ជំពូក១៖ ក្លាយជាអ្នកជំនាញក្នុងការដោះស្រាយបញ្ហាជាមួយមនុស្ស

ជំពូក២៖ ប្រសិនបើអ្នកចង់ឱ្យអ្នកដទៃចូលចិត្តអ្នក ចូរកុំរិះគន់ពួកគេ

ជំពូក៣៖ ប្រសិនបើអ្នកចង់ពឹងឱ្យអ្នកដទៃធ្វើអ្វីមួយឱ្យអ្នក ចូរបង្ហាញពីភាពស្ញប់ស្ញែងរបស់អ្នកទៅគេឱ្យបានញឹកញាប់ ហើយធ្វើឱ្យពួកគេមានអារម្មណ៍ថា ខ្លួនគេជាមនុស្សសំខាន់

ជំពូក៤៖ ប្រសិនបើអ្នកចង់បង្កើតចំណាប់អារម្មណ៍នៅពេលជួបគ្នាលើកដំបូង សូមបង្ហាញការញញឹម

ជំពូក៥៖ ឈ្មោះរបស់មនុស្សម្នាក់ៗ គឺជាសំឡេងដ៏ផ្អែមបំផុត ដែលពួកគេចង់ឮ

ជំពូក៦៖ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលគួរឱ្យចាប់អារម្មណ៍ ត្រូវធ្វើជាមនុស្សពូកែស្ដាប់ដ៏ស្មោះត្រង់ និងបង្ហាញពីការចាប់អារម្មណ៍របស់អ្នកចំពោះការនិយាយរបស់គេ

ជំពូក៧៖ គិតពីអ្វីដែលអ្នកដទៃចង់បាន និងនិយាយអំពីអ្វីដែលមានប្រយោជន៍ដល់គេ

ជំពូក៨៖ ជៀសវាងនិយាយរឿងទាំងឡាយណាដែលធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេចាញ់ ឬអន់

ជំពូក៩៖ កុំប្រាប់អ្នកដទៃត្រង់ៗថាពួកគេខុស ព្រោះពួកគេនឹងខឹងអ្នកជាមិនខាន

ជំពូក១០៖ នៅពេលដែលអ្នកបង្កកំហុស ត្រូវព្រមទទួលស្គាល់វា

ជំពូក១១៖ ដើម្បីបញ្ចុះបញ្ចូលនរណាម្នាក់ សូមចាប់ផ្តើមការសន្ទនាដោយភាពរួសរាយរាក់ទាក់ ហើយព្យាយាយធ្វើឱ្យដៃគូសន្ទនារបស់អ្នកនិយាយពាក្យថា “ពិតមែនហើយៗ” ឱ្យបានញឹកញាប់តាមដែលអាចធ្វើបាន

ជំពូក១២៖ ដើម្បីផ្លាស់ប្តូរអ្នកដទៃ ត្រូវចាប់ផ្តើមដោយការសរសើរ និងសរសើរពួកគេជាបន្តបន្ទាប់ទៀត

ជំពូក១៣៖ នៅពេលចង់ចាប់កំហុសនរណាម្នាក់ ត្រូវនិយាយដោយប្រយោល ហើយប្រាប់ពីបទពិសោធដែលអ្នកធ្លាប់ធ្វើខុសបែបនោះដែរ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

អ្នកបើកយន្តហោះដ៏ល្បីល្បាញម្នាក់គឺលោក Bob Hoover បានហោះត្រឡប់មកវិញនៅ San Diego នៅពេលដែលម៉ាស៊ីនទាំងពីររបស់យន្តហោះបានជួបបញ្ហា ។  បន្ទាប់ពីមានការហោះហើរដ៏គួរឱ្យរន្ធត់ក្នុងរយៈពេលខ្លីមួយ គាត់អាចធ្វើការចុះចតបានដោយសុវត្ថិភាព ដែលអាចជួយសង្គ្រោះជីវិតមនុស្សម្នានៅលើយន្តហោះនោះបាន ។  ប៉ុន្តែជាអកុសល យន្ដហោះនោះត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរជាដំណំ ។

មូលហេតុដែលធ្វើឱ្យម៉ាស៊ីនយន្ដហោះ ដែលប្រើនៅក្នុងសង្គ្រាមលោកលើកទី ២ ប្រភេទនេះមានបញ្ហា គឺដោយសារវាត្រូវបានចាក់ដោយប្រេងឥន្ធនៈ ដូច្នេះហើយទើបធ្វើឱ្យម៉ាស៊ីនឈ្លក់ ។

ពេលត្រឡប់មកដល់អាកាសយានដ្ឋានវិញ លោក Hoover បានឃើញថា មានអ្នកត្រួតពិនិត្យដែលបានប្រព្រឹត្តខុសម្នាក់ ។ យុវជនរូបនោះ បានភ័យជាមួយនឹងទឹកភ្នែករលីងរលោង ព្រោះដឹងថា លោក Hoover ប្រាកដជាខឹងខ្លាំង ដោយត្រូវបាត់បង់យន្តហោះដែលមានតម្លៃថ្លៃរបស់គាត់ ហើយគ្រោះថ្នាក់នោះ បានធ្វើឱ្យមនុស្សបីនាក់នៅលើយន្តហោះរងគ្រោះថ្នាក់ថែមទៀតផង ។

តើលោក Hoover ស្រែកជេរគាត់ទេ?  ស្តីបន្ទោសគាត់ទេ?  ឬក៏រិះគន់ចំពោះកំហុសឆ្គងរបស់គាត់ទេ?

មិនមែនទាំងអស់ ។ ជាក់ស្ដែង លោក Hoover បាននិយាយថា ដើម្បីបង្ហាញពីជំនឿរបស់គាត់ទៅលើជាងមេកានិចដែលបានឆ្លងកាត់មេរៀនមួយនេះ គាត់ចង់ឱ្យជាងមេកានិចដដែលម្នាក់នេះ ធ្វើជាអ្នក

ពិនិត្យយន្តហោះរបស់គាត់ដដែលនៅថ្ងៃបន្ទាប់ ។

ហេតុផលសម្រាប់សេចក្តីមេត្តារបស់លោក Hoover គឺប្រហែលជាគាត់បានរៀនមេរៀនរបស់ចិត្តវិទូម្នាក់ គឺលោក B.F. Skinner ដែលបានរកឃើញជាយូរមកហើយថា សត្វដែលទទួលបានរង្វាន់សម្រាប់អាកប្បកិរិយាល្អ នឹងរៀនបានល្អជាងការដែលត្រូវបានដាក់ទណ្ឌកម្មចំពោះអាកប្បកិរិយាអាក្រក់របស់ពួកគេ ។

ភាពដូចគ្នារបស់មនុស្ស៖ ការរិះគន់ទៅលើពួកគេ នឹងមិនបានលើកទឹកចិត្តពួកគេ ឱ្យធ្វើការផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនឡើយ ពីព្រោះពួកគេត្រូវបានដឹកនាំជាចម្បងដោយអារម្មណ៍ មិនមែនដោយហេតុផលនោះទេ ។  ដូច្នេះ មនុស្សដែលអ្នកកំពុងតែរិះគន់ នឹងមិនស្តាប់អ្វីដែលអ្នកនិយាយណែនាំឡើយ ។  ពួកគេគ្រាន់តែមានអារម្មណ៍ថា ពួកគេកំពុងរងការវាយប្រហារ ហើយជាប្រតិកម្មធម្មជាតិ ពួកគេនឹងការពារខ្លួន ហើយវាយបកមកអ្នកវិញជាមិនខាន ។ 

ដូច្នេះ ខណៈពេលដែលអ្នកបញ្ចេញសំឡេងនៃការរិះគន់អាចជួយឱ្យអ្នករំសាយកំហឹង តែអ្វីដែលដិតដាមយូរអង្វែងវានឹងធ្វើឱ្យអ្នកដទៃចូលចិត្តអ្នកតិចទៅៗ ។

មនុស្សជោគជ័យជាច្រើន មានទម្លាប់មិនដែលរិះគន់អ្នកដទៃដោយបើកចំហនោះទេ ។  ឧទាហរណ៍៖ លោក Benjamin Franklin បានអះអាងថា អាថ៌កំបាំងនៃភាពជោគជ័យរបស់គាត់ គឺគាត់មិនដែលនិយាយមើលងាយនរណាម្នាក់ឡើយ ។

Abraham Lincoln ក៏បានរៀនមេរៀននេះដែរ។  គាត់ធ្លាប់បានរិះគន់គូប្រជែងរបស់គាត់ជាសាធារណៈ ដោយបានដៀលគូបដិបក្ខរបស់គាត់ថា ជាពួកកាប់ដាវ !  បន្ទាប់មក សមាគមន៍ពួកអ្នកហាត់ក្បាច់គុនដាវ មានប្រតិកម្មទៅនឹងពាក្យដៀលប្រមាថរបស់គាត់ភ្លាមៗ ហើយចាប់ពីពេលនោះមក គាត់ក៏ឈប់ធ្វើការរិះគន់អ្នកដទៃដោយបើកចំហ តទៅទៀតដែរ ។ សូម្បីតែនៅក្នុងសង្រ្គាមស៊ីវិល គាត់បានប្រាប់អ្នកដែលនិយាយអាក្រក់ៗមកលើពួកអ្នកនៅភាគខាងត្បូងថា“ កុំរិះគន់ពួកគេអី ព្រោះយើងក៏នឹងធ្វើដូចពួកគេដែរ ប្រសិនបើយើងស្ថិតក្នុងកាលៈទេសៈបែបនោះ ” ។

ការរិះគន់ចំពោះនរណាម្នាក់ គឺងាយស្រួលណាស់ ប៉ុន្តែវាត្រូវមានសិល្បៈ ការយោគយល់ និងការអភ័យទោសចំពោះកំហុសរបស់ពួកគេផងដែរ ។

ដូច្នេះ ប្រសិនបើអ្នកចង់ឱ្យអ្នកដទៃចូលចិត្តអ្នក អ្នកត្រូវព្យាយាមគិតអំពីមូលហេតុនៃទង្វើ ដែលពួកគេបានធ្វើ ។ ត្រូវចេះយោគយល់ និងអធ្យាស្រ័យដល់កំហុស ដែលពួកគេបានប្រព្រឹត្ត ហើយប្រកាន់ជំហរមិនត្រូវរិះគន់គេដោយបើកចំហនោះទេ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!