ជំពូក១៖ ការងារដែលធ្វើឲ្យអ្នកតានតឹង (ស្ត្រេស) អាចជាការងារ ដែលគ្រោះថ្នាក់៖ ទម្លាប់បារម្ភច្រើនពេក គឺធ្វើឲ្យប៉ះពាល់ដល់សុខភាព

ជំពូក២៖ នៅពេលដែលអ្នកបានសម្រេចចិត្តដោះស្រាយកង្វល់ ចូរធ្វើវាដោយមិនស្ទាក់ស្ទើរ

ជំពូក៣៖ រស់ក្នុងថ្ងៃនេះ៖ ទុក្ខកង្វល់ពីម្សិលមិញ និងថ្ងៃ ស្អែកនៅមួយឡែកសិន

ជំពូក៤៖ នៅពេលណាដែលអ្នកប្រឈមមុខនឹងបញ្ហា សូមចាប់យកករណីដែលលំបាកបំផុត ហើយបន្ទាប់ មកព្យាយាមដោះស្រាយវាពីទីនោះ

ជំពូក៥៖ កុំចំណាយថាមពលទៅក្នុងស្ថានភាពដែលអស់ សង្ឃឹម ឬការគុំគួនគ្នាច្រើនពេក៖ ចូរកំណត់ ព្រំដែនសម្រាប់ខ្លួនអ្នក បន្ទាប់ពីអ្នកអស់កង្វល់អំពីបញ្ហាទាំងនោះ

ជំពូក៦៖ ធ្វើជាមនុស្សរីករាយដោយផ្តោតលើចំណុចវិជ្ជមាននៅក្នុងជីវិត ហើយធ្វើខ្លួនឲ្យសប្បាយ

ជំពូក៧៖ នៅពេលជួយនរណាម្នាក់ ចូរកុំរំពឹងការដឹងគុណពីគេត្រូវជួយដោយចិត្តបរិសុទ្ធ

ជំពូក៨៖ កុំច្រណែននឹងអ្នកដទៃត្រូវពេញចិត្តនូវអ្វីដែលខ្លួនមាន

ជំពូក៩៖ មនុស្សតែងរិះគន់អ្នកដែលពួកគេច្រណែន ចូរគិតបែបនេះថា ការរិះគន់ប្រឆាំងនឹងអ្នក គឺជាការសរសើរក្នុងរូបភាពមួយផ្សេង

ជំពូក១០៖ រៀនសម្រាក មុនពេលអស់កម្លាំង

ជំពូក១១៖ រីករាយជាមួយនឹងការងាររបស់អ្នក និងគ្រប់គ្រងស្ត្រេសដោយការចេះរៀបចំ​

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្នកធ្លាប់ធ្វើការសម្រេចចិត្តធ្វើអ្វីមួយ ហើយបែរជាមានការស្ទាក់ ស្ទើរដែរ ឬទេ? ទំនូលនេះកើតមានជាទូទៅចំពោះមនុស្សគ្រប់រូប ។ យើងតែងមានមន្ទិលជានិច្ចថា តើយើងធ្វើនេះត្រឹមត្រូវហើយឬនៅ បើខុស ថាតើយើងអាចធ្វើវាម្ដងទៀតបានដែរ ឬទេ?  

ទោះបីទំនូលនេះជារឿងធម្មតាក៏ដោយ ក៏វានៅតែអាចមានគ្រោះ ថ្នាក់ផងដែរ នៅពេលអ្នកព្យាយាមរកវិធីដើម្បីដោះស្រាយកង្វល់របស់អ្នក ។

នៅពេលដែលអ្នកព្យាយាមសម្រេចចិត្តដោះស្រាយបញ្ហាដែលគួរឲ្យព្រួយបារម្ភប្រាកដណាស់ថាអ្នកត្រូវចាប់ផ្តើមដោយការវិភាគអង្គហេតុជាមុនសិន ។ ប៉ុន្តែនៅពេលដែលការវិភាគនេះត្រូវបានបញ្ចប់ ហើយអ្នកបានជ្រើសរើសវិធីសាស្ត្រមួយក្នុងការដោះស្រាយវារួច ហើយ អ្នកមិនគួរងាកទៅរកដំណាក់កាលវិភាគវិញទេ ។

សូមចងចាំថា៖ អ្នកបានធ្វើការសម្រេចចិត្តរួចហើយ ដូច្នេះសូមធ្វើវាដោយម៉ឺងម៉ាត់ ហើយបំភ្លេចមន្ទិលសង្ស័យរបស់អ្នកទាំងប៉ុន្មានទៅវិញឲ្យអស់ ។  កុំស្ទាក់ស្ទើរ មិនបាច់ពិចារណាឡើងវិញ ឬដកថយនោះទេ ។ សូម្បីតែមានការសង្ស័យបន្តិចបន្តួចក៏អាចនាំឲ្យមានការសើរើការវិភាគដែលអ្នកបានសម្រេចរួចហើយឡើងវិញដែរ ។ 

នៅពេលដែលអ្នកបានជ្រើសរើសវិធីសាស្ត្រណាមួយដើម្បីដោះ ស្រាយហើយ សូមធ្វើវាឲ្យមែនទែន ហើយកុំរារែក ។ បើមិនដូច្នោះ ទេ  អ្នកនឹងឃើញខ្លួនឯងថាដើរថយក្រោយជាមិនខាន ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!