រៀនពីអ្វីដែលកំណត់ភាពជាអ្នកដឹកនាំពិតប្រាកដ

ជំពូក១៖ តម្រូវការសម្រាប់ឋានានុក្រម និងភាពជាអ្នកដឹកនាំរបស់យើងគឺស្ថិតនៅក្នុងជីវសាស្ត្រ

ជំពូក២៖ អារម្មណ៍សុវត្ថិភាពគឺសំខាន់ខ្លាំងណាស់ក្នុងការដើរទៅមុខ ហើយវាត្រូវកើតឡើងដោយការមានក្រុម និងមានអ្នកដឹកនាំ

ជំពូក៣៖ បច្ចុប្បន្ននេះ អ្នកដឹកនាំគឺជាអ្នកបង្កើតវប្បធម៌ និងគុណតម្លៃរបស់ក្រុមហ៊ុន ដូច្នោះហើយវាក៏មានឥទ្ធិពលទៅលើផ្នត់គំនិតរបស់បុគ្គលិកផងដែរ

ជំពូក៤៖ ទំនួលខុសត្រូវគឺកើតចេញពីអ្វីៗដែលនៅជុំវិញខ្លួនយើង និងការយល់ចិត្តអ្នកដទៃ បើគ្មានវាទេ យើងអាចជាអ្នកដែលបង្ករក្ដីអន្តរាយ

ជំពូក៥៖ ការដឹកនាំមិនល្អបានចូលរួមចំនែកធ្វើឲ្យសង្គមបច្ចុប្បន្នមានភាពអាត្មានិយម និងមានកាមាក់ងាយគ្នា

ជំពូក៦៖ សង្គមសម័យទំនើបបានញៀននឹងការអនុវត្តការងារលឿនៗ និងងាយៗ

ជំពូក៧៖ ភាពស្មោះត្រង់ និងសមត្ថភាពក្នុងការបង្កើតទំនាក់ទំនង គឺជាជំនាញដ៏ចាំបាច់សម្រាប់អ្នកដឹកនាំ

ជំពូក៨៖ ជាអ្នកដឹកនាំ គឺអ្នកត្រូវជំរុញអ្នកដទៃឲ្យដើរទៅមុខជានិច្ច ដើម្បីរួមគ្នាសម្រេចចក្ខុវិស័យវែងឆ្ងាយ

សេចក្តីសង្ខេបចុងក្រោយ

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ហេតុអ្វីបានជាសង្គមរបស់យើង ត្រូវបានរៀបចំឡើងដោយរបៀបដូចសព្វថ្ងៃនេះ?  សង្គមមួយដែលមនុស្សខ្លះហាក់ដូចជាមានអំណាចច្រើនក្នុងការធ្វើអ្វីដែលខ្លួនចង់បាន ហើយអ្នកខ្លះទៀតហាក់ដូចជាគ្មានការតាំងចិត្តធ្វើអ្វីទាល់តែសោះ?  តើភាពខុសគ្នាទាំងនេះកើតចេញមកពីអ្វី?

សៀវភៅ សិល្បៈនៃការដឹកនាំ (Leaders Eat Last) បានសិក្សាពីចម្ងល់ទាំងនេះដោយបានប្រៀបធៀបភាពខុសគ្នាដាច់ស្រលះពីសម័យដែលមានប្រព័ន្ធបច្ចេកវិទ្យាទំនើបៗដូចបច្ចុប្បន្ន ដែលបណ្ដាលធ្វើឲ្យមានការផ្លាស់ប្ដូរការរស់នៅរបស់មនុស្សខុសពីសង្គមដែលមនុស្សរស់នៅកាលពីប៉ុន្មានរាប់ពាន់ឆ្នាំមុន ។

ក្នុងការធ្វើដូច្នេះ យើងបានមើលឃើញថា ការបែងចែករវាង“ អ្នកដឹកនាំ” និង“ អ្នកដើរតាម” គឺគ្រាន់តែជាលទ្ធផលធម្មជាតិនៃផ្នែកជីវសាស្ត្ររបស់យើងប៉ុណ្ណោះ ប៉ុន្តែនេះមិនមែនមានន័យថា គ្រប់មេដឹកនាំទាំងអស់សុទ្ធតែល្អនោះទេ។  ដូច្នេះតើអ្វីដែលធ្វើឲ្យអ្នកដឹកនាំមានតម្លៃសមឲ្យមនុស្សគ្រប់គ្នាដើរតាម?

ចូរស្វែងរកចម្លើយចំពោះសំណួរនេះដោយខ្លួនឯង ឬដោយការអានសៀវភៅមួយក្បាលនេះ ។ ទៅមុខទៀត សៀវភៅសង្ខេបមួយក្បាលនេះនឹងបង្ហាញអ្នកអំពីរឿងហេតុដែល៖

ហេតុអ្វីបានជាបុគ្គលិកសណ្ឋាគារមួយ ហ៊ានលះបង់ជីវិតខ្លួនឯងដើម្បីការពារជីវិតភ្ញៀវ

ហេតុអ្វីបានជាការអនុញ្ញាតឲ្យបុគ្គលិកប្រើប្រាស់ទ្រព្យសម្បត្តិក្រុមហ៊ុនអាចជាការទទួលខុសត្រូវដែលត្រូវធ្វើ

ប្រសិនបើមានអំណាចគ្រប់គ្រាន់ សូម្បីតែអ្នកក៏អាចធ្វើបាបនណាម្នាក់ដែរ

អ្នកប្រហែលជាញៀននឹងវាដោយមិនដឹងខ្លួន និង

របៀបធ្វើជាអ្នកដឹកនាំដ៏ពិតប្រាកដម្នាក់ ។

“ជាមេដឹកនាំប្រៀបដូចជាឪពុកម្ដាយ អង្គភាពគឺប្រៀបដូចជាគ្រួសារ”

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!