រៀនពីអ្វីដែលកំណត់ភាពជាអ្នកដឹកនាំពិតប្រាកដ

ជំពូក១៖ តម្រូវការសម្រាប់ឋានានុក្រម និងភាពជាអ្នកដឹកនាំរបស់យើងគឺស្ថិតនៅក្នុងជីវសាស្ត្រ

ជំពូក២៖ អារម្មណ៍សុវត្ថិភាពគឺសំខាន់ខ្លាំងណាស់ក្នុងការដើរទៅមុខ ហើយវាត្រូវកើតឡើងដោយការមានក្រុម និងមានអ្នកដឹកនាំ

ជំពូក៣៖ បច្ចុប្បន្ននេះ អ្នកដឹកនាំគឺជាអ្នកបង្កើតវប្បធម៌ និងគុណតម្លៃរបស់ក្រុមហ៊ុន ដូច្នោះហើយវាក៏មានឥទ្ធិពលទៅលើផ្នត់គំនិតរបស់បុគ្គលិកផងដែរ

ជំពូក៤៖ ទំនួលខុសត្រូវគឺកើតចេញពីអ្វីៗដែលនៅជុំវិញខ្លួនយើង និងការយល់ចិត្តអ្នកដទៃ បើគ្មានវាទេ យើងអាចជាអ្នកដែលបង្ករក្ដីអន្តរាយ

ជំពូក៥៖ ការដឹកនាំមិនល្អបានចូលរួមចំនែកធ្វើឲ្យសង្គមបច្ចុប្បន្នមានភាពអាត្មានិយម និងមានកាមាក់ងាយគ្នា

ជំពូក៦៖ សង្គមសម័យទំនើបបានញៀននឹងការអនុវត្តការងារលឿនៗ និងងាយៗ

ជំពូក៧៖ ភាពស្មោះត្រង់ និងសមត្ថភាពក្នុងការបង្កើតទំនាក់ទំនង គឺជាជំនាញដ៏ចាំបាច់សម្រាប់អ្នកដឹកនាំ

ជំពូក៨៖ ជាអ្នកដឹកនាំ គឺអ្នកត្រូវជំរុញអ្នកដទៃឲ្យដើរទៅមុខជានិច្ច ដើម្បីរួមគ្នាសម្រេចចក្ខុវិស័យវែងឆ្ងាយ

សេចក្តីសង្ខេបចុងក្រោយ

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្នកធ្លាប់ឆ្ងល់ទេថា តើសង្គមមួយត្រូវបានបែងចែកមនុស្សទៅជាអ្នកដឹកនាំ និងអ្នកដើរតាមដោយរបៀបណា? តាមពិតចម្លើយគឺងាយទេ វាដោយសារតែកត្តាជីវសាស្ត្ររបស់មនុស្សម្នាក់ៗ ។

គ្រប់យ៉ាងកើតឡើងដោយអរម៉ូនដែលបានវិវឌ្ឍយ៉ាងវែងឆ្ងាយដើម្បីជួយយើងឲ្យមានសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ និងឥរិយាបទ ហើយវានៅតែមានឥទ្ធិពលមកលើយើងសព្វថ្ងៃនេះ ដូចកាលរាប់ពាន់ឆ្នាំមុនដដែល ។

អរម៉ូនដូប៉ាមីន (hormone dopamine) ផ្តល់ឲ្យយើងនូវក្តីរំភើបរីករាយនៅពេលណាដែលយើងធ្វើអ្វីមួយបានសម្រេច ដូចជាការរកឃើញរបស់ដែលយើងបានធ្វើបាត់ ឬក៏សម្រកទម្ងន់បានជោគជ័យជាដើម ។  លើសពីនេះ អរម៉ូនសេរ៉ូតូនីន (serotonin) និងអុកស៊ីតូស៊ីន (oxytocin) មានតួនាទីក្នុងជីវិតសង្គមរបស់យើងដោយជួយយើងក្នុងការបង្កើតទំនាក់ទំនងជាមួយមនុស្សឯទៀតជាដើម ។ ហើយបន្ទាប់មកមានអរម៉ូន endorphins ដែលបំលែងការនឿយហត់ និងការឈឺចាប់ថាជាការសប្បាយខាងរាងកាយ ។  អរម៉ូន endorphins នេះហើយដែលជាមូលហេតុធ្វើឲ្យយើងចាកចេញពីកន្លែងហាត់ប្រាណយ៉ាងស្វាហាប់ ទោះបីជាល្ងាចនឹងយើងបានហាត់ខ្លាំងក៏ដោយ ក៏យើងនៅតែចង់មកទៀតនៅថ្ងៃបន្ទាប់ ។  

កាលពីប្រមាណមួយម៉ឺនឆ្នាំមុនអរម៉ូន endorphine ជួយអ្នកប្រមាញ់ឲ្យបន្តធ្វើការបរបាញ់ ដើម្បីបានម្ហូមយកមកឲ្យប្រពន្ធកូនដែលកំពុងស្រែកឃ្លាននៅផ្ទះ ទោះបីជាពួកគេនឿយហត់យ៉ាងណាក៏ដោយ។  ក្នុងពេលបច្ចុប្បន្ន វាជួយអត្តពលិកអាជីពដូចជាអ្នករត់ប្រណាំង ឲ្យធ្វើបានល្អបំផុតនៃសមត្ថភាពរបស់ពួកគេផងដែរ ។ ក្រៅពីជួយយើងក្នុងការរស់រានមានជីវិត គឺមានអរម៉ូនម្យ៉ាងទៀតដែលមានឥទ្ធិពលទៅលើអាកប្បកិរិយារបស់យើង ដែលមានតួនាទីបង្កើតទម្រង់មូលដ្ឋាននៃឋានានុក្រមនៅក្នុងសង្គម ។

ឧទាហរណ៍ នៅក្នុងកុលសម្ព័ន្ធអ្នកប្រម៉ាញ់ទាំងអស់ អរម៉ូន endorphiines បានជំរុញឲ្យអ្នកបរបាញ់ទាំងនោះធ្វើដំណើរឆ្ងាយទៅៗ ដើម្បីបានសាច់សម្រាប់ផ្គត់ផ្គង់កុលសម្ព័ន្ធរបស់ពួកគេ ដែលជាលទ្ធផលពួកគេត្រូវបានទទួលការគោរពពីមនុស្សនៅក្នុងកុលសម្ព័ន្ធទាំងមូល ។  អ្នកដែលទន់ខ្សោយ គ្មានសមត្ថភាព ឬមានមូលហេតុអ្វីផ្សេងដែលមិនអាចទៅចូលរួមក្នុងការបរបាញ់បាន ពួកគេត្រូវតែទទួលការងារស្រាលៗដូចជាបេះផ្លែឈើជាដើម ។

ភាពខុសគ្នារវាងអ្នកខ្លាំង នឹងអ្នកខ្សោយនេះហើយ គឺជាជំហានដំបូងដែលឆ្ពោះទៅរកការបែងចែកឋានានុក្រមនៅក្នុងសង្គម ។ ប៉ុន្តែនៅពេលត្រូវបែងចែកឋានានុក្រមនៅក្នុងសង្គមដូច្នេះ អរម៉ូនក៏បន្ថែមនូវភាពស្អិតរមួតដល់រចនាសម្ព័ន្ធឋានានុក្រមទាំងនេះដោយផ្តល់ឲ្យបុគ្គលទន់ខ្សោយនូវអរម៉ូនសេរ៉ូតូនីន ឬអុកស៊ីតូស៊ីន ដែលធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្ដៅរវាងគ្នា និងគ្នា និងទទួលស្គាល់មេដឹកនាំ ដោយមិនមានការច្រណែនឈ្នានីស ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!