនឯង ថាតើពួកគេធ្វើបានល្អកម្រិតណា ។ វិធីនេះនឹងជំរុញទឹកចិត្តរបស់ពួកគេ ។

ជាការពិតណាស់ ទោះបីគោលដៅនីមួយៗត្រូវការតែក្រដាសមួយ សន្លឹកក៏ដោយ អ្នកនៅតែអាចសរសេរដាក់ក្រដាស់កិច្ចការផ្សេង ទៀត ប្រសិនបើអ្នកកំណត់គោលដៅច្រើន ។

នេះជាមូលហេតុដែលអ្នកត្រូវប្រតិបត្តិតាមគោលការណ៍កំណត់គោលដៅ ៨០/២០ ។ ប្រហែល ៨០ភាគរយនៃការងាររបស់បុគ្គលិក គឺមានគោលបំណងដើម្បីសម្រេចឲ្យបាន ២០ភាគរយ នៃគោលដៅរបស់ពួកគេ ដូច្នេះអ្នកគ្រាន់តែត្រូវកំណត់គោលដៅ ២០ភាគរយទាំងនោះ មានន័យថាជាសមិទ្ធផលជាក់ស្តែង ៣ ទៅ ៦ ចំណុច ។

តើអ្នកដឹងទេថា “សកម្មភាពការងារភាគច្រើនរបស់បុគ្គលិក ផ្ដោតទៅលើត្រឹម ២០ភាគរយ នៃគោលដៅការងាររបស់ពួកគេ”?

 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!