ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? រៀនពីរបៀបក្នុងការក្លាយទៅជាសហគ្រិន

ជំពូក២៖ ដើម្បីបង្កើតថ្មីអ្នកត្រូវតែស្វែងរកប្រភពនៃការច្នៃប្រតិដ្ឋ

ជំពូក៣៖ ប្រសិនបើអ្នកអាចកំណត់អត្តសញ្ញាណពីចំនុចខ្សោយនៅក្នុងដំណើរការ ឬការវិនិច្ឆ័យខុសក្នុងស្ថានការណ៍បានហើយអ្នកក៏អាចច្នៃប្រតិដ្ឋបានដែរ

ជំពូក៤៖ សហគ្រិនអាចច្នៃប្រតិដ្ឋអ្វីដែលថ្មីខាងក្រៅឧស្សាហកម្ម ទីផ្សារ ឬក្រុមហ៊ុន

ជំពូក៥៖ ភាពជាសហគ្រិនមិនមែនសំដៅទៅលើតែការបង្កើតអាជីវកម្មថ្មីនោះទេ អាជីវកម្មធំៗស្រាប់ក៏អាចបង្កើតភាពច្នៃប្រតិដ្ឋបានដែរ

ជំពូក៦៖ សហគ្រាសថ្មីៗចាំបាច់ត្រូវដឹងពីទិសដៅដែលខ្លួនកំពុងទៅ ដើម្បីភាពលូតលាស់

ជំពូក៧៖ ការចាប់បានទីផ្សារមុនគេ នឹងទទួលបានផលប្រយោជន៍ជាច្រើន

ជំពូក៨៖ អ្នកអាចទទួលបានជោគជ័យយ៉ាងធំធេងដោយចាប់យកចន្លោះប្រហោងទីផ្សារដែលគូប្រកួតប្រជែងរបស់អ្នកមើលមិនឃើញ

ជំពូក៩៖ សហគ្រិនអាចទទួលបានជោគជ័យដោយស្វែងរកចន្លោះប្រហោងណាមួយនៅក្នុងទីផ្សារ

ជំពូក១០៖ សហគ្រិនអាចទទួលបានជោគជ័យដោយបង្កើនតម្រូវការទីផ្សារសម្រាប់ផលិតផលដែលខ្លួនមានស្រាប់

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

ផ្ទុយពីការយល់ឃើញទូទៅ  គឺគ្មានបុគ្គលិកលក្ខណៈជាក់លាក់ណាមួយ ដែលបង្ហាញពីភាពជាសហគ្រិននោះទេ ។ ជាការពិតណាស់ អ្នកណាក៏អាចក្លាយជាសហគ្រិនបានដែរ ។  អ្វីដែលត្រូវការ គឺការដឹងពីរបៀបប្រើយុទ្ធសាស្ត្រត្រឹមត្រូវ ស្វែងយល់ពីគន្លឹះ ដើម្បីក្លាយជាសហគ្រិនដ៏ជោគជ័យ និងមានភាពច្នៃប្រតិដ្ឋខ្ពស់ ។  វាមិនចាំបាច់ទាល់តែអ្នកអាចបង្កើតអ្វីដែលថ្មីស្រឡាងមួយ ទើបហៅថាសហគ្រិននោះទេ ។ អ្នកក៏អាចក្លាយទៅជាមនុស្សដែលពូកែច្នៃប្រតិដ្ឋ ទៅតាមរបៀបដែលអ្នកធ្វើអ្វីមួយផងដែរ ។

នៅក្នុងសៀវភៅនេះអ្នកនឹងដឹងអំពី៖

  1. តើត្រូវស្វែងរកវិធីច្នៃប្រតិដ្ឋដោយរបៀបណា និងពីកន្លែងណា 
  2. របៀបដែលក្រុមហ៊ុន អាយប៊ីអឹម (IBM) ទទួលបានផលចំណេញពីគំនិតរបស់គូប្រជែងពួកគេ
  3. ហេតុអ្វីបានជាយុទ្ធសាស្ត្រអាជីវកម្ម គឺប្រៀបដូចជាការដំឡើងគ្រាប់រ៉ុកកែតទៅកាន់ឋានព្រះចន្ទអ៊ីចឹង

“ភាពជាសហគ្រិន គឺមិនមែនជាបុគ្គលិកលក្ខណៈដាច់ណាត់ណាមួយនោះទេ ។ នៅក្នុងរយៈពេល ៣០ ឆ្នាំមកនេះ ខ្ញុំបានឃើញមនុស្សដែលមានបុគ្គលិកលក្ខណៈផ្សេងៗគ្នាជាច្រើន ហើយពួកគេធ្វើបានយ៉ាងល្អដូចគ្នា នៅក្នុងការតស៊ូជាមួយនឹងភាពជាសហគ្រិនរបស់ពួកគេ ។”

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!