ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? រៀនពីអាថ៌កំបាំងក្នុងការរក្សាអតិថិជនពីអ្នកជំនាញដែលធ្លាប់ទទួលបានពានរង្វាន់

ជំពូក២៖ សេវាកម្មបម្រើអតិថិជនដែលល្អឥតខ្ចោះ អាចធ្វើឲ្យអតិថិជនមានភក្ដីភាពចំពោះអ្នកជានិរន្តរ៍

ជំពូក៣៖ អតិថិជនថ្មីច្រើនតែបាត់បង់ទៅវិញដោយសារការផ្ដល់សេវាកម្មក្រោយពេលលក់រួចហើយមិនសូវបានល្អ

ជំពូក៤៖ អាជីវកម្មបាត់បង់អតិថិជនដោយសារតែគុណវិបត្តិនៃការផ្ដល់បទពិសោធដល់អតិថិជន និងដោយសង្កត់ធ្ងន់តែលើការលក់ច្រើនជាងការរក្សាអតិថិជនពេក

ជំពូក៥៖ ក្រុមហ៊ុនភាគច្រើនមានការយល់ដឹងតិចតួចអំពីអ្វីដែលធ្វើឲ្យការផ្ដល់បទពិសោធដល់អតិថិជនបានល្អ

ជំពូក៦៖ ដំណើរក្នុងការក្លាយជាអតិថិជនចាប់ផ្តើមដោយបីដំណាក់កាលដែលរួមមានកម្រិតវិជ្ជមានខ្ពស់អមដោយវិប្បដិសារីរបស់អ្នកទិញ

ជំពូក៧៖ ការលើកទឹកចិត្ត និងការគ្រប់គ្រងពេលវេលាបានល្អអាចប្រែក្លាយអតិថិជនដែលពេញចិត្តទៅជាអ្នកគាំទ្រអាជីវកម្មរបស់អ្នកដ៏ស្មោះស្ម័គ្រម្នាក់

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

គឺមានដំបូន្មានអំពីអាជីវកម្មជាច្រើនហូរហែបានណែនាំឲ្យអ្នកផ្តោតលើការដើរទៅគោះទ្វារផ្ទះរបស់អតិថិជន ហើយព្យាយាមលក់ឲ្យពួកគេ ។ តាមពិត វាអាចនាំអ្នកដឹកនាំអាជីវកម្មជាច្រើនឲ្យគិតថាបញ្ហាប្រឈមក្នុងការដោះស្រាយជាមួយអតិថិជនបានបញ្ចប់នៅ ពេលដែលអ្នកបានឲ្យពួកគេទិញផលិតផល ឬសេវាកម្មរបស់អ្នក ។

ប៉ុន្តែ ក្នុងនាមជាវាគ្មិនដែលឈ្នះពានរង្វាន់ និងជាអ្នកប្រឹក្សាយោបល់ដែលល្បីល្បាញមួយរូបលោក ចូអ៊ី ខូលមេន បានដឹងថា “ការធ្វើឲ្យអតិថិជនទិញទំនិញរបស់អ្នក គឺគ្រាន់តែជាការចាប់ផ្តើមដែលអតិថិនជនមានបទពិសោធជាមួយអាជីវកម្មរបស់អ្នកប៉ុណ្ណោះ” ។ វាមានសារសំខាន់ដូចគ្នា ក្នុងការពិចារណាអំពីអារម្មណ៍របស់ពួកគេបន្ទាប់ពីអ្នកបានទទួលលុយរបស់ពួកគេរួចមក ។ តើពួកគេនៅតែមានអារម្មណ៍ថា តើពួកគេនៅតែមានសារសំខាន់សម្រាប់ក្រុមហ៊ុនទៀតឬទេ? តើពួកគេនៅតែទទួលបានការយកចិត្តទុកដាក់យ៉ាងពេញលេញពីអ្នកទៀតដែរ ឬទេ?

សៀវភៅមួយក្បាលនេះនឹងបង្ហាញពីដំណាក់កាលផ្សេងៗគ្នានៃការផ្ដល់បទពិសោធដល់អតិថិជន ដូច្នេះអ្នកអាចផ្ដល់បទពិសោធល្អៗដែលធ្វើឲ្យអតិថិជនគ្រប់រូបមានអារម្មណ៍ថា ពួកគេគឺជាអតិថិជនតែមួយគត់ដែលសំខាន់ចំពោះអ្នក ។

នៅក្នុងសៀវភៅនេះ អ្នកនឹងរកឃើញ

  1. មូលហេតុដែលការិយាល័យរបស់ពេទ្យធ្មេញអាចបង្រៀនយើងអំពីការយកចិត្តទុកដាក់ចំពោះអតិថិជនបាន
  2. តើចំនួនប្រាក់ប៉ុន្មានដែលធនាគារជាមធ្យមចំណាយដើម្បីទទួលបានអតិថិជនថ្មីម្នាក់
  3. និងរបៀបដែលការផ្ដល់បទពិសោធដល់អតិថិជនប្រៀបដូចជាការចែចង់ដៃគូស្នេហាអ៊ីចឹង ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!