ជំពូក១៖ ផ្នត់គំនិតរបស់យើងនឹងមានឥទ្ធិពលប្រសិនបើយើងមានជំនឿថា “យើងអាចរៀនសូត្រផ្លាស់ប្តូរ និងរីកចម្រើនបាន”

ជំពូក២៖ សមត្ថភាពបុគ្គលដែលមានផ្នត់គំនិតអវិជ្ជមានគឺគ្មានការអភិវឌ្ឍឡើយ

ជំពូក៣៖ ផ្នត់គំនិតវិជ្ជមានគឺអាចលូតលាស់ និងការអភិវឌ្ឍបាន

ជំពូក៤៖ មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានស្វែងរក ការគាំទ្រ មនុស្សដែលមានផ្នត់គំនិតវិជ្ជមានស្វែងរកការអភិវឌ្ឍ

ជំពូក៥៖ មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានមើលឃើញការបរាជ័យជាគ្រោះមហន្តរាយ រីឯមនុស្សដែលមានផ្នត់គំនិតវិជ្ជមានមើលឃើញវាថាជាឱកាស

ជំពូក៦៖ មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានតែងគេសវេះពីបញ្ហា មនុស្សដែលមានផ្នត់គំនិតវិជ្ជមានសប្បាយនឹងប្រឈមមុខជាមួយនឹងពួកវា

ជំពូក៧៖ ផ្នត់គំនិតរបស់យើងជាធម្មតាត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីមនុស្សដែលនៅជុំវិញខ្លួនយើងកាលយើងនៅក្មេង

ជំពូក៨៖ គ្រប់គ្នាអាចប្រកាន់ខ្ជាប់នូវផ្នត់គំនិតវិជ្ជមាន និងធ្វើឲ្យរឿងដែលមិនអាចទៅរួចក្លាយជាទៅរួច

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

រាប់ចាប់តាំងពីទម្រង់នៃលលាដ៍ក្បាលរហូតដល់ទំហំនៃបាតជើង លក្ខណៈនៃសារពាង្គកាយរបស់អ្នកច្រើនឬក៏តិច គឺបានកំណត់ទុកមុនតាំងពីកំណើតមកម៉្លេះ ។ ប្រាកដណាស់ អ្នកអាចវះកាត់កែសម្ផស្ស ឬកាត់តដាក់ឆ្អឹងបាន ប៉ុន្តែជាទូទៅមនុស្សយើងអាចគ្រប់គ្រងបានតិចតួចណាស់ទៅលើលក្ខណៈនៃសារពាង្គកាយរបស់យើងទាំងអស់នេះ ។

ប៉ុន្តែ ចុះចំណែកសមត្ថភាពផ្នែកបញ្ញា និងកាយសម្បទាវិញយ៉ាងម៉េចដែរ? ដូចជាសមត្ថភាពនៃការលេងបាល់បោះ ការគូររូប ឬការដោះស្រាយលំហាត់គណិតវិទ្យាជាដើម? តើពួកវាមានតាមតំណពូជ ឬក៏ត្រូវការហ្វឹកហាត់? សព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្រភាគច្រើនយល់ស្របដូចគ្នាថា “ប្រសិនបើអ្នកចង់ក្លាយជាអ្នកលេងតន្ត្រីវីយូឡុងដ៏ពូកែម្នាក់ អ្នកមិនត្រឹមតែត្រូវចេះគ្រប់គ្រងចង្វាក់នៃបទភ្លេងប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវលះបង់ពេលវេលាជាច្រើនឆ្នាំនៃជីវិតរបស់អ្នកដើម្បីចំណាយទៅលើការហ្វឹកហាត់ផងដែរ” ។

ទោះយ៉ាងណាក៏ដោយ គឺមានចម្លើយជាច្រើនចំពោះសំណួរនេះដូចជាចំនួនអ្នកសួរផងដែរ  ព្រោះផ្នត់គំនិតរបស់យើងដើរតួយ៉ាងសំខាន់ក្នុងរបៀបដែលយើងមើលមកខ្លួនឯង និងទៅអ្នកដទៃ ។ និយាយឲ្យចំទៅ ផ្នត់គំនិតមានឥទ្ធិពលទៅលើជំនឿរបស់យើងក្នុងការសម្រេចសមិទ្ធផលអ្វីមួយ ។

ភាពជ្រុលនិយមទាំងពីរនេះ បានបង្កើតជាមូលដ្ឋានគ្រឹះនៃផ្នត់គំនិតអវិជ្ជមាន និងផ្នត់គំនិតវិជ្ជមាន ។  មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានជឿថា [“ពួកគេកើតមកមានទេពកោសល្យពីធម្មជាតិក្នុងការធ្វើអ្វីមួយ ប៉ុន្តែមិនមានសមត្ថភាពអ្វីផ្សេងក្រៅពីនោះទៀតទេ” រីឯមនុស្សដែលមានផ្នត់គំនិតវិជ្ជមានជឿថា “ពួកគេអាចធ្វើអ្វីបានគ្រប់យ៉ាង ប្រសិនបើពួកគេព្យាយាមឲ្យអស់ពីលទ្ធភាព”] ។

ដូច្នេះ មនុស្សនៅក្នុងក្រុមទីពីរអាចបន្តរីកចម្រើនពេញមួយជីវិតរបស់ពួកគេដោយទទួលបានជំនាញថ្មីៗដោយគ្មានការព្រាងទុក និងចូលរួមយ៉ាងសកម្មនៅក្នុងទំនាក់ទំនងរបស់ពួកគេ ។ សម្រាប់ពួកគេ ជីវិតនៅក្នុងគ្រប់ផ្នែកទាំងអស់ គឺស្ថិតនៅក្នុងស្ថានភាពផ្លាស់ប្តូរជានិច្ច។

ផ្ទុយទៅវិញ មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានតែងតែអនុញ្ញាតឲ្យគំនិតជ្រុលនិយមមករារាំងការអភិវឌ្ឍខ្លួនរបស់ពួកគេ    ប្រសិនបើពួកគេបរាជ័យលើអ្វីមួយ ពួកគេមិនហ៊ានប្រឈមមុខនឹងការពិត ឬស្ដីបន្ទោសទៅលើអ្នកដទៃទៅវិញ ។ ពួកគេសង្ឃឹមថានឹងមានសេចក្ដីស្រឡាញ់ជារៀងរហូតនៅក្នុងទំនាក់ទំនងរបស់ពួកគេ ជាជាងបណ្ដុះទំនាក់ទំនងបែបនោះដោយខ្លួនឯង ។

ផ្នត់គំនិតរបស់យើងមានឥទ្ធិពលទៅលើការជឿថា “តើយើងអាចរៀនសូត្រ អាចផ្លាស់ប្តូរ និងអាចរីកចម្រើនបាន ឬអត់”? 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!