រៀន ពីវិធីធ្វើឲ្យបុគ្គលិកមានភាពរីករាយ និងធ្វើការទទួលបានសមិទ្ធផលកាន់តែច្រើនក្នុងរយៈពេលត្រឹម ៦០វិនាទី

ជំពូក១៖ វាជាកិច្ចការដែលត្រូវធ្វើជាមួយមនុស្ស៖ វិធី ដែលអ្នកគ្រប់គ្រងអាចផ្តល់នូវរបៀបធ្វើការដ៏មានប្រសិទ្ធភាពបំផុត ដោយការអភិវឌ្ឍសមត្ថ ភាពបុគ្គលិករបស់ពួកគេ

ជំពូក២៖ គោលដៅក្នុងមួយនាទី៖ វិធីសាស្ត្រកំណត់គោលដៅឲ្យបុគ្គលិកដែលអ្នកអាចពិនិត្យមើលលទ្ធផលការងាររបស់ពួកគេក្នុងរយៈពេលត្រឹមមួយនាទី

ជំពូក៣៖ មួយនាទីក្នុងការសរសើរ៖ របៀបសរសើរបុគ្គលិករបស់អ្នកចំពោះលទ្ធផលការងារល្អរបស់ពួកគេ

ជំពូក៤៖ មួយនាទីក្នុងការស្ដីបន្ទោស៖ របៀបបង្ហាញប្រាប់ពីការមិនពេញចិត្តរបស់អ្នក ទៅកាន់បុគ្គលិក ខណៈពេលដែលអ្នកនៅតែផ្តល់តម្លៃដល់ពួកគេ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

បើអ្នកនិយាយឲ្យការងាររបស់អ្នកគ្រប់គ្រងកាន់តែមានភាពសំខាន់ខ្លាំង តើអ្នកនឹងនិយាយយ៉ាងដូចម្ដេច?  ព្រោះវាជាការងារទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន?  ការអភិវឌ្ឍផលិតផលថ្មី  ឬការលក់ទំនិញ?

តាមពិតចម្លើយ គឺវាស្ថិតនៅលើពាក្យថាអ្នកគ្រប់គ្រងហ្នឹងឯង៖ ភារកិច្ចចម្បងរបស់អ្នកគ្រប់គ្រង គឺគ្រប់គ្រងបុគ្គលិករបស់ក្រុម ហ៊ុន។

គោលបំណងរបស់ក្រុមហ៊ុន គឺដើម្បីរកប្រាក់ចំណូលឲ្យបានច្រើន ប៉ុន្តែលទ្ធផលទាំងមូល គឺអាស្រ័យទាំងស្រុងទៅលើការខិតខំប្រឹង ប្រែងរបស់និយោជិត ។  គុណភាពនៃការបំពេញការងាររបស់ពួកគេគឺជាកត្តាជំរុញដ៏សំខាន់នៅពីក្រោយការបង្កើត និងលក់ផលិតផល ដែលមានគុណភាពខ្ពស់ ដូច្នេះទើបធ្វើឲ្យក្រុមហ៊ុនទទួលបានភាពជោគជ័យ ។

កត្តានេះហើយដែលធ្វើឲ្យបុគ្គលិក ក្លាយជាដើមទុនដ៏ចាំបាច់បំផុតដែលក្រុមហ៊ុនមាន ដូច្នេះអ្នកគ្រប់គ្រងចាំបាច់ត្រូវផ្តោតលើការបង្កើនសក្តានុពលរបស់ពួកគេទាំងអស់នោះ ។

ជាអកុសល នេះហាក់ដូចជាមិនមែនជាចំណុចសំខាន់នោះទេ៖ ទោះ បីក្រុមហ៊ុនជាធម្មតាចំណាយរហូតដល់ ៧០ភាគរយ នៃកញ្ចប់ថវិការបស់ពួកគេលើប្រាក់ខែរបស់បុគ្គលិកក៏ដោយ ក៏ភាគច្រើនក្រុមហ៊ុនខ្លួនឯងផ្ទាល់ក៏មិនបានធ្វើការវិនិយោគសូម្បីតែមួយភាគរយទៅលើការបណ្តុះបណ្តាលសមត្ថភាពបុគ្គលិករបស់ពួកគេផង ។ នេះបង្ហាញពីការខ្វះចន្លោះការយល់ដឹងជាមូលដ្ឋាន ។

អ្នកគ្រប់គ្រងភាគច្រើនមិនយល់ពីការពាក់ព័ន្ធគ្នារវាងបុគ្គលិក និងប្រាក់ចំណូលរបស់ពួកគេទេ ដូច្នេះហើយទើបពួកគេមានទំនូលទៅលើតែពីរចំណុច៖

ទីមួយ៖ មានអ្នកគ្រប់គ្រងមួយចំនួនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់បុគ្គលិកពួកគេ ហើយបានខ្ជះខ្ជាយពេលវេលា និងធនធានរបស់ក្រុមហ៊ុនដោយមិនដឹងខ្លួនយ៉ាងច្រើនដើម្បីធ្វើឲ្យបុគ្គលិកក្រោមបង្គាប់របស់ពួកគេមានភាពរីករាយ ។  អ្នកគ្រប់គ្រងប្រភេទនេះមិនដែលហ៊ានប្រាប់ពីកំហុសបុគ្គលិកខ្លួនឯងថា “តើពួកគេបានធ្វើអ្វីខុសខ្លះនោះទេ” ហើយគាត់តែងតែទទួលដោះស្រាយបញ្ហាដែលបង្កដោយបុគ្គលិកក្រោមបង្គាប់របស់គាត់តែម្នាក់ឯង ។ ករណីបែបនេះ ទុកកាន់តែយូរ ចុងក្រោយប្រាកដជាមានបញ្ហាកាន់តែធំជាក់ជាមិនខាន ។

ទី២៖ គឺមានអ្នកគ្រប់គ្រងដែលមានភាពម៉ឺងម៉ាត់ និងខ្វល់តែពីចំណូល ចំណាយរបស់ក្រុមហ៊ុន ហើយតែងតែទាមទារឲ្យបុគ្គលិកខិតខំធ្វើការតែម្យ៉ាងគត់ ។  អ្នកគ្រប់គ្រងប្រភេទនេះតែងតែប្រាប់បុគ្គលិករបស់ពួកគេជានិច្ចថា “ពួកគេធ្វើការងារមិនទាន់បានល្អទេ  ត្រូវខិតខំបន្ថែមទៀត” ហើយកត្តានេះនឹងធ្វើឲ្យពួកគេបាក់ទឹកចិត្ត ។

ជាការពិតណាស់ ដែលអ្នកពិតជាចង់ស្ថិតនៅចន្លោះកណ្ដាលនៃ ប្រភេទអ្នកគ្រប់គ្រងទាំងពីរដែលធ្វើឲ្យបុគ្គលិកក្រោមបង្គាប់របស់អ្នកមានភាពរីករាយក្នុងការធ្វើការឲ្យអ្នក ប៉ុន្តែក៏ត្រូវមានលទ្ធផលការងារដែលមានគុណភាពខ្ពស់ផងដែរ ។

ដូច្នេះ តើអ្នកអាចទៅដល់ទីនោះដោយរបៀបណា? ដោយចំណាយពេលត្រឹមតែមួយនាទីដើម្បីគ្រប់គ្រងបុគ្គលិករបស់អ្នក ។  

សូមអានបន្តដើម្បីស្វែងយល់ពីវិធីដែលអាចសម្រេចបាន និងវិធីដែលវានឹងអាចបង្កើនប្រសិទ្ធភាពដល់ក្រុមហ៊ុន និងចំណេញពេលវេលា ។

តើអ្នកដឹងទេថា  “ក្រុមហ៊ុនជាច្រើនបានចំណាយកញ្ចប់ថវិកាយ៉ាងធំមួយសម្រាប់គ្រាន់តែប្រាក់ខែបុគ្គលិក?

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!