ជំពូក១៖ ការងារដែលធ្វើឲ្យអ្នកតានតឹង (ស្ត្រេស) អាចជាការងារ ដែលគ្រោះថ្នាក់៖ ទម្លាប់បារម្ភច្រើនពេក គឺធ្វើឲ្យប៉ះពាល់ដល់សុខភាព

ជំពូក២៖ នៅពេលដែលអ្នកបានសម្រេចចិត្តដោះស្រាយកង្វល់ ចូរធ្វើវាដោយមិនស្ទាក់ស្ទើរ

ជំពូក៣៖ រស់ក្នុងថ្ងៃនេះ៖ ទុក្ខកង្វល់ពីម្សិលមិញ និងថ្ងៃ ស្អែកនៅមួយឡែកសិន

ជំពូក៤៖ នៅពេលណាដែលអ្នកប្រឈមមុខនឹងបញ្ហា សូមចាប់យកករណីដែលលំបាកបំផុត ហើយបន្ទាប់ មកព្យាយាមដោះស្រាយវាពីទីនោះ

ជំពូក៥៖ កុំចំណាយថាមពលទៅក្នុងស្ថានភាពដែលអស់ សង្ឃឹម ឬការគុំគួនគ្នាច្រើនពេក៖ ចូរកំណត់ ព្រំដែនសម្រាប់ខ្លួនអ្នក បន្ទាប់ពីអ្នកអស់កង្វល់អំពីបញ្ហាទាំងនោះ

ជំពូក៦៖ ធ្វើជាមនុស្សរីករាយដោយផ្តោតលើចំណុចវិជ្ជមាននៅក្នុងជីវិត ហើយធ្វើខ្លួនឲ្យសប្បាយ

ជំពូក៧៖ នៅពេលជួយនរណាម្នាក់ ចូរកុំរំពឹងការដឹងគុណពីគេត្រូវជួយដោយចិត្តបរិសុទ្ធ

ជំពូក៨៖ កុំច្រណែននឹងអ្នកដទៃត្រូវពេញចិត្តនូវអ្វីដែលខ្លួនមាន

ជំពូក៩៖ មនុស្សតែងរិះគន់អ្នកដែលពួកគេច្រណែន ចូរគិតបែបនេះថា ការរិះគន់ប្រឆាំងនឹងអ្នក គឺជាការសរសើរក្នុងរូបភាពមួយផ្សេង

ជំពូក១០៖ រៀនសម្រាក មុនពេលអស់កម្លាំង

ជំពូក១១៖ រីករាយជាមួយនឹងការងាររបស់អ្នក និងគ្រប់គ្រងស្ត្រេសដោយការចេះរៀបចំ​

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

គ្រប់គ្នាតែងតែបារម្ភ ទោះបីជាយ៉ាងណាក៏ដោយមានមនុស្សតិចណាស់ដែលដឹងថា “ការបារម្ភច្រើនវាអាចប៉ះពាល់ដល់សុខភាពរបស់យើង” ។

ដូចដែលអ្នកប្រាជ្ញ ផ្លាតូ បានដឹងរួចមកហើយថា “ចិត្ត និងកាយ គឺមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ” ។ ជាការពិតបងប្អូនប្រុសទាំងពីររបស់ Mayo ដែលជាគ្រូពេទ្យល្បីឈ្មោះ ធ្លាប់បានឲ្យដឹងថា បន្ទប់សម្រាកជាងពាក់កណ្ដាលនៅមន្ទីរពេទ្យរបស់គាត់ គឺពោរពេញទៅដោយអ្នកជំងឺដែលបណ្ដាលមកពីការខកចិត្ត ការថប់អារម្មណ៍ ព្រួយបារម្ភច្រើន និងការអស់សង្ឃឹម ។

ឧទាហរណ៍៖ ជំងឺរលាកសន្លាក់ គឺជាជំងឺមួយក្នុងចំណោមលក្ខខណ្ឌដ៏ខ្សោយជាច្រើនដែលអាចកើតមានដោយសារការព្រួយបារម្ភ ។  តាមពិត មូលហេតុចម្បងពីរនៃជំងឺរលាកសន្លាក់ គឺទាក់ទងនឹងការព្រួយបារម្ភច្រើនដែលបណ្ដាលមកពីបញ្ហាទំនាក់ទំនងគ្រួសារ និងបញ្ហាហិរញ្ញវត្ថុ ។ ក៏មានករណីវេជ្ជសាស្ត្រដែលបង្ហាញថា ការព្រួយបារម្ភច្រើនអាចបង្កើនលទ្ធភាពនៃការវិវឌ្ឍទៅជាជំងឺសរសៃ ប្រសាទ និងជំងឺទឹកនោមផ្អែម ។ ច្បាស់ណាស់ថា “ការព្រួយបារម្ភច្រើន គឺមិនល្អសម្រាប់សុខភាពនោះទេ” ។

ជារឿងដែលសង្វេគសម្រាប់យើងគ្រប់គ្នា  ព្រោះថាមូលហេតុដែលធ្វើឲ្យមានការពិបាកចិត្ត គឺមាននៅគ្រប់ទិសទី គ្រប់ពេលវេលា ហើយជាទូទៅវាតែងកើតឡើងពីបញ្ហាការងារដែលយើងធ្វើជារៀងរាល់ ថ្ងៃ ។ ការងារដែលមានសម្ពាធខ្ពស់ អាចធ្វើឲ្យមានការព្រួយបារម្ភកាន់តែច្រើន ហើយយើងអាចព្យាករណ៍បានថា លទ្ធភាពនៃការមានជំងឺក៏ច្រើនជាងប្រភេទការងារដែលស្ងប់ស្ងាត់ និងគ្មានការរំខាន ។   កម្រិតស្ត្រេសខ្ពស់ដែលកើតឡើងពីការងារដែលមានសម្ពាធខ្ពស់អាចនាំឲ្យមានជំងឺបេះដូងបាន ។  ការសិក្សាមួយបានបង្ហាញថា ជាងមួយភាគបីនៃនាយកប្រតិបត្តិក្រុមហ៊ុនទទួលរងការកើតជំងឺបេះដូង ដំបៅក្រពះ និងជំងឺលើសសម្ពាធឈាម ។  ការសិក្សាមួយផ្សេងទៀតបានរកឃើញថា ២០ដង នៃវេជ្ជបណ្ឌិតក៏ដូចជាអ្នកស្រែចម្ការបានស្លាប់ដោយសារជំងឺខ្សោយបេះដូងនេះដូចគ្នា ។

នេះមានន័យថា​ “ប្រសិនបើអ្នកមានការងារដែលមានស្ត្រេសខ្ពស់ដែលបណ្តាលឲ្យអ្នកពិបាកចិត្តខ្លាំង អ្នកត្រូវរកវិធីដើម្បីដោះស្រាយជាមួយនឹងការព្រួយបារម្ភ បើមិនដូច្នោះទេ មិនយូរមិនឆាប់អ្នកអាច នឹងមានជំងឺដំបៅក្រពះ ឬជំងឺអ្វីផ្សេងទៀតអាក្រក់ជាងនេះក៏ថាបាន” ។

ភាពច្របូកច្របល់បណ្តាលឲ្យមានការព្រួយ បារម្ភ៖ រកការពិតអំពីមូលហេតុនៃការព្រួយបារម្ភ របស់អ្នក ហើយដោះស្រាយវា

តើអ្នកនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើមានគេប្រាប់អ្នកនៅ ល្ងាចថ្ងៃអាទិត្យនេះថា “ព្រឹកស្អែកថ្ងៃចន្ទ អ្នកនឹងត្រូវគេនាំចូលក្នុងបន្ទប់ធ្វើទារុណកម្ម”?  តើអ្នកបារម្ភទេ?  ប្រហែលហើយ ។  ប៉ុន្តែវានឹងមានវិធីដោះស្រាយជាមួយក្តីកង្វល់នេះ ។

លោក Herbert E. Hawkes ដែលជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យកូឡុំបៀ បាននិយាយថា “ភាពច្របូកច្របល់ គឺជាបុព្វហេតុចម្បងនៃការព្រួយបារម្ភ” ។ យោងទៅតាមអនុសាសន៍របស់គាត់ មនុស្សមួយចំនួនតូចបានរំខានការវិភាគរបស់ខ្លួនឯងក្នុងការស្វែងរកការពិតនៃ ស្ថានការណ៍របស់ពួកគេ ខៈណៈពេលដែលពួកគេកំពុងមានការព្រួយបារម្ភ ។

លោកបានស្នើថា “រាល់កង្វល់ទាំងអស់អាចត្រូវបានដោះស្រាយដោយអនុវត្តការវិភាគ ៣ជំហានយ៉ាងសាមញ្ញ” ។

នោះជាអ្វីដែល Galen Litchfield បានអនុវត្តក្នុងឆ្នាំ ១៩៤២ នៅ ពេលដែលគាត់ជាប់នៅក្នុងទីក្រុងសៀងហៃដែលកំពុងកាន់កាប់ដោយកងទ័ពជប៉ុន ។ គាត់បានទទួលព័ត៌មានថា នាយឧត្ដមសេនីយ៍ជប៉ុនបានរកឃើញពីចំនួនទ្រព្យសម្បត្តិដែលគាត់បានលាក់បាំងពីពួក គេ ។ ហើយការដាក់ទណ្ឌកម្មចំពោះគាត់ គឺនឹងបញ្ជូនគាត់ទៅក្នុងបន្ទប់ធ្វើទារុណកម្មដ៏សាហាវមួយរបស់ប៉ូលីសសម្ងាត់ជប៉ុននៅថ្ងៃចន្ទ ។   Litchfield  បានដឹងដំណឹងនេះមុនមួយថ្ងៃ ហើយគាត់ក៏បានព្យាយាមរិះរកវិធីដោះស្រាយ ។

ដំណោះស្រាយរបស់គាត់ គឺធ្វើតាមជំហានទាំង ៣នេះ៖

ដំបូងត្រូវរកការពិតអំពីមូលហេតុដែលគាត់ព្រួយបារម្ភ៖  Litchfield យកម៉ាស៊ីនអង្គុលីលេខមួយ ហើយសរសេរអ្វីដែលគាត់ព្រួយបារម្ភអំពីការដែលត្រូវបានគេយកទៅធ្វើទារុណកម្មរហូតដល់ស្លាប់នៅព្រឹក ស្អែក ។

ទីពីរ វិភាគការពិតទាំងនោះ៖ Litchfield បានសរសេរថា “តើខ្ញុំអាចធ្វើអ្វីបាន?” ហើយនៅពីក្រោមក្រដាសនោះ គាត់បានសរសេរពី      ជម្រើសផ្សេងៗ របស់គាត់ជាច្រើន ដូចជាការលួចរត់ ការលួងខ្លួនឯង ឬធ្វើដូចជាគ្មានអ្វីកើតឡើង ។

ទីបី៖ ធ្វើការសម្រេចចិត្តអំពីអ្វីដែលត្រូវធ្វើ ហើយធ្វើវាដោយមិនស្ទាក់ស្ទើរ៖ Litchfield  បានសម្រេចចិត្តដោយធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ ។

ជាក់ស្ដែង នាយឧត្ដមសេនីយ៍ជប៉ុនរូបនោះបានរំសាយកំហឹងព្រោះគាត់គ្រាន់តែខឹង Litchfield មួយឆាវប៉ុណ្ណោះ ។

ដូចដែលអ្នកបានឃើញហើយថា ការវិភាគអំពីកង្វល់របស់អ្នកដោយយកចិត្តទុកដាក់ ពេលខ្លះវាអាចជួយសង្គ្រោះសូម្បីតែជីវិតរបស់   អ្នកបានផងដែរ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!