ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ៖ សម្រេចបានការគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយសង្គម

ជំពូក២៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺចាំបាច់សម្រាប់ទីផ្សារផលិតផលដែលទទួលបានជោគជ័យ

ជំពូក៣៖ យុទ្ធនាការទីផ្សារដ៏អស្ចារ្យគឺពឹងផ្អែកលើមាតិការបស់វា (Content)

ជំពូក៤៖ ប្រសិនបើអ្នកចង់ឲ្យគេចាប់អារម្មណ៍មកលើផលិតផលនៅលើហ្វេសប៊ុករបស់អ្នកឲ្យបានច្រើន មាតិកា (content) របស់អ្នកត្រូវតែលេចធ្លោជាងគេ

ជំពូក៥៖ Twitter អាចធ្វើឲ្យយីហោក្រុមហ៊ុនរបស់អ្នកល្បីបាន ប្រសិនបើប្រើវាឲ្យបានត្រឹមត្រូវ

ជំពូក៦៖ អាជីវកម្មជាច្រើននៅតែមិនទាន់ចាប់បានទីផ្សាររបស់ Pinterest នោះទេ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ដូច្នេះតើការផ្លាស់ប្តូរសង្គមទាំងនេះមានប្រយោជន៍អ្វីខ្លះសម្រាប់អ្នកទីផ្សារ?
មែនទែនទៅ ការធ្វើទីផ្សារគឺ ត្រូវការមាតិកា (content) ល្អៗ ហើយអ្នកចាំបាច់ត្រូវតែប្រាប់អំពីសាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍របស់ផលិតផល ឬក្រុមហ៊ុនរបស់អ្នក  ទៅកាន់មនុស្សដែលជាអតិថិជនគោលដៅរបស់អ្នក។ 

មធ្យោបាយតែមួយគត់ ដែលអ្នកអាចទទួលបានភាពលេចធ្លោនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មមាញឹកនេះគឺ តាមរយៈមាតិកាដែលគួរឲ្យចាប់អារម្មណ៍ ។ យើងលែងឃើញយុទ្ធនាការផ្សាយពាណិជ្ជកម្មជាលក្ខណៈបុគ្គលតាមទូរទស្សន៍ទៀតហើយ ។ កាលពីអតីតកាល យើងតែងតែឃើញមានការផ្សាយពាណិជ្ជកម្មទៅតាមទូរទស្សន៍ ជួនកាល ៦ខែ ឬ ច្រើនជាងនេះ។  បច្ចុប្បន្ន ការធ្វើទីផ្សារខ្លាំង   គឺត្រូវមានយុទ្ធនាការពេញមួយឆ្នាំដែលផ្តល់មាតិកា (content) ថ្មីៗជារៀងរាល់ថ្ងៃ ។

យុទ្ធនាការថ្មីៗទាំងនេះ ធ្វើឲ្យអតិថិជនចាប់អារម្មណ៍នៅក្នុងសាច់រឿងដែលផ្តល់នូវការចាប់អារម្មណ៍ទៅលើយីហោ  និងនាំឲ្យឈានដល់ចំណុចកំពូល គឺការលក់ ។

យុទ្ធនាការ Nike + គឺជាឧទាហរណ៍ដ៏អស្ចារ្យមួយ ។  Nike + គឺជាកម្មវិធីមួយដែលអាចឲ្យមនុស្សប្រៀបធៀបលទ្ធផលនៃការធ្វើលំហាត់ប្រាណរបស់ពួកគេ ហើយថែមទាំងអាចឲ្យពួកគេធ្វើការប្រកួតប្រជែងគ្នាបានទៀតផង ។ នេះមានន័យថា អ្នកប្រើប្រាស់ផ្ទាល់នឹងបង្កើតមាតិកា (content) ប្រចាំថ្ងៃ និងជួយផ្សព្វផ្សាយឲ្យក្រុមហ៊ុនថែមទៀតផង ។

ជាទូទៅ ក្រុមហ៊ុនផ្សេងគ្នានឹងប្រើវិធីនេះតាមរបៀបខុសគ្នា ប៉ុន្តែមាតិកា (content) ល្អ គឺប្រកាន់ខ្ជាប់នូវច្បាប់មួយចំនួន ។

ទីមួយ មាតិកា (content) មិនគួរមានការរំខាន ឬរំលោភសិទ្ធិគេឡើយ ។ វាគួរតែនិយាយពីអ្វីដែលទាក់ទងនឹងជីវិតពិតរបស់អ្នកប្រើប្រាស់ ។ បើអ្នកមិនចង់ឃើញ ads ផ្សាយពាណិជ្ជកម្មទាំងនោះទេ អ្នកអាចប្រើប្រាស់កម្មវិធី DVRs, Adblock, ប៊ូតុងបិទសំឡេង ឬអូសរំលងឲ្យផុតបាន ។ មាតិកា (content) ទីផ្សារត្រូវមានលាយឡំជាមួយការកម្សាន្តសប្បាយៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន ។

វាក៏មិនត្រូវមានការបង្ខិតបង្ខំអតិថិជនពេកដែរ ។ ការផ្សាយពាណិជ្ជកម្មរបស់អ្នក គឺសម្រាប់អតិថិជន មិនមែនអ្នកខ្លួនឯងនោះទេ ។ ads ផ្សាយពាណិជ្ជកម្មដែលបានផ្ដល់ព័ត៌មាន និងអន្តរកម្ម ជាធម្មតា គឺដំណើរការបានល្អប្រសើរ  ដោយសារអតិថិជនពេញចិត្តកាន់តែច្រើន ។

ជាចុងក្រោយ សូមចងចាំថា ទោះបីជាមានមាតិកា (content) ល្អអស្ចារ្យយ៉ាងណា ក៏គ្មានន័យដែរ បើយើងប្រើវានៅក្នុងបរិបទខុស ។  មាតិកា (content) ដែលមានប្រសិទ្ធភាពត្រូវតែមានលក្ខណៈធម្មជាតិ ដែលត្រូវទៅនឹងអាជីវកម្មរបស់អ្នក ។

មានន័យថា វាគួរតែត្រូវនឹងទ្រង់ទ្រាយប្រជាសាស្ត្រ ទម្រង់ និងនិន្នាការទូទៅនៃវេទិកា (platform)  ។ កុំខ្ជះខ្ជាយមាតិកា (content) របស់អ្នក ដោយជ្រើសរើសវេទិកា (platform) ខុសឲ្យសោះ ។

ឧទាហរណ៍ថា រូបថតដែលមិនច្បាស់ ឬមានគុណភាពទាបនៅលើ Pinterest អាចនឹងបរាជ័យ ប៉ុន្តែវាអាចត្រូវបានល្បីនៅលើ Twitter ប្រសិនបើវាត្រូវបានបង្ហោះជាមួយចំណងជើងដែលទាក់ទាញ ។  អ្នកទីផ្សារគួរតែយល់ពីរបៀប ដែលបណ្តាញសង្គមមានមុខងារខុសគ្នា ។ ដូច្នេះពួកគេអាចប្រើពួកវានីមួយៗឲ្យមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!