ជំពូក១៖ ស្វែងយល់អំពីរបៀបដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនបំផុតពីការសិក្សាអប់រំរបស់អ្នក តាមរយៈវិធីសាស្ត្រសំខាន់ៗទាំង ១០ ចំណុច

ជំពូក២៖ ដើម្បីធ្វើឲ្យការសិក្សាកាន់តែទទួលបានប្រសិទ្ធភាព អ្នកត្រូវចេះគ្រប់គ្រងពេលវេលា និងបំពេញការងារនៅក្នុងរយៈពេលខ្លីដោយភាពល្អិតល្អន់បំផុត

ជំពូក៣៖ ការពន្យារពេល គឺមិនអាចចៀសវាងបាននោះទេ ដូច្នេះត្រូវតែរៀនយកឈ្នះវា

ជំពូក៤៖ ការសិក្សាមួយដ៏ជោគជ័យ ត្រូវចាប់ផ្ដើមពីការកំណត់យកពេលវេលា ទីកន្លែង និងកម្រិតថាមពលប្រើប្រាស់បានត្រឹមត្រូវ

ជំពូក៥៖ បង្កើតឲ្យមានការទទួលបានអត្ថប្រយោជន៍ដ៏ច្រើនបំផុតពីថ្នាក់រៀនរបស់អ្នក តាមរយៈការចេះប្រើប្រាស់របៀបកត់ចំណាំបែបវៃឆ្លាត

ជំពូក៦៖ អ្នកត្រូវតែសិក្សាទៅលើអ្វី ដែលចាំបាច់សម្រាប់ការសិក្សាតែប៉ុណ្ណោះ

ជំពូក៧៖ ការប្រើប្រាស់នូវវិធីសាស្ត្រ Ps ទាំងបីចំណុច ដើម្បីទទួលបានពិន្ទុខ្ពស់នៅក្នុងការប្រឡងរបស់អ្នក ៖ ការធ្វើផែនការ (Planning) ការបន្តដំណើរការ (Proceeding) និងការពិនិត្យចំណុចខ្វះខាត (Proofreading)

ជំពូក៨៖ ការកំណត់យកប្រធានបទនៃនិក្ខេបបទដែលអ្នកពេញចិត្ត គឺជាជំហានក្នុងការសម្រេចចិត្តឆ្ពោះទៅរកការសរសេរអត្ថបទ​បានល្អបំផុតមួយ

ជំពូក៩៖ ការស្វែងរកព័ត៌មានសម្រាប់យកមកសរសេរអត្ថបទស្រាវជ្រាវរបស់អ្នក គឺត្រូវផ្ដោតទៅលើការយល់ដឹងបានទូលំទូលាយ ប៉ុន្តែ​ក៏ត្រូវមានដែនកំណត់បានជាក់លាក់ដែរ

ជំពូក១០៖ ការស្វែងរកព័ត៌មានសម្រាប់យកមកសរសេរអត្ថបទស្រាវជ្រាវរបស់អ្នក គឺត្រូវផ្ដោតទៅលើការយល់ដឹងបានទូលំទូលាយ ប៉ុន្តែ​ក៏ត្រូវមានដែនកំណត់បានជាក់លាក់ដែរ

ជំពូក១១៖ ការស្វះស្វែងរកការបំផុសគំនិតដោយសកម្មបំផុត ដើម្បីបង្ហាញឲ្យឃើញនូវអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍មួយ

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ការពន្យារពេល គឺជារឿងដែលនិស្សិតមហាវិទ្យាល័យភាគច្រើនស្គាល់យ៉ាងច្បាស់ ដែលវាប្រៀបដូចជាល្បិចវាយប្រហារធ្វើឲ្យអ្នកត្រូវបំពេញការងារឲ្យរួចរាល់ក្នុងរយៈពេលពេញមួយយប់ ដើម្បីបញ្ចប់កិច្ចការនៅសល់ចុងក្រោយឲ្យទាន់ពេលកំណត់ ដែលកាលពីប៉ុន្មានថ្ងៃមុននោះ អ្នកហាក់ដូចជាមានអារម្មណ៍ថា មានពេលវេលាយ៉ាងច្រើនសម្រាប់អ្នកក្នុងពិភពលោកទាំងមូលមួយនេះទៅវិញ ។

ដូច្នេះ តើត្រូវធ្វើដូចម្ដេចទើបអាចឲ្យមនុស្សមួយចំនួនពិតជាមានសមត្ថភាពក្នុងការចៀសផុតពីទំនោរបែបនេះ ដើម្បីកុំឲ្យអ្វីៗឈានទៅដល់វិនាទីប្រថុយប្រថានចុងក្រោយបាន?

តាមពិតទៅ សូម្បីតែនិស្សិតឆ្នើមនិទ្ទេស A ក៏នៅតែបន្តតស៊ូជំនះជាមួយនឹងការជំរុញឲ្យមានការពន្យារពេលដែរ ។ ទោះជាយ៉ាងណា ភាពខុសគ្នានោះ គឺថាពួកគេបានត្រៀមយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធយកឈ្នះការជំរុញបែបនេះរួចស្រេចទៅហើយ ។

វិធីសាស្ត្រមួយ គឺត្រូវរក្សាកិច្ចការដែលកើតឡើងនៅក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃ ដែលវាអាចជួយដល់អ្នកពីការធ្លាក់ចូលទៅក្នុងលេសដោះសាររបស់អ្នកបាន ។ ចំណុចបន្ទាប់នេះ គឺជាដំណើរការរបស់វា ៖ 

នៅពេលដែលអ្នកក្រោកពីគេងរៀងរាល់ព្រឹក ចូរសរសេរកិច្ចការងារសំខាន់បំផុតប្រចាំថ្ងៃនានារួមមាន ថ្នាក់រៀនដែលសំខាន់ ក្នុងការប្រឡង និងសូម្បីតែកិច្ចការផ្ទះផ្សេងៗទៀតដូចជា   ការទិញគ្រឿងទេសប្រើប្រាស់  ឬការខលទូរស័ព្ទទៅកាន់ភ្នាក់ងារ    អគ្គិសនី ជាដើម ។

បន្ទាប់មក រៀងរាល់ពេលល្ងាចអ្នកត្រូវកត់បញ្ចូលនូវកិច្ចការងារ ដែលអ្នកបានបំពេញរួចរាល់ និងផ្ដល់ការពន្យល់ពីមូលហេតុចំពោះកិច្ចការដែលមិនទាន់បំពេញបានចប់សព្វគ្រប់ផងដែរ ។

ឧទាហរណ៍ ប្រសិនបើអ្នកត្រលប់មកផ្ទះវិញយឺតយ៉ាវបន្ទាប់ពីខកខានមិនបានសិក្សាសម្រាប់ការប្រឡងរបស់អ្នក (លេសម្ដងទៀត) នោះលេសដោះសាររបស់អ្នកអាចជា Çវាបានយឺតពេលទៅហើយសម្រាប់ឥឡូវនេះ ហើយការផ្ដោតអារម្មណ៍របស់ខ្ញុំ​នឹងធ្វើបានល្អជាងនេះនៅព្រឹកស្អែកជាមិនខានÈ ។

ជាជាងការទទួលបានពេលវេលាក្នុងការគេងពេញមួយយប់ ការពន្យារពេលនឹងនៅតាមរំខានដល់អ្នក ដោយប្រាប់ឲ្យអ្នកទៅមើលទូរទស្សន៍ដើម្បី Çឈប់ព្រួយបារម្ភÈ ទៅលើការសិក្សាដ៏ស្វិតស្វាញនៅថ្ងៃស្អែក ។ លុះរយៈពេល ៥ ម៉ោងក្រោយមក វាត្រូវនឹងម៉ោង ៣ ព្រឹក ហើយអ្នកក៏ទើបនឹងបានគេងលក់យ៉ាងស្រួលដែរ ។

អ្នកក្រោកពីដំណេកក្រោយពីឮសម្លេងនាឡិការោទិ៍ឡើងនៅថ្ងៃបន្ទាប់ ដោយបន្សល់នូវភាពងីងើ ដែលបណ្ដាលមកពីការគេង​មិនបានគ្រប់គ្រាន់នោះឯង ។ ដោយការមិនចង់សិក្សា លេសដោះសារថ្មីរបស់អ្នកក៏កើតមានឡើងថា Çខ្ញុំមិនអាចធ្វើការផ្ដោតអារម្មណ៍ក្នុងការសិក្សាបាននោះទេ ព្រោះខ្ញុំគេងមិនបានគ្រប់គ្រាន់កាលពីយប់មិញ ។ ខ្ញុំត្រូវរង់ចាំរហូតដល់ថ្ងៃស្អែក បន្ទាប់ពី​បានគេងឲ្យលក់ស្រួលសិនÈ ។

តាមរយៈការកត់ត្រាលេសដោះសាររបស់អ្នកជារៀងរាល់ថ្ងៃ វានឹងកាន់តែពិបាកក្នុងការជឿទៅលើលេសទាំងនោះម្ដងហើយម្ដង​ទៀត ។ មិនត្រឹមតែប៉ុណ្ណឹងទេ ការជំរុញឲ្យមានការពន្យារពេលនោះ ក៏នឹងត្រូវថយចុះបន្តិចម្ដងៗដែរ!

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!