ជំពូក១៖ ផ្លាស់ប្តូរជីវិតរបស់អ្នកតាមរយៈការរៀនពីមេរៀនជីវិតរបស់លោកឧត្តមនាវីជើងទឹកចូលនិវត្តន៍ម្នាក់នេះ

ជំពូក២៖ ចាប់ផ្តើមថ្ងៃឈប់សម្រាករបស់អ្នកដោយរីករាយ ដោយផ្តើមពីការរៀបចំគ្រែគេងរបស់អ្នក​​​ និងមិនត្រូវមើលរំលងពីសារៈប្រយោជន៍របស់មិត្តក្នុងក្រុម

ជំពូក៣៖ កុំវាយតម្លៃអ្វីមួយត្រឹមតែសំបកក្រៅ កុំរំពឹងថាជីវិតមានតែភាពស្មោះត្រង់

ជំពូក៤៖ រៀនពីភាពបរាជ័យរបស់អ្នក​ ហើយកុំខ្លាចក្នុងការប្រឈមមុខនឹងឧបសគ្គ

ជំពូក៥៖ ត្រូវតែក្លាហានដើម្បីសម្រេចគោលដៅរបស់អ្នក​​ នៅពេលដែលជីវិតជួបបញ្ហា​​​​ ត្រូវតស៊ូឱ្យអស់ពីសមត្ថភាព

ជំពូក៦៖ ត្រូវរឹងមាំដើម្បីអ្នកដទៃ និងមិនបោះបង់ពេលជួបឧបសគ្គ

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ពេលខ្លះរឿងដ៏សាមញ្ញបំផុត ក៏អាចក្លាយទៅជារឿងដែលមានឥទ្ធិពលបំផុតសម្រាប់ជីវិតអ្នកដែរ ។ ​​​​​​​ហើយរឿងទាំងនោះ គឺជាអ្វីដែលយើងគ្រប់គ្នានឹកស្មានមិនដល់ ។ វាស្តាប់ទៅដូចជាគ្មានអត្ថន័យទាល់តែសោះ ប៉ុន្តែសូម្បីតែរឿងតូចតាចបំផុតដូចជាការរៀបចំគ្រែគេងរបស់អ្នកជារៀងរាល់ព្រឹក ក៏វាអាចជះឥទ្ធិពលវិជ្ជមានដ៏មហិមាទៅលើជីវិតរបស់អ្នកបានដែរ ។

ក្នុងនាមជាកងនាវាជើងទឹកម្នាក់ លោក​​ វីល្លាម​ ម៉ាក់រ៉េវិន​​ (William H. McRaven) ធ្លាប់បានទៅធ្វើសង្រ្គាមនៅប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ។ ​ខណៈពេលនៅទីនោះ ​​និងក្នុងអំឡុងពេលត្រៀមសមយុទ្ធអស់រយៈពេលជាច្រើនឆ្នាំ គាត់បានប្រមូលក៏ដូចជាចងក្រងទុកនូវមេរៀនជីវិតដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។​ ការដែលចេះទទួលស្គាល់ភាពបរាជ័យ និងយល់ពីសារសំខាន់នៃការមិនចុះចាញ់ ទើបធ្វើឱ្យប្រសាសន៍របស់លោកឧត្តមនាវីឯក​​ ម៉ាក់រ៉េវិន (​McRaven) ក្លាយជាកម្លាំងថាមពលជំរុញដ៏អស្ចារ្យមួយ ។

បន្ទាប់ពីនេះ អ្នកនឹងបានយល់ដឹងបន្ថែមអំពី ៖

  1. ហេតុអ្វីបានជាអ្នកមិនត្រូវវាយតម្លៃអ្វីមួយត្រឹមតែសំបកក្រៅ ទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ
  2. អ្វីទៅជា “sugar cookie”​ ហើយហេតុអ្វីបានជាវាមានន័យមិនល្អដូចដែលអ្នកស្តាប់ឮ
  3. ហេតុអ្វីគ្រាន់តែការច្រៀងចម្រៀងសាមញ្ញមួយបទរបស់ម៉ាក់រ៉េវិន អាចសង្គ្រោះអាជីពជាយោធារបស់មិត្តគាត់បាន
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!