ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ៖ សម្រេចបានការគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយសង្គម

ជំពូក២៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺចាំបាច់សម្រាប់ទីផ្សារផលិតផលដែលទទួលបានជោគជ័យ

ជំពូក៣៖ យុទ្ធនាការទីផ្សារដ៏អស្ចារ្យគឺពឹងផ្អែកលើមាតិការបស់វា (Content)

ជំពូក៤៖ ប្រសិនបើអ្នកចង់ឲ្យគេចាប់អារម្មណ៍មកលើផលិតផលនៅលើហ្វេសប៊ុករបស់អ្នកឲ្យបានច្រើន មាតិកា (content) របស់អ្នកត្រូវតែលេចធ្លោជាងគេ

ជំពូក៥៖ Twitter អាចធ្វើឲ្យយីហោក្រុមហ៊ុនរបស់អ្នកល្បីបាន ប្រសិនបើប្រើវាឲ្យបានត្រឹមត្រូវ

ជំពូក៦៖ អាជីវកម្មជាច្រើននៅតែមិនទាន់ចាប់បានទីផ្សាររបស់ Pinterest នោះទេ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

សាកសម្លឹងមើលជុំវិញខ្លួនអ្នកបន្តិចចុះ ។ តើមានមនុស្សប៉ុន្មាននាក់ ដែលកំពុងចុចទូរស័ព្ទ?

ថាមិនត្រូវ  អ្នក និងសមាជិកគ្រួសាររបស់អ្នក កំពុងចុចទូរសព្ទ័ផងក៏មិនដឹង !

ដោយសារតែការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទូរស័ព្ទដៃបានផ្លាស់ប្តូរទាំងស្រុងនូវរបៀបដែលយើងប្រើប្រាស់វាជាប្រចាំថ្ងៃ ។ នៅសហរដ្ឋអាម៉េរិក ស្ទើរតែ ៣២៥ លាននាក់ នៃប្រជាជន បានចុះឈ្មោះក្នុងការប្រើប្រាស់ទូរស៌ព្ទ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ នៅឆ្នាំ ២០១៣ ចំនួនប្រជាជនសរុបមានចំនួនត្រឹមតែ ៣១៦ លាននាក់ប៉ុណ្ណោះ!

ឥឡូវនេះ យើងអាចសន្មតថា មនុស្សគ្រប់គ្នាស្ទើរតែមានទូរស័ព្ទប្រើគ្រាប់ដៃទៅហើយ  អ្នកប្រើប្រាស់ស្ទើរតែទាំងអស់ គឺប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម គេហទំព័រ ឬកម្មវិធីផ្សេងៗដែលអាចឲ្យមនុស្សភ្ជាប់ទំនាក់ទំនងជាមួយគ្នាបាន ។

តាមការស្រាវជ្រាវរបស់ទីផ្សារ eMarketer បានរកឃើញថា មនុស្សចំណាយពេលវេលាជិតពាក់កណ្តាលនៃការប្រើប្រាស់ទូរស៌ព្ទរបស់គេ ទៅលើការប្រើប្រាស់បណ្តាញសង្គម ។ ជាក់ស្ដែង ជនជាតិអាម៉េរិកចំនួន ៧១ ភាគរយប្រើហ្វេសប៊ុក ហើយនៅទូទាំងពិភពលោក ចំនួនអ្នកប្រើប្រាស់បណ្តាញ Twitter គឺ ៥០០លាននាក់ ។

បណ្តាញទំនាក់ទំនងសង្គមបានផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបស់យើង ។  វាជះឥទ្ធិពលដោយផ្ទាល់ទៅលើរបៀបដែលយើងចំណាយលុយផងដែរ ៖ មនុស្សម្នាក់ក្នុងចំណោមបួននាក់ ប្រើគេហទំព័របណ្តាញសង្គម ដើម្បីជួយពួកគេក្នុងការសម្រេចចិត្តនូវអ្វីដែលពួកគេចង់ទិញ ។  ពួកគេស្វែងយល់អំពីផលិតផលតាមរយៈការលេង Twitter ឬតាមរយៈការបង្ហោះពីមិត្តភក្ដិនៅក្នុងហ្វេសប៊ុករបស់ពួកគេផងដែរ ។

ហើយបណ្តាញសង្គមមិនមែនសម្រាប់តែយុវវ័យប្រើប្រាស់នោះទេ ។ អ្នកដែលកើតនៅក្នុងសម័យសង្គ្រាមលោកលើកទី២  ថ្មីៗនេះមានការកើនឡើងក្នុងការប្រើប្រាស់បណ្តាញសង្គមរបស់ពួកគេរហូតដល់ ៤២ ភាគរយក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ។ តថភាពនេះមានសារៈសំខាន់ណាស់  ជាពិសេសសម្រាប់អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ពីព្រោះ អ្នកដែលកើតក្នុងសម័យសង្គ្រាមលោកលើកទី២មានចំនួន ៧០ ភាគរយនៃអ្នកដែលចាយលុយនៅសហរដ្ឋអាម៉េរិក ។

វាជារឿងធម្មតាទេ ដែលបណ្តាញសារព័ត៌មានថ្មីៗមានប្រៀបទៅលើបណ្ដាញសារព័ត៌មានចាស់ៗ ។ នៅពេលដែលការផ្សាយតាមវិទ្យុបានផ្ដួលកាសែតបោះពុម្ភជាសន្លឹក ហើយទូរទស្សន៍ក៏បានចូលខ្លួនមកជំនួសវិទ្យុវិញផងដែរ ។ ហើយ ការយកឈ្នះរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម មានល្បឿនលឿនគួរឲ្យកត់សម្គាល់ ។ វាបានចំណាយពេល ៣៨ ឆ្នាំ ដើម្បីឲ្យវិទ្យុអាចឮទៅដល់មនុស្ស ៥០ លាននាក់ និង១៣ឆ្នាំសម្រាប់ទូរទស្សន៍ ។  ចុះចំណែក Instagram វិញ ? វាចំណាយពេលត្រឹមមួយឆ្នាំកន្លះតែប៉ុណ្ណោះ !

ច្បាស់ណាស់ អ្នកទីផ្សារត្រូវការស្វែងយល់ពីរបៀបប្រើឧបករណ៍ថ្មីដ៏មានឥទ្ធិពលទាំងនេះ ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមពិតជាមានសារៈសំខាន់ណាស់ នៅក្នុងយុគសម័យទំនើបរបស់យើងបច្ចុប្បន្ននេះ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!