ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? រៀនពីរបៀបក្នុងការក្លាយទៅជាសហគ្រិន

ជំពូក២៖ ដើម្បីបង្កើតថ្មីអ្នកត្រូវតែស្វែងរកប្រភពនៃការច្នៃប្រតិដ្ឋ

ជំពូក៣៖ ប្រសិនបើអ្នកអាចកំណត់អត្តសញ្ញាណពីចំនុចខ្សោយនៅក្នុងដំណើរការ ឬការវិនិច្ឆ័យខុសក្នុងស្ថានការណ៍បានហើយអ្នកក៏អាចច្នៃប្រតិដ្ឋបានដែរ

ជំពូក៤៖ សហគ្រិនអាចច្នៃប្រតិដ្ឋអ្វីដែលថ្មីខាងក្រៅឧស្សាហកម្ម ទីផ្សារ ឬក្រុមហ៊ុន

ជំពូក៥៖ ភាពជាសហគ្រិនមិនមែនសំដៅទៅលើតែការបង្កើតអាជីវកម្មថ្មីនោះទេ អាជីវកម្មធំៗស្រាប់ក៏អាចបង្កើតភាពច្នៃប្រតិដ្ឋបានដែរ

ជំពូក៦៖ សហគ្រាសថ្មីៗចាំបាច់ត្រូវដឹងពីទិសដៅដែលខ្លួនកំពុងទៅ ដើម្បីភាពលូតលាស់

ជំពូក៧៖ ការចាប់បានទីផ្សារមុនគេ នឹងទទួលបានផលប្រយោជន៍ជាច្រើន

ជំពូក៨៖ អ្នកអាចទទួលបានជោគជ័យយ៉ាងធំធេងដោយចាប់យកចន្លោះប្រហោងទីផ្សារដែលគូប្រកួតប្រជែងរបស់អ្នកមើលមិនឃើញ

ជំពូក៩៖ សហគ្រិនអាចទទួលបានជោគជ័យដោយស្វែងរកចន្លោះប្រហោងណាមួយនៅក្នុងទីផ្សារ

ជំពូក១០៖ សហគ្រិនអាចទទួលបានជោគជ័យដោយបង្កើនតម្រូវការទីផ្សារសម្រាប់ផលិតផលដែលខ្លួនមានស្រាប់

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

រហូតមកដល់ពេលនេះ យើងបាននិយាយអំពីប្រភពខាងក្នុងពីរយ៉ាងនៃការច្នៃប្រតិដ្ឋរួចមកហើយ ។  ប៉ុន្តែ មានប្រភពពីរយ៉ាងបន្ថែមទៀត គឺ តម្រូវការនៃដំណើរការ និងភាពមិនប្រក្រតី  ដែលយើងនឹងស្វែងយល់ក្នុងជំពូកនេះ ។

តម្រូវការនៃដំណើរការ  គឺផ្តោតទៅលើការស្វែងរកចំនុចខ្សោយនៅក្នុងដំណើរការ  ពីព្រោះចំនុចខ្សោយគឺជាឱកាសដ៏ល្អឥតខ្ចោះ សម្រាប់ឲ្យសហគ្រិនធ្វើការច្នៃប្រតិដ្ឋ ។

ដើម្បីបង្ហាញចំណុចនេះឲ្យកាន់តែច្បាស់  សូមក្រឡេកមើលពីដំណើរការនៃការវះកាត់ភ្នែក ។  នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ មួយក្នុងចំណោមការវះកាត់ភ្នែកទូទៅ គឺការវះកាត់ជំងឺបាយភ្នែក ។

ទោះបីជាដំណើរការនៃការវះកាត់នេះ ដំណើរការស្ទើរតែល្អឥតខ្ចោះទាំងស្រុងក៏ដោយ ក៏នៅតែមានបញ្ហាមួយទៀតដែលសរសៃឈាមមួយត្រូវកាត់ចេញ ។  ជួនកាលវាអាចធ្វើឲ្យមានការហូរឈាម ដែលអាចបណ្ដាលឲ្យខូចភ្នែកថែមទៀតផង ។

អ្នកលក់ឱសថម្នាក់ គឺលោក វីលៀម ខនន័រ (William Connor) បានមើលឃើញពីចំនុចខ្វះខាតនេះ ហើយក៏បានរកឃើញនូវដំណោះស្រាយមួយផងដែរ ។  គាត់បានរកឃើញវិធីមួយ ដើម្បីប្រើអង់ស៊ីមដែលអាចរំលាយសរសៃនោះបាន ដោយមិនចាំបាច់ត្រូវធ្វើការកាត់វាចេញ និងវិធីដើម្បីរក្សាអង់ស៊ីមនេះក្នុងរយៈពេលយូរថែមទៀតផង ។

របបគំហើយថ្មីរបស់លោក ខនន័រ ត្រូវបានទទួលស្គាល់ដែលអាចប្រើការបាននៅក្នុងដំណើរការនៃការវះកាត់ជម្ងឺបាយភ្នែកនេះ ហើយធ្វើឲ្យក្រុមហ៊ុនរបស់គាត់ទទួលបានប្រាក់ចំណេញយ៉ាងច្រើន ។

ប្រភពខាងក្នុងទី ២នៃការច្នៃប្រតិដ្ឋ គឺភាពមិនចុះសម្រុង ឬចន្លោះប្រហោងនៃស្ថានភាពជាក់ស្តែង និងការយល់ឃើញរបស់មនុស្សទៅលើវា ។

កន្លែងណាដែលមានចន្លោះប្រហោង កន្លែងនោះតែងតែអាចមានឱកាសដើម្បីបង្កើតថ្មីបាន ។

ឧទាហរណ៍ មុនទសវត្សរ៍ឆ្នាំ ១៩៥០ ក្រុមហ៊ុនដឹកជញ្ជូនទំនិញមួយចំនួន  បានព្យាយាមពន្លឿនល្បឿនកប៉ាល់របស់ពួកគេឲ្យកាន់តែលឿន ដើម្បីផ្លាស់ទីពីកំពង់ផែមួយទៅកំពង់ផែមួយឲ្យបានរហ័ស ។  ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះ ថ្លៃដឹកជញ្ជូនក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ។

បញ្ហាជាក់ស្ដែង គឺការវិនិច្ឆ័យខុសរបស់ក្រុមហ៊ុនដឹកជញ្ចូន៖ តាមពិតបញ្ហាយឺតយ៉ាវ វាមិនមែនមកពីល្បឿននៃការធ្វើដំណើរពីកំពង់ផែមួយទៅកំពង់ផែមួយយឺតនោះទេ ប៉ុន្តែ បញ្ហាគឺនៅត្រង់ថា កប៉ាល់ចំណាយពេលយូរពេកនៅកំពង់ផែទៅវិញទេ ។

ដូច្នេះ គឺមាន “ភាពមិនត្រឹមត្រូវ” រវាងអ្វីដែលក្រុមហ៊ុនបានគិតថាជាបញ្ហា និងស្ថានភាពជាក់ស្តែង ។

ចន្លោះប្រហោងនេះត្រូវដោះស្រាយបាន  តាមរយៈការច្នៃប្រតិដ្ឋថ្មីរបស់កប៉ាល់កុងតឺន័រដែលអាចជញ្ជូនអីវ៉ាន់ចូល និងចេញបានលឿន ។  ជាលទ្ធផល ថ្លៃដឹកជញ្ជូនបានធ្លាក់ចុះរហូតដល់ទៅ ៦០ ភាគរយឯណោះ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!