ជំពូក១៖ ផ្លាស់ប្តូរជីវិតរបស់អ្នកតាមរយៈការរៀនពីមេរៀនជីវិតរបស់លោកឧត្តមនាវីជើងទឹកចូលនិវត្តន៍ម្នាក់នេះ

ជំពូក២៖ ចាប់ផ្តើមថ្ងៃឈប់សម្រាករបស់អ្នកដោយរីករាយ ដោយផ្តើមពីការរៀបចំគ្រែគេងរបស់អ្នក​​​ និងមិនត្រូវមើលរំលងពីសារៈប្រយោជន៍របស់មិត្តក្នុងក្រុម

ជំពូក៣៖ កុំវាយតម្លៃអ្វីមួយត្រឹមតែសំបកក្រៅ កុំរំពឹងថាជីវិតមានតែភាពស្មោះត្រង់

ជំពូក៤៖ រៀនពីភាពបរាជ័យរបស់អ្នក​ ហើយកុំខ្លាចក្នុងការប្រឈមមុខនឹងឧបសគ្គ

ជំពូក៥៖ ត្រូវតែក្លាហានដើម្បីសម្រេចគោលដៅរបស់អ្នក​​ នៅពេលដែលជីវិតជួបបញ្ហា​​​​ ត្រូវតស៊ូឱ្យអស់ពីសមត្ថភាព

ជំពូក៦៖ ត្រូវរឹងមាំដើម្បីអ្នកដទៃ និងមិនបោះបង់ពេលជួបឧបសគ្គ

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្នកធ្លាប់ត្រូវបាននរណាម្នាក់ធ្វើឱ្យភ្ញាក់ផ្អើលដែរឬទេ?

ដំបូងប្រហែលជាអ្នកអាចសន្មត់ថា មនុស្សម្នាក់នោះគឺជាមនុស្សដែលល្ងង់និងគួរឱ្យធុញបំផុត ប៉ុន្តែនៅទីបំផុតក្លាយទៅជាមិត្តល្អនឹងគ្នាទៅវិញ។

មេរៀនដែលអ្នកត្រូវរៀននៅទីនេះគឺ មិនត្រូវវាយតម្លៃនរណាម្នាក់ក្នុងផ្លូវអវិជ្ជមាន ដោយគ្រាន់តែមើលពីសំបកក្រៅ ហើយមើលរំលងទង្វើល្អរបស់គេនោះទេ។

ប៉ុន្តែ មតិផ្ទុយគ្នាក៏អាចត្រឹមត្រូវដែរ។ អ្នកប្រហែលជាគិតថា ជនប្លែកមុខជាមនុស្សដែលមិនអាចទុកចិត្ត​​បាន ដូច្នេះមុននឹងអ្នកទុកចិត្តលើពួកគេ អ្នកត្រូវសួរខ្លួនឯងថា​ “តើខ្ញុំពិតជាស្គាល់បុគ្គលនោះច្បាស់ហើយមែនទេ ?”

ពេលដែល លោក​ ម៉ាករ៉េវិន ​(McRaven) សិក្សានៅសាកលវិទ្យាល័យ លោកបានស្រមៃពីអនាគតរបស់លោកដែលចង់ក្លាយទៅជាកងនាវាចរម្នាក់​​ គាត់បានទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលចុះឈ្មោះជាកងនាវាចរ ដើម្បីទទួលបានព័ត៌មានបន្ថែម ។ ខណៈពេលនៅទីនោះ លោកមានចំណាប់អារម្មណ៍លើលោក ថម ណរីស (Tom Norris) ជាបុរសមានមាឌល្អិតក្បាលទំពែក និងទន់ជ្រាយម្នាក់ ។ ហើយ​គាត់មើលទៅដូចជាក្រុមកងនាវិកនៅបក្សប្រឆាំងជើងចាស់ម្នាក់អ៊ីចឹង ។

ហើយពិតណាស់ នោះគឺអតីតអនុសេនីយ៍​ ថម ណរីស(​Tom Norris) ជាវីរបុរសសង្គ្រាមដែលត្រូវវាយប្រហារដោយគ្រាប់កាំភ្លើងនៅប្រទេសវៀតណាម អំឡុងពេលដែលប្រថុយជីវិតរបស់គាត់ជួយអ្នកដទៃនៅក្នុងសមរភូមិ ។​​ លោក ណរីស (Norris) ព្យាយាមប្រយុទ្ធទាំងដែលមានរបួសពេញខ្លួន និងបានចំណាយពេលយ៉ាងយូរក្នុងការព្យាបាលរបួសរបស់គាត់ ដើម្បីបន្តបម្រើការជូនជាតិរបស់គាត់ ក្នុងនាមជាសមាជិកភ្នាក់ងារជួយសង្គ្រោះចំណាប់ខ្មាំង (FBI’s Hostage Rescue Team) ។

អត្ថបទនេះបានពាំនាំមេរៀនជីវិតដ៏មានតម្លៃមួយទៀត ដើម្បីឱ្យអ្នកកុំមានក្តីរំពឹងថាជីវិតតែងមានភាពយុត្តិធម៌និងភាពសមហេតុផលគ្រប់ពេល ។

លោក​​ ម៉ាក់រ៉េវិន (McRevan) បានប្រឈមមុខនឹងទារុណកម្មជាច្រើនក្នុងអំឡុងពេលដែលហ្វឹកហ្វឺន​ មានដូចជាការជ្រមុជទៅក្រោមបាតមហាសមុទ្រប៉ាស៊ីហ្វិក និងការរមៀលជុំវិញវាលខ្សាច់ជាដើម ។ ពេលខ្លះទារុណកម្មបែបនេះត្រូវបានអនុវត្តលើរូបគាត់ ទាំងដែលគាត់មិនបានប្រព្រឹត្តខុស ឬប្រឆាំងនឹងវិន័យណាមួយក៏ដោយ​។ ទាំងនេះដែលធ្វើឱ្យជីវិតមើលទៅដូចជាគ្មានយុត្តិធម៌ និងគ្មានហេតុផលទាល់តែសោះ ។

​ប៉ុន្តែ បន្ទាប់ពីបានចំណាយពេលរត់ជុំវិញវាលខ្សាច់ហើយ ខ្លួនប្រាណអ្នកត្រូ​វបានត្រដុសជាមួយនឹងគ្រាប់ខ្សាច់ល្អិតៗពេញរាងកាយ​​ នោះអ្នកនឹងទទួលយកការពិតថា ជីវិតគឺអយុត្តិធម៌ ហើយវាគ្មានប្រយោជន៍អ្វីឡើយដែលអ្នកព្យាយាមមិនទទួលយកការពិតនោះ ។

រឿងមួយទៀតដែលគួរឱ្យអស់សំណើចនោះគឺ ការដែលខ្ជះខ្ជាយពេលវេលា ដើម្បីបដិសេធមិនប្រឈមមុខជាមួយឧបសគ្គក្នុងជីវិត​​។ ផ្ទុយទៅវិញ អ្នកគួរតែលើកទឹកចិត្តខ្លួនឯង និងសម្លឹងឆ្ពោះទៅមុខជានិច្ច។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!