ជំពូក១៖ រៀនពី របៀបក្នុងការកំណត់នូវអ្វីដែលជាអាទិភាពនិងចាំបាច់បំផុត ដើម្បីអ្នកអាចរស់នៅជាមួយជីវិតដ៏ល្អបំផុត

ជំពូក២៖ ដើម្បីគ្រប់គ្រងជីវិតរបស់អ្នក អ្នកត្រូវការផែនការជីវិតមួយ

ជំពូក៣៖ ផែនការជីវិតរបស់អ្នក នឹងជួយអ្នកក្នុងការកំណត់អាទិភាព គោលដៅនិងបង្កើតយុទ្ធសាស្ត្រ ដែលអ្នកអាចធ្វើឲ្យវាក្លាយជាការពិតបាន

ជំពូក៤៖ ទស្សនវិស័យសម្រាប់កេរ្ត៍ដំណែលរបស់អ្នក នឹងជួយតម្រង់ទិសអ្នកទៅរកភាពច្នៃប្រឌិតនៃផែនការជីវិត

ជំពូក៥៖ កំណត់អាទិភាពរបស់អ្នក ដោយការវាយតម្លៃទៅលើគុណតម្លៃនៃជីវិតរបស់អ្នក

ជំពូក៦៖ ដើម្បីបំពេញបាននូវផែនការជីវិតរបស់អ្នក អ្នកត្រូវតាំងចិត្តក្នុងការធ្វើសកម្មភាពណាមួយឲ្យច្បាស់លាស់

ជំពូក៧៖ ចំណាយរយៈពេលមួយថ្ងៃពេញ ក្នុងពេល២សប្តាហ៍ម្តង ដើម្បីសរសេរផែនការជីវិតរបស់អ្នក

ជំពូក៨៖ ដើម្បីអនុវត្តផែនការជីវិតរបស់អ្នក អ្នកត្រូវមានការទទួលខុសត្រូវទៅលើរបៀបដែលអ្នកចំណាយពេលវេលារបស់ខ្លួន

ជំពូក៩៖ ផែនការជីវិតរបស់អ្នកនឹងជួយអ្នកបាន លុះត្រាតែអ្នកធ្វើឲ្យចេញជាសកម្មភាព

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

ប្រព័ន្ធ GPS គឺជាឧបករណ៍ដ៏ល្អប្រណីតមួយ ក្នុងការជួយអ្នកស្វែងរកទីតាំងណាមួយ ។ លើសពីនេះទៅទៀត បើសិនជាអ្នកកំពុងធ្វើដំណើរលើផ្លូវខុស ប្រព័ន្ធនេះនឹងប្រាប់អ្នកឲ្យជិះផ្លូវត្រូវវិញដោយគ្មានការវិនិច្ឆ័យ ឬរិះគន់អ្វីនោះទេ ។ តើវាមិនល្អទេឬ ប្រសិនបើការតម្រង់ទិសដៅជីវិតងាយស្រួលបែបនេះ ?

ជាអកុសល ជីវិតមនុស្សមានភាពស្មុគស្មាញជាងការផ្លាស់ទីពី ក ទៅ ខ ឆ្ងាយណាស់ ។ ជួនកាល ផ្លូវថ្មីមួយលេចមកដោយមិនដឹងមូលហេតុ ឬដើមឈើមួយបាក់សង្កត់មកបិទផ្លូវរបស់អ្នកទៀតផង ។ ក្នុងស្ថានភាពបែបនេះ អ្នកត្រូវតែយកចិត្តទុកដាក់ក្នុងការផ្លាស់ប្តូរនៅជុំវិញខ្លួន ដើម្បីអ្នកអាចពិចារណាទៅលើកន្លែងដែលអ្នកកំពុងទៅ និងតើអ្នកទៅដល់ដោយវិធីណា ។ នេះហើយ ជាពេលដែលផែនការជីវិតចូលខ្លួនមកធ្វើជាជំនួយដល់អ្នក ។

សារសំខាន់នៅទីនេះគឺថា ៖ ផែនការជីវិតរបស់អ្នក នឹងជួយអ្នកក្នុងការកំណត់អាទិភាព គោលដៅនិងបង្កើតយុទ្ធសាស្ត្រ  ដែលអ្នកអាចធ្វើឲ្យវាក្លាយជាការពិតបាន ។

មនុស្សមួយចំនួនមានផែនការសម្រាប់អាជីព  លំហាត់ប្រាណ និងហិរញ្ញវត្ថុ យ៉ាងជាក់លាក់ តែមានមួយចំនួនតូចប៉ុណ្ណោះដែលមានផែនការសម្រាប់ផ្នែកផ្សេងទៀតនៃជីវិត ដូចជា៖ ទំនាក់ទំនង ការស្វែងរកភាពច្នៃប្រឌិត ឬសុខភាពផ្នែកវិញ្ញាណជាដើម ។ បន្ថែមពីនេះ ផែនការដែលយើងរាល់គ្នាមាន គឺកម្រមានភាពប្រសព្វគ្នាណាស់ ដោយហេតុថាយើងតែងមើលឃើញវាជាផ្នែកដាច់ដោយ ឡែកពីគ្នា ជាជាងផ្នែកដែលមានទំនាក់ទំនងគ្នានឹងគ្នា ។ អាជីពរបស់យើងរីកចម្រើន តែយើងត្រូវលះបង់សុខភាព និងសេចក្តីសុខអាពាហ៍ពិពាហ៍ ។ សុខភាពរាងកាយយើងល្អប្រសើរ ប៉ុន្តែយើងបាត់បង់ទំនាក់ទំនងក្រៅខ្លួន ដោយសារចំណាយពេលតែសម្រាប់ការ ហាត់ប្រាណ។

អ្នកនិពន្ធទាំងពីររូបមានបទពិសោធន៍អតុល្យភាពនៃជីវិត ក្នុងដំណាក់កាលផ្សេងៗនៃអាជីពរបស់ពួកគាត់ ។ ពួកគាត់បានអភិវឌ្ឍនូវផែនការជីវិត សម្រាប់ជួយក្នុងការវាយតម្លៃថាផ្នែកណានៃជីវិតត្រូវបានតាមដាន តាមរយៈអាទិភាពរបស់ពួកគាត់រៀងៗខ្លួន ។

ឥឡូវសូមចូលទៅកាន់សេចក្តីលំអិត​បន្តិច ថាតើផែនការជីវិតជាអ្វីទៅ ?

ផែនការជីវិតគឺជាឯកសារមួយដែលមានប្រវែងពី ៨ ទៅ ១៥ទំព័រ ដែលអ្នកសរសេររៀបរាប់អំពីអ្វីទៅជាជីវិតដែលអ្នកប្រាថ្នាចង់បាន។ ទស្សនវិស័យនេះ នឹងជួយអ្នកក្នុងការស្វែងរកនូវអាទិភាពផ្ទាល់ខ្លួន ព្រមទាំងបង្កើតនូវផែនការសកម្មភាពសម្រាប់គ្រប់ផ្នែកទាំងអស់ ក្នុងផែនការជីវិតរបស់អ្នក។

ដោយសារតែអាទិភាពទាំងនេះ នឹងផ្លាស់ប្តូរបន្តបន្ទាប់នៅក្នុងជីវិតរបស់អ្នក នោះផែនការជីវិតរបស់អ្នកគឺជាឯកសាររស់មួយមានន័យថាអ្នកត្រូវតែពិនិត្យ និងកែសម្រួលជារឿយៗ ។ នេះហើយជាមូលហេតុដែលធ្វើឲ្យវាមានឥទ្ធិពល ស្រដៀងគ្នាទៅនឹងប្រព័ន្ធ GPS ដែរ ។
ផែនការជីវិតរបស់អ្នកនឹងជួយអ្នកក្នុងការវាយតម្លៃជាបន្តបន្ទាប់ថាអ្នកកំពុងនៅទីណា អ្នកចង់ទៅណា និងទៅដោយរបៀបណា ។ តាមរយៈវិធីនេះ អ្នកអាចកែប្រែផ្លូវដើររបស់អ្នក បើសិនជាចាំបាច់ ។

មានសំនួរសំខាន់ៗ ៣ ដែលអាចជួយអ្នកក្នុងការបង្កើតផែនការជីវិត ហើយយើងនឹងលំអិតអំពីរឿងនេះ នៅជំពូកក្រោយៗបន្ថែមទៀត ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!