ជំពូក១៖ ស្វែងយល់អំពីរបៀបដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនបំផុតពីការសិក្សាអប់រំរបស់អ្នក តាមរយៈវិធីសាស្ត្រសំខាន់ៗទាំង ១០ ចំណុច

ជំពូក២៖ ដើម្បីធ្វើឲ្យការសិក្សាកាន់តែទទួលបានប្រសិទ្ធភាព អ្នកត្រូវចេះគ្រប់គ្រងពេលវេលា និងបំពេញការងារនៅក្នុងរយៈពេលខ្លីដោយភាពល្អិតល្អន់បំផុត

ជំពូក៣៖ ការពន្យារពេល គឺមិនអាចចៀសវាងបាននោះទេ ដូច្នេះត្រូវតែរៀនយកឈ្នះវា

ជំពូក៤៖ ការសិក្សាមួយដ៏ជោគជ័យ ត្រូវចាប់ផ្ដើមពីការកំណត់យកពេលវេលា ទីកន្លែង និងកម្រិតថាមពលប្រើប្រាស់បានត្រឹមត្រូវ

ជំពូក៥៖ បង្កើតឲ្យមានការទទួលបានអត្ថប្រយោជន៍ដ៏ច្រើនបំផុតពីថ្នាក់រៀនរបស់អ្នក តាមរយៈការចេះប្រើប្រាស់របៀបកត់ចំណាំបែបវៃឆ្លាត

ជំពូក៦៖ អ្នកត្រូវតែសិក្សាទៅលើអ្វី ដែលចាំបាច់សម្រាប់ការសិក្សាតែប៉ុណ្ណោះ

ជំពូក៧៖ ការប្រើប្រាស់នូវវិធីសាស្ត្រ Ps ទាំងបីចំណុច ដើម្បីទទួលបានពិន្ទុខ្ពស់នៅក្នុងការប្រឡងរបស់អ្នក ៖ ការធ្វើផែនការ (Planning) ការបន្តដំណើរការ (Proceeding) និងការពិនិត្យចំណុចខ្វះខាត (Proofreading)

ជំពូក៨៖ ការកំណត់យកប្រធានបទនៃនិក្ខេបបទដែលអ្នកពេញចិត្ត គឺជាជំហានក្នុងការសម្រេចចិត្តឆ្ពោះទៅរកការសរសេរអត្ថបទ​បានល្អបំផុតមួយ

ជំពូក៩៖ ការស្វែងរកព័ត៌មានសម្រាប់យកមកសរសេរអត្ថបទស្រាវជ្រាវរបស់អ្នក គឺត្រូវផ្ដោតទៅលើការយល់ដឹងបានទូលំទូលាយ ប៉ុន្តែ​ក៏ត្រូវមានដែនកំណត់បានជាក់លាក់ដែរ

ជំពូក១០៖ ការស្វែងរកព័ត៌មានសម្រាប់យកមកសរសេរអត្ថបទស្រាវជ្រាវរបស់អ្នក គឺត្រូវផ្ដោតទៅលើការយល់ដឹងបានទូលំទូលាយ ប៉ុន្តែ​ក៏ត្រូវមានដែនកំណត់បានជាក់លាក់ដែរ

ជំពូក១១៖ ការស្វះស្វែងរកការបំផុសគំនិតដោយសកម្មបំផុត ដើម្បីបង្ហាញឲ្យឃើញនូវអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍មួយ

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សេចក្ដីសង្ខេបចុងក្រោយ

 

ការសិក្សាដ៏ជោគជ័យ មិនមែននិយាយសំដៅដល់បរិមាណនៃពេលវេលា ដែលអ្នកចំណាយទៅលើនោះទេ ប៉ុន្តែវាត្រូវពឹកផ្អែកជាចម្បងទៅលើកម្រិតនៃកម្លាំងថាមពល និងប្រសិទ្ធភាពដែលអ្នកត្រូវយកមកប្រតិបត្តិ ។ តាមរយៈការអនុវត្តទៅលើការចេះគ្រប់គ្រងពេលវេលា ការទទួលយកការប្រឡង និងបច្ចេកទេសក្នុងការសរសេរអត្ថបទស្រាវជ្រាវទាំងនេះ អ្នកប្រាកដជាអាចទទួលបានពិន្ទុខ្ពស់ ជាមួយនឹងចំណាត់ថ្នាក់ល្អ ខណៈដែលគ្រាន់តែចំណាយពេលតិចជាងមុន ក្នុងការរៀនសូត្រ ហើយអាចមានពេលវេលាទំនេរបានច្រើន ដើម្បីចំណាយទៅលើរឿងដែលអ្នកចូលចិត្តបានទៀតផង ។

ដំបូន្មានសម្រាប់អនុវត្ត

សូមថែរក្សាទុកសៀវភៅកំណត់ហេតុការងារប្រចាំថ្ងៃឲ្យបានជាប់ជានិច្ច ដើម្បីយកឈ្នះការពន្យារពេល ។

ការពន្យារពេលមិនមែនទើបតែកើតមានម្ដងនោះទេ ។ វាកើតឡើងច្រើនដង ក្នុងរយៈពេលជាច្រើនសប្ដាហ៍ ច្រើនខែ និងជាច្រើនឆ្នាំថែមទៀត ។ សូមរក្សាទុកសៀវភៅកំណត់ហេតុនៃការងារប្រចាំថ្ងៃរបស់អ្នកទាំងអស់ ដែលធ្លាប់សម្រេចបាន និងគ្រប់ពេលវេលាដែលអ្នកមានភាពយឺតយ៉ាវក្នុងការសម្រេចវា រួមជាមួយនឹងហេតុផលនៃការពន្យាពេលរបស់អ្នកផងដែរ ។ ក្នុងពេល​ឆាប់ៗខាងមុខ អ្នកនឹងឃើញថា ហេតុផលដែលមិនគួរឲ្យជឿទាំងនោះនឹងមានឥទ្ធិពលខ្លាំងកម្រិតណា ហើយអ្នកនឹងត្រូវតែបង្ខំ​ចិត្តវាយតម្លៃវាឡើងវិញជាក់ជាមិនខាន ។

ការសិក្សារៀនសូត្រ ដោយបែងចែកកម្លាំងថាមពលជាផ្នែកតូចៗ អាចជួយសន្សំសំចៃពេលវេលាបានយ៉ាងច្រើន ។

ទោះបីជា វាមើលទៅហាក់ដូចជាមានភាពផ្ទុយគ្នាពីអ្វីដែលអាចកើតឡើងក៏ដោយ វាក៏មិនមែនជាហេតុផលដែលត្រូវនិយាយពេលធ្វើការងារក្នុងរយៈពេលដ៏យូរនោះទេ ។ ការសិក្សាដែលចំណាយពេលយូរ អាចធ្វើឲ្យអ្នកអស់កម្លាំងកំហែង ស្ពឹកស្រពន់ និងវង្វេងស្មារតីជាដើម ។ វានឹងមានភាពប្រសើរឡើង ដោយគ្រាន់តែរៀនសូត្រនៅក្នុងរយៈពេលដ៏ខ្លីមួយ ត្រឹម ១ ម៉ោង ឬតិច​ជាងនេះ និងជាមួយកម្រិតនៃកម្លាំងថាមពលខ្ពស់វិញ ។ អ្នកនឹងមានការភ្ញាក់ផ្អើលជាមិនខាន អំពីលទ្ធផលដែលនឹងអាចទទួលបានពីវា ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!