ជំពូក១៖ រៀនពី របៀបក្នុងការកំណត់នូវអ្វីដែលជាអាទិភាពនិងចាំបាច់បំផុត ដើម្បីអ្នកអាចរស់នៅជាមួយជីវិតដ៏ល្អបំផុត

ជំពូក២៖ ដើម្បីគ្រប់គ្រងជីវិតរបស់អ្នក អ្នកត្រូវការផែនការជីវិតមួយ

ជំពូក៣៖ ផែនការជីវិតរបស់អ្នក នឹងជួយអ្នកក្នុងការកំណត់អាទិភាព គោលដៅនិងបង្កើតយុទ្ធសាស្ត្រ ដែលអ្នកអាចធ្វើឲ្យវាក្លាយជាការពិតបាន

ជំពូក៤៖ ទស្សនវិស័យសម្រាប់កេរ្ត៍ដំណែលរបស់អ្នក នឹងជួយតម្រង់ទិសអ្នកទៅរកភាពច្នៃប្រឌិតនៃផែនការជីវិត

ជំពូក៥៖ កំណត់អាទិភាពរបស់អ្នក ដោយការវាយតម្លៃទៅលើគុណតម្លៃនៃជីវិតរបស់អ្នក

ជំពូក៦៖ ដើម្បីបំពេញបាននូវផែនការជីវិតរបស់អ្នក អ្នកត្រូវតាំងចិត្តក្នុងការធ្វើសកម្មភាពណាមួយឲ្យច្បាស់លាស់

ជំពូក៧៖ ចំណាយរយៈពេលមួយថ្ងៃពេញ ក្នុងពេល២សប្តាហ៍ម្តង ដើម្បីសរសេរផែនការជីវិតរបស់អ្នក

ជំពូក៨៖ ដើម្បីអនុវត្តផែនការជីវិតរបស់អ្នក អ្នកត្រូវមានការទទួលខុសត្រូវទៅលើរបៀបដែលអ្នកចំណាយពេលវេលារបស់ខ្លួន

ជំពូក៩៖ ផែនការជីវិតរបស់អ្នកនឹងជួយអ្នកបាន លុះត្រាតែអ្នកធ្វើឲ្យចេញជាសកម្មភាព

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

ប្រសិនបើអ្នកជាមនុស្សដែលមានភាពស្មោះត្រង់ចំពោះខ្លួនឯង តើអ្នកសប្បាយចិត្តកម្រិតណា ជាមួយនឹងជីវិតអ្នកនាពេលបច្ចុប្បន្ននេះ? តើទំនាក់ទំនងរបស់អ្នកមានន័យ និងប្រាកដប្រជាដែរទេ ? តើអាជីពរបស់អ្នកកំពុងតែដើរទៅមុខដែរទេ ? តើអ្នកមានសុខភាពល្អផ្នែកផ្លូវកាយ ផ្លូវចិត្ត និងផ្លូវវិញ្ញាណដែរទេ ? ឬក៏ផ្នែកណាមួយនៃជីវិតរបស់អ្នក  កំពុងជួបរឿងពិបាក ហើយធ្លាក់ចុះ?

បើនេះជារឿងពិត អ្នកប្រហែលជាអាចប្រាប់ខ្លួនឯងថា វាមិនមែនជាកំហុសរបស់អ្នកទេ ។ បើសិនជាជីវិតមិនសូវមមាញឹកពេកទេ អ្នកប្រាកដជាអាចមានពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់ សម្រាប់គម្រោងដ៏ច្នៃប្រឌិត ឬក៏សម្រាប់សង្គម ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាបានបំពេញអ្វីមួយដែលត្រឹមត្រូវ ។ អ្នកសន្យានឹងខ្លួនឯងថា អ្នកនឹងស្វែងរកពេលវេលា សម្រាប់អ្វីដែលអ្នកចង់ធ្វើក្នុងពេលឆាប់ៗនេះ ។ ប៉ុន្តែ តម្រូវការនៃពេលវេលាចេះតែកើនឡើងៗ  ហើយថ្ងៃមួយនោះ មិនដែលមកដល់សោះ។ មុនពេលដែលអ្នកដឹងខ្លួន ជីវិតរបស់អ្នកមិនដូចអ្វីដែលអ្នកធ្លាប់ស្រមៃទាល់តែសោះ ។

ជាដំណឹងល្អគឺថា វាមានរបៀបជាច្រើនក្នុងការដោះស្រាយបញ្ហាខាងលើ ។ អ្នកទាំងអស់គ្នាមានសក្តានុពលក្នុងការគ្រប់គ្រងពេលវេលា និងរស់នៅជីវិតរបស់អ្នកតាមដែលអ្នកប្រាថ្នាចង់បាន ។ អ្វីដែលអ្នកត្រូវការគឺ ប៊ិច ក្រដាស និងការតាំងចិត្ត  ក្នុងការបង្កើតផែនការជីវិតរបស់ខ្លួនអ្នកតែប៉ុណ្ណោះ ។

នៅក្នុងសៀវភៅនេះ អ្នកនឹងយល់ដឹងអំពី៖

  1. ហេតុអ្វីការគិតអំពីសេចក្តីស្លាប់មានភាពចាំបាច់ ប្រសិនបើអ្នកចង់រស់នៅជាមួយជីវិតល្អប្រសើរ
  2. របៀបជ្រើសរើសអ្វីដែលអ្នកត្រូវធ្វើនៅចុងសប្តាហ៍
  3. ហេតុអ្វីបានជាអ្នកត្រូវធ្វើជាអ្នកគ្រប់គ្រងគុណភាពជីវិតរបស់ខ្លួនឯង
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!