ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? រៀនពីអាថ៌កំបាំងក្នុងការរក្សាអតិថិជនពីអ្នកជំនាញដែលធ្លាប់ទទួលបានពានរង្វាន់

ជំពូក២៖ សេវាកម្មបម្រើអតិថិជនដែលល្អឥតខ្ចោះ អាចធ្វើឲ្យអតិថិជនមានភក្ដីភាពចំពោះអ្នកជានិរន្តរ៍

ជំពូក៣៖ អតិថិជនថ្មីច្រើនតែបាត់បង់ទៅវិញដោយសារការផ្ដល់សេវាកម្មក្រោយពេលលក់រួចហើយមិនសូវបានល្អ

ជំពូក៤៖ អាជីវកម្មបាត់បង់អតិថិជនដោយសារតែគុណវិបត្តិនៃការផ្ដល់បទពិសោធដល់អតិថិជន និងដោយសង្កត់ធ្ងន់តែលើការលក់ច្រើនជាងការរក្សាអតិថិជនពេក

ជំពូក៥៖ ក្រុមហ៊ុនភាគច្រើនមានការយល់ដឹងតិចតួចអំពីអ្វីដែលធ្វើឲ្យការផ្ដល់បទពិសោធដល់អតិថិជនបានល្អ

ជំពូក៦៖ ដំណើរក្នុងការក្លាយជាអតិថិជនចាប់ផ្តើមដោយបីដំណាក់កាលដែលរួមមានកម្រិតវិជ្ជមានខ្ពស់អមដោយវិប្បដិសារីរបស់អ្នកទិញ

ជំពូក៧៖ ការលើកទឹកចិត្ត និងការគ្រប់គ្រងពេលវេលាបានល្អអាចប្រែក្លាយអតិថិជនដែលពេញចិត្តទៅជាអ្នកគាំទ្រអាជីវកម្មរបស់អ្នកដ៏ស្មោះស្ម័គ្រម្នាក់

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

ស្រមៃថា “ថ្ងៃមួយអ្នកមានអារម្មណ៍ល្អ រួចហើយអ្នកក៏យកស្ករគ្រាប់មួយដុំមកញ៉ាំលេង នៅពេលអ្នកខាំទំពារស្ករគ្រាប់នោះ ហើយក៏អីយ៉ាស់ អីយូយ មានអ្វីខុសធម្មតា! ថ្គាមរបស់អ្នកក៏ចាប់ផ្ដើមឈឺ ហើយអ្នកក៏ដឹងភ្លាមថា ធ្មេញថ្គាមក្រោយរបស់អ្នកមួយត្រូវបាន  បែក” ។

នេះមានន័យថា៖ អ្នកត្រូវទៅរកពេទ្យធ្មេញជាបន្ទាន់ ។ ប្រសិនបើអ្នកជួបរឿងអ្វីមួយដូចរឿងរបស់អ្នកនិពន្ធនេះ ដែលត្រូវការពេទ្យធ្មេញមកព្យាបាលព្រោះតែការឈឺចាប់ និងមិនស្រួលខ្លួន បើធម្មតាអ្នកក៏ប្រហែលជាមិនចាំបាច់ត្រូវការលេខទូរស័ព្ទរបស់ពេទ្យធ្មេញដើម្បីទុកសម្រាប់តេទៅភ្លាមៗបែបនេះដែរ ។

មែនហើយ អ្នកប្រហែលជាបានធ្វើការព្យាករណ៍ (ទស្សន៍ទាយ) រួចហើយថា នេះពិតជាស្ថានភាពមួយដែលអ្នកនិពន្ធ ចូអ៊ី ខូលមេនធ្លាប់់បានជួបប្រទះមែន ។ ប៉ុន្តែនៅក្នុងរឿងអាក្រក់ក៏មានបង្កប់រឿងល្អដែរ ។ គាត់ទទួលបានសេវាកម្មទទួលភ្ញៀវដែលល្អបំផុតពីពេទ្យ ធ្មេញ ហើយវាលើសពីអ្វីដែលគាត់មានការរំពឹងទុក ដែលធ្វើឲ្យគាត់ (ខូលមេន) បានក្លាយជាអតិថិជនដែលមានភាពស្មោះស្ម័គ្រជាមួយគ្លីនិករបស់គាត់ ។

វាបានចាប់ផ្តើមតាំងពីគាត់ (ខូលមេន) បានធ្វើការទាក់ទងទៅដំបូងម៉្លេះនៅពេលអ្នកទទួលភ្ញៀវដ៏រស់រាយរាក់ទាក់ម្នាក់បានដឹងពីករណីរបស់ខូលមេន ហើយនាងបានធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយនាងមានការរៀបចំការ ណាត់ជួបរវាងគាត់ជាមួយលោកគ្រូពេទ្យម្ដងទៀតឲ្យបានឆាប់ជាងមុន ។ ភ្លាមៗនោះ អ្នកនិពន្ធមានអារម្មណ៍ថា គាត់ត្រូវបានឲ្យតម្លៃយ៉ាងខ្លាំង ទោះបីជាគាត់ជាអ្នកជំងឺថ្មីម្នាក់ដែលអ្នកទទួលភ្ញៀវម្នាក់នោះមិនដែលបានជួបពីមុនមកក៏ដោយ ។

ការសន្ទនាតាមទូរស័ព្ទវានៅមិនទាន់គ្រប់គ្រាន់នោះទេ នាងក៏រត់ទៅបើកកុំព្យូទ័រដើម្បីផ្ញើសំណុំបែបបទព័ត៌មានរបស់អ្នកជំងឺដែល          ខូលមេនអាចបំពេញនៅលើអ៊ីនធឺណិតបានយ៉ាងលឿន ។ ពិតជាល្អមែនទែន   ព្រោះគាត់មិនបាច់ត្រូវអង្គុយរង់ចាំ និងត្រូវបំពេញព័ត៌មានលម្អិតផ្ទាល់ខ្លួនម្ដងទៀតនៅពេលគាត់មកដល់នោះទេ ។

សេវាកម្មទទួលភ្ញៀវបែបនេះមិនមែនជារឿងធម្មតានោះទេ ។  ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់ទទួលបាន និងរក្សាអតិថិជន អ្នកគួររៀនតាមភាពអស្ចារ្យរបស់គ្លីនិកពេទ្យធ្មេញមួយនេះ ។

សេវាកម្មបម្រើអតិថិជនដ៏ល្អឥតខ្ចោះនេះ បានបន្តទៅទៀតនៅពេលដែលអ្នកទទួលភ្ញៀវបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅនៅពេលគាត់មកដល់គ្លីនិក ហើយកាន់តែយកចិត្តទុកដាក់ខ្លាំងជាងមុនទៀត នៅពេលគាត់ត្រលប់មកផ្ទះវិញបន្ទាប់ពីទទួលបានការព្យាបាលរួច ។  ខូលមេនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់បានទទួល ការហៅទូរស័ព្ទដែលនិយាយថានាង គឺជាអ្នកទទួលភ្ញៀវនៅគ្លីនិកពេទ្យធ្មេញអំបាញ់មិញ ដែលបានសួរគាត់ថាតើគាត់បានធូរស្រាលខ្លះដែរទេ បន្ទាប់ពីបានលេបថ្នាំបំបាត់ការឈឺចាប់រួចមកនោះ ។ អ្នកទទួលភ្ញៀវម្នាក់នោះថែមទាំងបានឲ្យលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់លោកគ្រូពេទ្យទៅខូលមេនទៀត ដើម្បីបង្ការក្នុងករណីមានអ្វីខុសប្រក្រតី ។

ការគិតគូរគ្រប់ជ្រុងជ្រោយទាំងអស់នេះ បានធ្វើឲ្យខូលមេនមានអារម្មណ៍ថាគាត់ គឺជាអតិថិជនដ៏សំខាន់បំផុតម្នាក់ ។ គាត់មានអារម្មណ៍ថា “គាត់គឺជាមនុស្សពិសេសដែលត្រូវបានគេយកចិត្តទុកដាក់ខ្លាំង” ។  ដោយសារសេវាកម្មយកចិត្តទុកដាក់បែបនេះ បានផ្លាស់ប្តូរអ្នកដែលធ្លាប់់ខ្លាចពេទ្យធ្មេញទៅជាអតិថិជនដែលស្មោះស្ម័គ្រម្នាក់ ធ្វើឲ្យពួកគេមិនត្រឹមតែត្រលប់មកជាច្រើនដងទៀតដើម្បីពិនិត្យ និងលាងសម្អាតមាត់ធ្មេញទោះបីជាពួកគេមិនមានការឈឺធ្មេញប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានណែនាំដល់មិត្តភក្តិ និងមិត្តរួមការងាររបស់ពួកគេទៀតផង ។

ដូច្នេះ   ប្រសិនបើសូម្បីតែពេទ្យធ្មេញអាចធ្វើវាបានហើ  គ្មានហេតុ ផលអ្វីដែលអ្នកមិនអាចធ្វើវាបាននោះទេ ។ ក្នុងជំពូកបន្ទាប់ យើងនឹងសិក្សាឲ្យកាន់តែលម្អិតអំពីវិធីសាស្ត្រល្អៗមួយចំនួនសម្រាប់ធ្វើរឿងនេះ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!