ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? រៀនពីអាថ៌កំបាំងក្នុងការរក្សាអតិថិជនពីអ្នកជំនាញដែលធ្លាប់ទទួលបានពានរង្វាន់

ជំពូក២៖ សេវាកម្មបម្រើអតិថិជនដែលល្អឥតខ្ចោះ អាចធ្វើឲ្យអតិថិជនមានភក្ដីភាពចំពោះអ្នកជានិរន្តរ៍

ជំពូក៣៖ អតិថិជនថ្មីច្រើនតែបាត់បង់ទៅវិញដោយសារការផ្ដល់សេវាកម្មក្រោយពេលលក់រួចហើយមិនសូវបានល្អ

ជំពូក៤៖ អាជីវកម្មបាត់បង់អតិថិជនដោយសារតែគុណវិបត្តិនៃការផ្ដល់បទពិសោធដល់អតិថិជន និងដោយសង្កត់ធ្ងន់តែលើការលក់ច្រើនជាងការរក្សាអតិថិជនពេក

ជំពូក៥៖ ក្រុមហ៊ុនភាគច្រើនមានការយល់ដឹងតិចតួចអំពីអ្វីដែលធ្វើឲ្យការផ្ដល់បទពិសោធដល់អតិថិជនបានល្អ

ជំពូក៦៖ ដំណើរក្នុងការក្លាយជាអតិថិជនចាប់ផ្តើមដោយបីដំណាក់កាលដែលរួមមានកម្រិតវិជ្ជមានខ្ពស់អមដោយវិប្បដិសារីរបស់អ្នកទិញ

ជំពូក៧៖ ការលើកទឹកចិត្ត និងការគ្រប់គ្រងពេលវេលាបានល្អអាចប្រែក្លាយអតិថិជនដែលពេញចិត្តទៅជាអ្នកគាំទ្រអាជីវកម្មរបស់អ្នកដ៏ស្មោះស្ម័គ្រម្នាក់

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

ការសង្ខេបចុងក្រោយ

សារសំខាន់នៅក្នុងសៀវភៅនេះ៖

នៅពេលយើងនិយាយអំពីការផ្ដល់បទពិសោធដល់អតិថិជន យើងច្រើនតែច្រឡំជាមួយការបម្រើសេវាកម្ម និងការលក់ ។  ប៉ុន្តែ ការផ្តល់នៅបទពិសោធដល់អតិថិជនដែលល្អមិនត្រូវបញ្ឈប់បន្ទាប់ពីផលិតផលត្រូវលក់ចេញហើយនោះទេ គឺវាមានអ្វីលើសពីនេះទៅទៀត ។ ការផ្ដល់បទពិសោធដល់អតិថិជន គឺជាអ្វីដែលអ្នកអាចរចនាបាន ។ វាជាវិធីមួយដើម្បីណែនាំខ្លួនអ្នកតាមវិធីដ៏ល្អបំផុត ខណៈពេលដែលធ្វើឲ្យអតិថិជនមានអារម្មណ៍ថាពួកគេគឺជាអតិថិជនពិសេស និងមានតម្លៃ ។ នៅពេលដែលអ្នកផ្ដល់ឲ្យអតិថិជននៅការយកចិត្តទុកដាក់ដ៏សមស្របបទពិសោធអតិថិជនដែលបានរចនាយ៉ាងល្អនោះអាចធ្វើឲ្យអាជីវកម្មរបស់អ្នកទទួលបានអ្នកគាំទ្រដ៏ស្មោះស្ម័គ្រយ៉ាងច្រើនដែលនឹងសប្បាយចិត្តក្នុងការណែនាំផលិតផល ឬសេវា កម្មរបស់អ្នកដល់មនុស្សគ្រប់គ្នាដែលពួកគេជួប ។

ដំបូន្មានដែលអាចអនុវត្តបានភ្លាមៗ៖

បោះបង់សារអ៊ីឡិចត្រូចនិចមកប្រើសារជាក្រដាសវិញ! 

របៀប និងពាក្យសម្ដីដែលអ្នកប្រើសម្រាប់ធ្វើការប្រាស្រ័យទាក់ទងអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងរបស់អ្នកជាមួយអតិថិជន ។ ដូច្នេះ ចូរពិចារណាលើការជំនួសអ៊ីម៉េលស្តង់ដារ ហើយកុំមើល ស្រាលប្រសិទ្ធភាពនៃសារដែលសរសេរដោយដៃ និងផ្ញើតាមវិធីបុរាណឲ្យសោះ ។ អ្នកណាក៏អាចផ្ញើអ៊ីម៉េលបានដែរ ហើយអ៊ីម៉េលផ្សព្វផ្សាយពាណិជ្ជកម្មដែលត្រូវបានផ្ញើចេញដោយមិនរើសមុខរាល់ថ្ងៃ អ្នកពិតជាអាចលេចធ្លោជាងគេនៅក្នុងប្រអប់សាររបស់អតិថិជនមិនខាន ។ ដោយមានអាជីវកម្មតិចតួចណាស់បានផ្ញើសំបុត្របុរាណបែបនេះ អ្នកប្រាកដជាត្រូវបានកត់សម្គាល់ ប៉ុន្តែប្រសិនបើអ្នកលះបង់ជាងហ្នឹងបន្តិចទៀត ហើយសរសេរសំបុត្រដោយដៃវិញ អតិថិជនរបស់អ្នកនឹងមានអារម្មណ៍ពិសេសមិនខាន ។  លើសពីនេះទៅទៀត វាមានពេលសម្រាប់ធ្វើការពិចារណាច្រើនជាងការផ្ញើអ៊ីម៉េលដោយស្វ័យប្រវត្តិ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!