រៀន ពីវិធីធ្វើឲ្យបុគ្គលិកមានភាពរីករាយ និងធ្វើការទទួលបានសមិទ្ធផលកាន់តែច្រើនក្នុងរយៈពេលត្រឹម ៦០វិនាទី

ជំពូក១៖ វាជាកិច្ចការដែលត្រូវធ្វើជាមួយមនុស្ស៖ វិធី ដែលអ្នកគ្រប់គ្រងអាចផ្តល់នូវរបៀបធ្វើការដ៏មានប្រសិទ្ធភាពបំផុត ដោយការអភិវឌ្ឍសមត្ថ ភាពបុគ្គលិករបស់ពួកគេ

ជំពូក២៖ គោលដៅក្នុងមួយនាទី៖ វិធីសាស្ត្រកំណត់គោលដៅឲ្យបុគ្គលិកដែលអ្នកអាចពិនិត្យមើលលទ្ធផលការងាររបស់ពួកគេក្នុងរយៈពេលត្រឹមមួយនាទី

ជំពូក៣៖ មួយនាទីក្នុងការសរសើរ៖ របៀបសរសើរបុគ្គលិករបស់អ្នកចំពោះលទ្ធផលការងារល្អរបស់ពួកគេ

ជំពូក៤៖ មួយនាទីក្នុងការស្ដីបន្ទោស៖ របៀបបង្ហាញប្រាប់ពីការមិនពេញចិត្តរបស់អ្នក ទៅកាន់បុគ្គលិក ខណៈពេលដែលអ្នកនៅតែផ្តល់តម្លៃដល់ពួកគេ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

មនុស្សស្ទើរតែគ្រប់គ្នាតែងធ្លាប់ធ្វើការជាមួយមេមិនល្អ ជាមនុស្សដែលមិនសមមានតួនាទីជាមេ សមតែជាមនុស្សដែលគ្មានអ្នកណា រាប់រក ។

ប៉ុន្តែវាមានកិច្ចការដែលមេល្អក៏ពិបាកក្នុងការធ្វើវាដែរ ដូចជា៖ វាមិនមែនជាការងាយស្រួលប៉ុន្មានទេ ក្នុងការធ្វើឲ្យបុគ្គលិកធ្វើការដោយក្ដីសប្បាយរីករាយផង និងទទួលបានលទ្ធផលល្អផង ។

លើសពីនេះទៅទៀត មេ ឬអ្នកគ្រប់គ្រងតែងតែមមាញឹកនឹងការងារខ្លាំងដែលជាហេតុធ្វើឲ្យពួកគេត្រូវការរូបមន្តម្យ៉ាងដែលងាយ និងមានប្រសិទ្ធភាពខ្ពស់ដើម្បីគ្រប់គ្រង និងលើកទឹកចិត្តដល់បុគ្គលិកក្រោម បង្គាប់ ។

នេះជាកន្លែងដែលត្រូវការវត្តមានអ្នកគ្រប់គ្រងមួយនាទីចូលមក៖ វិធីសាស្ត្រគ្រប់គ្រង ដែលត្រូវការពេលត្រឹមតែមួយនាទី ដើម្បីនិយាយជាមួយបុគ្គលិក ហើយអាចធ្វើឲ្យពួកគេមានភាពរីករាយ និងមានផលិតភាពការងារខ្ពស់ ។

នៅក្នុងសៀវភៅនេះ អ្នកនឹងរកឃើញ៖

  1. ហេតុអ្វីបានជាបុគ្គលិកប្រៀបដូចជាត្រីបាឡែន
  2. របៀបក្នុងការស្តីបន្ទោសបុគ្គលិកណាម្នាក់ គឺដូចជាការចាត់វិធានការណ៍ជាមួយជនប្រមឹកម្នាក់អ៊ីចឹង 
  3. និងហេតុអ្វីចាំបាច់ត្រូវការពេលមិនឲ្យលើសពីមួយនាទី ដើម្បីពិនិត្យលទ្ធផលធ្វើការរបស់បុគ្គលិក ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!