ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? រៀនពីរបៀបក្នុងការក្លាយទៅជាសហគ្រិន

ជំពូក២៖ ដើម្បីបង្កើតថ្មីអ្នកត្រូវតែស្វែងរកប្រភពនៃការច្នៃប្រតិដ្ឋ

ជំពូក៣៖ ប្រសិនបើអ្នកអាចកំណត់អត្តសញ្ញាណពីចំនុចខ្សោយនៅក្នុងដំណើរការ ឬការវិនិច្ឆ័យខុសក្នុងស្ថានការណ៍បានហើយអ្នកក៏អាចច្នៃប្រតិដ្ឋបានដែរ

ជំពូក៤៖ សហគ្រិនអាចច្នៃប្រតិដ្ឋអ្វីដែលថ្មីខាងក្រៅឧស្សាហកម្ម ទីផ្សារ ឬក្រុមហ៊ុន

ជំពូក៥៖ ភាពជាសហគ្រិនមិនមែនសំដៅទៅលើតែការបង្កើតអាជីវកម្មថ្មីនោះទេ អាជីវកម្មធំៗស្រាប់ក៏អាចបង្កើតភាពច្នៃប្រតិដ្ឋបានដែរ

ជំពូក៦៖ សហគ្រាសថ្មីៗចាំបាច់ត្រូវដឹងពីទិសដៅដែលខ្លួនកំពុងទៅ ដើម្បីភាពលូតលាស់

ជំពូក៧៖ ការចាប់បានទីផ្សារមុនគេ នឹងទទួលបានផលប្រយោជន៍ជាច្រើន

ជំពូក៨៖ អ្នកអាចទទួលបានជោគជ័យយ៉ាងធំធេងដោយចាប់យកចន្លោះប្រហោងទីផ្សារដែលគូប្រកួតប្រជែងរបស់អ្នកមើលមិនឃើញ

ជំពូក៩៖ សហគ្រិនអាចទទួលបានជោគជ័យដោយស្វែងរកចន្លោះប្រហោងណាមួយនៅក្នុងទីផ្សារ

ជំពូក១០៖ សហគ្រិនអាចទទួលបានជោគជ័យដោយបង្កើនតម្រូវការទីផ្សារសម្រាប់ផលិតផលដែលខ្លួនមានស្រាប់

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

តើសហគ្រិនក្លាយជាមនុស្សជោគជ័យបានយ៉ាងដូចម្តេច?  អ្នកខ្លះនិយាយថា វាជាសំណាងរបស់ពួកគេ  ហើយអ្នកខ្លះទៀតបានលើកឡើងថា វាកើតចេញពីការខិតខំប្រឹងប្រែងរបស់ពួកគេ ។  ប៉ុន្តែការពិតគឺថា ដើម្បីក្លាយជាសហគ្រិនដ៏ជោគជ័យម្នាក់ អ្នកត្រូវយកចិត្តទុកដាក់ស្វែងរកប្រភពនៃការច្នៃប្រតិដ្ឋ ។  នោះគឺជាព្រឹត្តិការណ៍ទាំងឡាយណា ដែលផ្តល់កម្លាំងជំរុញឲ្យមានការច្នៃប្រតិដ្ឋ ។

ប្រភពទាំងនោះអាចកើតឡើងពីខាងក្នុងនៃអាជីវកម្ម ខាងក្នុងទីផ្សារ ឬខាងក្នុងឧស្សាហកម្ម ។ វាក៏អាចមកពីផ្នែកខាងក្រៅដូចជា កត្តានយោបាយ ផ្នែកសិក្សាស្រាវជ្រាវ ឬផ្នែកវិទ្យាសាស្ត្រ ផងដែរ។

សូមសិក្សាពីប្រភពខាងក្នុងនៃការច្នៃប្រតិដ្ឋជាមុនសិន ។

ប្រភពខាងក្នុងដំបូង គឺជាអ្វីដែលអ្នកមិនបានរំពឹងទុក ។

រឿងនេះបានកើតឡើងចំពោះហាងលក់ទំនិញធំជាងគេមួយនៅទីក្រុងញូវយ៉កគឺម៉ាស៊ី (Macy)  នៅពេលដែលអតិថិជនរបស់ពួកគេ នាំគ្នាសម្រុកទិញគ្រឿងប្រើប្រាស់ក្នុងផ្ទះកាន់តែច្រើនឡើងៗ  ។ ម៉ាស៊ីមិនបានគ្រោងទុកទៅលើរឿងនេះទេ វាគឺជាទំនោរមួយដែលកើតឡើងភ្លាមៗតែម្តង ។

នៅពេលដែលព្រឹត្តការណ៍មិនបានរំពឹងទុកណាមួយបានកើតឡើង ក្រុមហ៊ុន ឬសហគ្រិនដែលមានភាពឈ្លាសវៃ នឹងអាចចាប់យកឱកាសនោះដើម្បីទាញយកផលប្រយោជន៍ពីវាបានជាមិនខាន ។

ទោះជាយ៉ាងណាក៏ដោយ ម៉ាស៊ីមិនបានធ្វើបែបនោះទេ ។នៅពេលប្រឈមមុខនឹងភាពជោគជ័យដែលមិននឹកស្មានដល់  ពួកគេបែរជាព្យាយាមទប់ស្កាត់ការលក់គ្រឿងប្រើប្រាស់ក្នុងផ្ទះទាំងនោះទៅវិញ ដែលមើលទៅដូចជាខុសប្រក្រតីណាស់ ។  ហើយជាលទ្ធផល ពួកគេបានបាត់បង់ចំណែកទីផ្សារយ៉ាងច្រើន ។

ហាងលក់ទំនិញផ្សេងទៀតដូចជា ប្លូមមីងដេល (Bloomingdale)  ក៏បានជួបប្រទះនូវបាតុភូតនេះដូចគ្នា។  ផ្ទុយទៅនឹងហាងម៉ាស៊ី  ហាងប្លូមមីងដេល បានឆ្លៀតឱកាសដ៏ល្អនេះ ហើយបានវិនិយោគលុយក្នុងការធ្វើទីផ្សារទៅលើផ្នែកគ្រឿងប្រើប្រាស់ទាំងនោះបន្ថែមទៀត ដែលបណ្ដាលឲ្យប្រាក់ចំណេញកើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

ប្រភពខាងក្នុងមួយទៀតនៃការបង្កើតថ្មីកើតចេញពីការប្រែប្រួល ឬការអភិវឌ្ឍនៅក្នុងឧស្សាហកម្ម ឬទីផ្សារ ។

ឧទាហរណ៍ នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ឧស្សាហកម្មយានយន្តបានផ្លាស់ប្តូរភ្លាមៗពីទីផ្សារដែលប្រទេសនីមួយៗត្រូវបានដឹកនាំដោយក្រុមហ៊ុនក្នុងស្រុក  ទៅជាទីផ្សារអន្តរជាតិដែលត្រួតត្រាដោយក្រុមហ៊ុនរកស៊ីរបស់ប្រទេសជាច្រើន ។

ក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុនវ៉ុលវ៉ូ (Volvo) បានទាញប្រយោជន៍ពីការផ្លាស់ប្តូរនេះ ហើយបានពង្រីកទីផ្សាររបស់ខ្លួនយ៉ាងខ្លាំងនៅទូទាំងពិភពលោក ។ហេតុដូច្នេះហើយ ក្រុមហ៊ុនវ៉ុលវ៉ូ (Volvo) ជាក្រុមហ៊ុនដែលបានកើតចេញពីក្រុមហ៊ុនផលិតកម្មតូចមួយដែលឥឡូវនេះ  ពួកគេទទួលបានជោគជ័យលំដាប់ថ្នាក់ពិភពលោក ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផ្សេងទៀតដូចជា ក្រុមហ៊ុនស៊ីត្រូអ៊ីន (Citroen) មិនបានសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនោះឡើយ ហើយក៏មិនបានទទួលលទ្ធផលអ្វីនោះដែរ ។

ដូច្នេះ នៅពេលដែលអ្នកចេះទាញយកផលប្រយោជន៍ពីអ្វីដែលអ្នកមិនបានរំពឹងទុក ហើយដឹងពីវិធីដើម្បីគ្រប់គ្រងទីផ្សារដែលកំពុងផ្លាស់ប្តូរ អ្នកនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនដូចគ្នា ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!