រៀនពីអ្វីដែលកំណត់ភាពជាអ្នកដឹកនាំពិតប្រាកដ

ជំពូក១៖ តម្រូវការសម្រាប់ឋានានុក្រម និងភាពជាអ្នកដឹកនាំរបស់យើងគឺស្ថិតនៅក្នុងជីវសាស្ត្រ

ជំពូក២៖ អារម្មណ៍សុវត្ថិភាពគឺសំខាន់ខ្លាំងណាស់ក្នុងការដើរទៅមុខ ហើយវាត្រូវកើតឡើងដោយការមានក្រុម និងមានអ្នកដឹកនាំ

ជំពូក៣៖ បច្ចុប្បន្ននេះ អ្នកដឹកនាំគឺជាអ្នកបង្កើតវប្បធម៌ និងគុណតម្លៃរបស់ក្រុមហ៊ុន ដូច្នោះហើយវាក៏មានឥទ្ធិពលទៅលើផ្នត់គំនិតរបស់បុគ្គលិកផងដែរ

ជំពូក៤៖ ទំនួលខុសត្រូវគឺកើតចេញពីអ្វីៗដែលនៅជុំវិញខ្លួនយើង និងការយល់ចិត្តអ្នកដទៃ បើគ្មានវាទេ យើងអាចជាអ្នកដែលបង្ករក្ដីអន្តរាយ

ជំពូក៥៖ ការដឹកនាំមិនល្អបានចូលរួមចំនែកធ្វើឲ្យសង្គមបច្ចុប្បន្នមានភាពអាត្មានិយម និងមានកាមាក់ងាយគ្នា

ជំពូក៦៖ សង្គមសម័យទំនើបបានញៀននឹងការអនុវត្តការងារលឿនៗ និងងាយៗ

ជំពូក៧៖ ភាពស្មោះត្រង់ និងសមត្ថភាពក្នុងការបង្កើតទំនាក់ទំនង គឺជាជំនាញដ៏ចាំបាច់សម្រាប់អ្នកដឹកនាំ

ជំពូក៨៖ ជាអ្នកដឹកនាំ គឺអ្នកត្រូវជំរុញអ្នកដទៃឲ្យដើរទៅមុខជានិច្ច ដើម្បីរួមគ្នាសម្រេចចក្ខុវិស័យវែងឆ្ងាយ

សេចក្តីសង្ខេបចុងក្រោយ

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅពេលនិយាយអំពីការរស់នៅ ការរស់នៅជាក្រុមផ្តល់នូវគុណប្រយោជន៍ជាច្រើន ហើយដែលសំខាន់បំផុតនោះគឺ យើងមិនចាំបាច់ត្រូវប្រឈមមុខដោះស្រាយបញ្ហាតែម្នាក់ឯងនោះទេ ។

វាផ្តល់ឲ្យយើងនូវអារម្មណ៍សុវត្ថិភាពដែលធ្វើឲ្យយើងមានទំនុកចិត្ត ផ្ជង់អារម្មណ៍តែមួយគត់ទៅលើការខិតខំប្រឹងប្រែងធ្វើការ ជាជាងបែកអារម្មណ៍ខ្លាចមុខខ្លាចក្រោយមិនហ៊ានធ្វើអ្វីទាំងអស់ ។  នៅសម័យបុរេប្រវត្តិ យើងបានរកឃើញថា ការរស់នៅរបស់មនុស្សគឺអាចមានគ្រោះថ្នាក់គ្រប់ពេលវេលា ។ ពួកគេត្រូវការពារខ្លួនពីសត្វសាហាវ ពីសត្រូវឈ្លានពាន និងពីជំងឺផ្សេងៗក្នុងពេលដែលត្រូវប្រមូលស្បៀង និងការពារទីលំនៅ ។

ការរស់នៅជាក្រុម ធ្វើឲ្យយើងអាចបែងចែកភារកិច្ចក្នុងការការពារសុវត្តិភាព និងអាចធ្វើឲ្យយើងមានពេលវេលាគ្រប់គ្រាន់ដើម្បីយកចិត្តទុកដាក់ធ្វើកិច្ចការដទៃទៀតដូចជា ខិតខំផលិតរបស់របរប្រើប្រាស់ទំនើបៗជាដើម ។  ការរស់នៅបែបនេះ វាបានជួយឲ្យយើងមានការលូតលាស់ជាលក្ខណៈសង្គមមួយ ។  ដោយសារមានភាពស៊ាំនឹងអារម្មណ៍ថាខ្លួនមានសុវត្តិភាពបែបនេះហើយ ទើបបច្ចុប្បន្នមនុស្សបានធ្វើរឿងប្លែកៗជាច្រើនដូចជា ទ្រាំនៅធ្វើការងារដែលខ្លួនមិនស្រឡាញ់ ដោយសារតែការងារនោះបានធ្វើឲ្យពួកគេទទួលបានអារម្មណ៍សុវត្ថិភាពនេះឯង ។ ប៉ុន្តែអារម្មណ៍សុវត្តិភាពមិនចេះតែកើតមានគ្រប់កន្លែងនោះទេ ៖ គឺវាមានតែនៅក្នុងរង្វង់ដែនកំណត់ដែលមេដឹកនាំបានគូសវាស់សម្រាប់សមាជិកក្រុមពួកគេតែប៉ុណ្ណោះ ។ 

នៅក្នុងរង្វង់សុវត្ថិភាពនេះបានបង្ហាញពីក្រុមមនុស្សដែលចែករំលែកគុណតម្លៃ និងជំនឿរួមគ្នា ហើយការពារគ្នាទៅវិញទៅមកនៅពេលដែលមានការគំរាមកំហែងណាមួយបានកើតឡើង ។  នៅក្នុងរង្វង់នេះ សមាជិកទាំងអស់មានភាពជឿជាក់លើគ្នា ហើយហ៊ានលះបង់ធនធានផ្ទាល់ខ្លួនដើម្បីការរីកចម្រើនរបស់ក្រុម ។ ប៉ុន្តែ វាគឺជាកាត្វកិច្ចរបស់មេដឹកនាំដែលកំណត់ថា តើគួរពង្រីករង្វង់នោះដល់កម្រិតណា ។  ឧទាហរណ៍លោក Bob Chapman បានធ្វើការផ្លាស់ប្តូរការគ្រប់គ្រងក្រុមហ៊ុន Hayssen Sandiacre ជាលក្ខណៈប្រវត្តិសាស្ត្រមួយ ដោយពង្រីករង្វង់សុវត្ថិភាពដែលអនុញ្ញាតឲ្យបុគ្គលិកទាំងអស់អាចប្រើប្រាស់ទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុនដោយឥតគិតថ្លៃ ។  ធ្វើការនៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងការទុកចិត្តគ្នា បានធ្វើឲ្យបុគ្គលិកក្រុមហ៊ុនទាំងអស់មានភាពស្និតស្នាលរវាងគ្នានឹងគ្នា ហើយថែមទាំងចេះជួយគ្នាមិនថាក្នុងរឿងឯកជនក៏ដោយ។  អ្នកខ្លះថែមទាំងបានលះបង់ផ្ទេរថ្ងៃឈប់សម្រាករបស់ខ្លួន ដល់បុគ្គលិកផ្សេងទៀតដែលកំពុងតែត្រូវការចាំបាច់ទៀតផង ។

ការរស់នៅជាក្រុមដែលបានផ្ដល់នូវអារម្មណ៍សុវត្តិភាពនាពេលបច្ចុប្បន្ន វាមិនខុសពីពេលដែលមនុស្សរស់នៅតាមរូងភ្នំនាសម័យបុរាណឡើយ គឺវាត្រូវការមេដឹកនាំដែលមានសមត្ថភាពម្នាក់ មកដឹកនាំក្រុម និងជួយជំរុញសក្ដានុពលមនុស្សនៅក្នុងក្រុមដើម្បីការអភិវឌ្ឍ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!