ជំពូក១៖ ផ្នត់គំនិតរបស់យើងនឹងមានឥទ្ធិពលប្រសិនបើយើងមានជំនឿថា “យើងអាចរៀនសូត្រផ្លាស់ប្តូរ និងរីកចម្រើនបាន”

ជំពូក២៖ សមត្ថភាពបុគ្គលដែលមានផ្នត់គំនិតអវិជ្ជមានគឺគ្មានការអភិវឌ្ឍឡើយ

ជំពូក៣៖ ផ្នត់គំនិតវិជ្ជមានគឺអាចលូតលាស់ និងការអភិវឌ្ឍបាន

ជំពូក៤៖ មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានស្វែងរក ការគាំទ្រ មនុស្សដែលមានផ្នត់គំនិតវិជ្ជមានស្វែងរកការអភិវឌ្ឍ

ជំពូក៥៖ មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានមើលឃើញការបរាជ័យជាគ្រោះមហន្តរាយ រីឯមនុស្សដែលមានផ្នត់គំនិតវិជ្ជមានមើលឃើញវាថាជាឱកាស

ជំពូក៦៖ មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានតែងគេសវេះពីបញ្ហា មនុស្សដែលមានផ្នត់គំនិតវិជ្ជមានសប្បាយនឹងប្រឈមមុខជាមួយនឹងពួកវា

ជំពូក៧៖ ផ្នត់គំនិតរបស់យើងជាធម្មតាត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីមនុស្សដែលនៅជុំវិញខ្លួនយើងកាលយើងនៅក្មេង

ជំពូក៨៖ គ្រប់គ្នាអាចប្រកាន់ខ្ជាប់នូវផ្នត់គំនិតវិជ្ជមាន និងធ្វើឲ្យរឿងដែលមិនអាចទៅរួចក្លាយជាទៅរួច

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

នៅពេលដែលក្មេងៗដែលមានផ្នត់គំនិតវិជ្ជមានត្រូវបានតម្រូវឲ្យដោះស្រាយលំហាត់គណិតវិទ្យាដ៏លំបាកមួយនៅឯសាលារៀន ពួកគេចង់ល្បងសមត្ថភាព ហើយពួកគេចង់ធ្វើលំហាត់បែបនេះនៅផ្ទះ ទៀត ។ ពួកគេសម្គាល់ឃើញថា “នៅពេលដែលពួកគេដោះស្រាយលំហាត់កាន់តែច្រើន ពួកគេក៏កាន់តែចេះ” ។

វាគ្មានដែនកំណត់ទេ ចំពោះភាពដែលអាចទៅរួចសម្រាប់ក្មេងដែលមានគំនិតវិជ្ជមាននោះ ។ វាពិបាកក្នុងការកំណត់កម្រិតនៃភាពវៃឆ្លាតច្បាស់លាស់របស់ពួកគេនៅសម័យនេះណាស់ព្រោះយើងក៏មិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកដែរ ។ ប្រាកដណាស់ ចំណាត់ថ្នាក់របស់ពួកគេអាចឆ្លុះបញ្ចាំងពីស្ថានភាពរបស់ពួកគេក្នុងពេលមួយ ប៉ុន្តែក្មេងៗទាំងនេះជឿជាក់ថា “ពួកគេអាចមានសមត្ថភាពជាងនេះជាមួយនឹងការខិតខំប្រឹងប្រែង និងការលះបង់តស៊ូ” ។

លើសពីនេះទៅទៀត ពួកគេមិនចាប់អារម្មណ៍ក្នុងការទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេ ឬប្រសើរជាងសិស្សដទៃទៀតឡើយ ។ ពួកគេសប្បាយចិត្តក្នុងការជំរុញខ្លួនឯងឲ្យប្រឹងប្រែងឲ្យអស់ពីសក្ដានុពលតែប៉ុណ្ណោះ ។ មិនថាអំពីការលេងតន្ត្រី ឬកីឡា            ការសរសេរ ឬគូរគំនូរ ពួកគេព្យាយាមហ្វឹកហាត់ដោយឥតឈប់ឈរ ហើយពួកគេដឹងច្បាស់ថា “មានតែតាមរយៈការហ្វឹកហាត់ប៉ុណ្ណោះដែលអាចធ្វើឲ្យសមត្ថភាពពួកគេកាន់តែរីកចម្រើន ហើយការបរាជ័យម្តងម្កាលនឹងធ្វើឲ្យពួកគេកាន់តែរឹងមាំ” ។

មនុស្សដែលមានផ្នត់គំនិតវិជ្ជមាន មានភាពសប្បាយរីករាយជាមួយនឹងឱកាសគ្រប់យ៉ាងដើម្បីរៀនពីមនុស្សដែលពូកែបំផុតនៅក្នុងវិស័យនោះ ។ ពួកគេពិចារណាឡើងវិញ និងបោះបង់ចោលយុទ្ធសាស្ត្រដែលត្រូវបានប្រើក្នុងពេលកន្លងមក ហើយពួកគេតែងតែគិតអំពីវិធីដែលពួកគេអាចកាត់បន្ថយកំហុស និងចំណុចខ្សោយរបស់ខ្លួនដែលមាន ។

នៅក្នុងទំនាក់ទំនងស្នេហា ពួកគេលើកទឹកចិត្តដៃគូរបស់ពួកគេឲ្យបន្តរៀនសូត្រ និងអភិវឌ្ឍខ្លួនជានិច្ច ។ នៅពេលពួកគេលេងកីឡា ពួកគេដឹងខ្លួនថា “ពួកគេលេងដើម្បីប្រយោជន៍ក្រុមទាំងមូល” ។ នៅពេលពួកគេបើកអាជីវកម្ម ពួកគេបង្ហាញការឲ្យតម្លៃដល់បុគ្គលិក ស្រឡាញ់ការងារ ហើយសួរយោបល់ស្មោះត្រង់ពីពួកគេលើ       រឿងផ្សេងៗ ។ ទោះបីជាដឹងថាចម្លើយខ្លះវាមិនពីរោះស្ដាប់ក៏ដោយ ។ មនុស្សដែលមានផ្នត់គំនិតវិជ្ជមានស្វាគមន៍រាល់បញ្ហា ហើយចាត់ទុកវាជាការសាកល្បងសមត្ថភាព មិនមែនជាឧបសគ្គដែលពិបាកពេកនោះទេ ។ ពួកគេមានឆន្ទៈធ្វើឲ្យជីវិតរបស់ខ្លួនគេមានភាពប្រសើរឡើង ព្រមទាំងអ្នកដែលនៅជុំវិញខ្លួនរបស់ពួកគេផងដែរ ។

“ផ្នត់គំនិតវិជ្ជមានគឺអាចលូតលាស់ និងការអភិវឌ្ឍបាន” ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!