ជំពូក១៖ ផ្នត់គំនិតរបស់យើងនឹងមានឥទ្ធិពលប្រសិនបើយើងមានជំនឿថា “យើងអាចរៀនសូត្រផ្លាស់ប្តូរ និងរីកចម្រើនបាន”

ជំពូក២៖ សមត្ថភាពបុគ្គលដែលមានផ្នត់គំនិតអវិជ្ជមានគឺគ្មានការអភិវឌ្ឍឡើយ

ជំពូក៣៖ ផ្នត់គំនិតវិជ្ជមានគឺអាចលូតលាស់ និងការអភិវឌ្ឍបាន

ជំពូក៤៖ មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានស្វែងរក ការគាំទ្រ មនុស្សដែលមានផ្នត់គំនិតវិជ្ជមានស្វែងរកការអភិវឌ្ឍ

ជំពូក៥៖ មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានមើលឃើញការបរាជ័យជាគ្រោះមហន្តរាយ រីឯមនុស្សដែលមានផ្នត់គំនិតវិជ្ជមានមើលឃើញវាថាជាឱកាស

ជំពូក៦៖ មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានតែងគេសវេះពីបញ្ហា មនុស្សដែលមានផ្នត់គំនិតវិជ្ជមានសប្បាយនឹងប្រឈមមុខជាមួយនឹងពួកវា

ជំពូក៧៖ ផ្នត់គំនិតរបស់យើងជាធម្មតាត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីមនុស្សដែលនៅជុំវិញខ្លួនយើងកាលយើងនៅក្មេង

ជំពូក៨៖ គ្រប់គ្នាអាចប្រកាន់ខ្ជាប់នូវផ្នត់គំនិតវិជ្ជមាន និងធ្វើឲ្យរឿងដែលមិនអាចទៅរួចក្លាយជាទៅរួច

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានជឿថា “ទេពកោសល្យដែលគេមានពីកំណើតគឺជាអ្វីៗទាំងអស់សម្រាប់គេ” ។ តាមទស្សនៈរបស់ពួកគេ សមត្ថភាពរបស់មនុស្សត្រូវបានកំណត់តាំងពីកំណើតមកម៉្លេះ ហើយ គ្រប់មនុស្សទាំងអស់ ទាំងមនុស្សឆ្លាតវៃ និងមានទេពកោសល្យ ឬឆោតល្ងង់ និងគ្មានសមត្ថភាពអ្វីពីធម្មជាតិ ពួកគេនឹងត្រូវរស់នៅតាមរបៀបនោះជារៀងរហូត ។

ក្រុមហ៊ុនធំៗដូចជាអេនរុន (Enron) និងម៉ាកខិនស៊ី (McKinsey) ដែលដេប៉ាតឺម៉ង់ធនធានមនុស្សរបស់ពួកគេបានវិនិយោគទឹកប្រាក់យ៉ាងច្រើនដើម្បីរកមើលអ្នកដែលមានទេពកោសល្យពីធម្មជាតិ នៅតាមសាកលវិទ្យាល័យនានាដើម្បីបង្ហាញពីរបៀបនៃការគិតបែប នេះ ។ ពួកគេបានជួលនិស្សិតទាំងអស់នោះមកដោយពួកគេបានរំពឹងថា “មនុស្សទាំងនោះនឹងជួយជំរុញដល់ការអនុវត្តការងាររបស់ក្រុមហ៊ុនឲ្យបានកាន់តែរីកចម្រើនជាមួយនឹងសមត្ថភាពដែលលេចធ្លោរបស់ពួកគេ” ។ ប៉ុន្តែដោយសារកេរ្តិ៍ឈ្មោះនៃទេពកោសល្យរបស់ពួកគេ ពួកគេទទួលបានការបណ្តុះបណ្តាលមិនគ្រប់គ្រាន់ ហើយពួកគេក៏មិនបានរំពឹងថា “ពួកគេនឹងមានភាពរីកចម្រើននៅក្នុងការងាររបស់ពួកគេ ឬត្រូវបានដំឡើងតំណែងអីដែរ” ។

ជាលទ្ធផល ថ្នាក់ដឹកនាំរបស់ពួកគេក៏បានវាយតម្លៃពួកគេឥតឈប់ឈរដោយរអ៊ូថា៖ “តើសិស្សទាំងនេះពិតជាឆ្លាតដូចដែលយើងបានគិតមែនដែរ ឬទេ? ឬមួយជាកំហុសរបស់ពួកគេដែលបង្ហាញថា ពួកគេខ្វះទេពកោសល្យក្នុងការបំពេញការងារ”?

មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានគិតថា “បុគ្គលិកដែលធ្វើការមិនបានល្អពីមួយថ្ងៃទៅមួយថ្ងៃនឹងគ្មានថ្ងៃធ្វើការបានល្អជារៀងរហូត ដូច្នេះជារឿងដែលត្រឹមត្រូវគឺ “ត្រូវបញ្ឈប់ពួកគេពីការងារឲ្យបានឆាប់” ។

លើសពីនេះទៅទៀត មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានជឿថា “ពួកគេអាចធ្វើបានតែអ្វីដែលពួកគេមានទេពកោសល្យពីកំណើតតែប៉ុណ្ណោះ ចំពោះកិច្ចការផ្សេងទៀតទោះបីពួកខិតខំប្រឹងប្រែងខ្លាំងប៉ុនណាក៏ពួកគេធ្វើមិនបានល្អដែរ” ។ ដោយសារពួកគេឆាប់វាយតម្លៃខ្លួនឯង និងមនុស្សដទៃទៀតថា “ល្អ ឬអាក្រក់នូវរឿងអ្វីមួយពេក”  ពួកគេស្មានថាអ្នកដទៃក៏កំពុងវាយតម្លៃពួកគេវិញគ្រប់ពេលវេលាដូចគ្នាដែរ ។ ដូច្នេះ ពួកគេយល់ថា “ឲ្យតែមានឱកាសពួកគេត្រូវតែបង្ហាញពីទេពកោសល្យ និងភាពវាងវៃដែលពួកគេមានចេញមកក្រៅ” ។

ពួកគេជឿថា “បុគ្គលិកលក្ខណៈទាំងមូលរបស់ពួកគេគឺនៅជាប់គាំងមួយកន្លែង គ្រាន់តែកំហុសមួយ វាគ្រប់គ្រាន់ហើយដែលធ្វើឲ្យពួកគេក្លាយជាមនុស្សកំសាកអស់មួយជីវិត ។ ពួកគេតែងតែស្វែងរកការគាំទ្រពីអ្នកដទៃដើម្បីការពារអំនួតរបស់ពួកគេ និងបញ្ជាក់ថាពួកគេពិតជាអស្ចារ្យដូចអ្វីដែលពួកគេគិតថាពួកគេមាន ។

សមត្ថភាពរបស់បុគ្គលដែលមានផ្នត់គំនិតអវិជ្ជមាន គឺគ្មានការអភិវឌ្ឍឡើយ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!