ជំពូក១៖ ស្វែងយល់អំពីរបៀបដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនបំផុតពីការសិក្សាអប់រំរបស់អ្នក តាមរយៈវិធីសាស្ត្រសំខាន់ៗទាំង ១០ ចំណុច

ជំពូក២៖ ដើម្បីធ្វើឲ្យការសិក្សាកាន់តែទទួលបានប្រសិទ្ធភាព អ្នកត្រូវចេះគ្រប់គ្រងពេលវេលា និងបំពេញការងារនៅក្នុងរយៈពេលខ្លីដោយភាពល្អិតល្អន់បំផុត

ជំពូក៣៖ ការពន្យារពេល គឺមិនអាចចៀសវាងបាននោះទេ ដូច្នេះត្រូវតែរៀនយកឈ្នះវា

ជំពូក៤៖ ការសិក្សាមួយដ៏ជោគជ័យ ត្រូវចាប់ផ្ដើមពីការកំណត់យកពេលវេលា ទីកន្លែង និងកម្រិតថាមពលប្រើប្រាស់បានត្រឹមត្រូវ

ជំពូក៥៖ បង្កើតឲ្យមានការទទួលបានអត្ថប្រយោជន៍ដ៏ច្រើនបំផុតពីថ្នាក់រៀនរបស់អ្នក តាមរយៈការចេះប្រើប្រាស់របៀបកត់ចំណាំបែបវៃឆ្លាត

ជំពូក៦៖ អ្នកត្រូវតែសិក្សាទៅលើអ្វី ដែលចាំបាច់សម្រាប់ការសិក្សាតែប៉ុណ្ណោះ

ជំពូក៧៖ ការប្រើប្រាស់នូវវិធីសាស្ត្រ Ps ទាំងបីចំណុច ដើម្បីទទួលបានពិន្ទុខ្ពស់នៅក្នុងការប្រឡងរបស់អ្នក ៖ ការធ្វើផែនការ (Planning) ការបន្តដំណើរការ (Proceeding) និងការពិនិត្យចំណុចខ្វះខាត (Proofreading)

ជំពូក៨៖ ការកំណត់យកប្រធានបទនៃនិក្ខេបបទដែលអ្នកពេញចិត្ត គឺជាជំហានក្នុងការសម្រេចចិត្តឆ្ពោះទៅរកការសរសេរអត្ថបទ​បានល្អបំផុតមួយ

ជំពូក៩៖ ការស្វែងរកព័ត៌មានសម្រាប់យកមកសរសេរអត្ថបទស្រាវជ្រាវរបស់អ្នក គឺត្រូវផ្ដោតទៅលើការយល់ដឹងបានទូលំទូលាយ ប៉ុន្តែ​ក៏ត្រូវមានដែនកំណត់បានជាក់លាក់ដែរ

ជំពូក១០៖ ការស្វែងរកព័ត៌មានសម្រាប់យកមកសរសេរអត្ថបទស្រាវជ្រាវរបស់អ្នក គឺត្រូវផ្ដោតទៅលើការយល់ដឹងបានទូលំទូលាយ ប៉ុន្តែ​ក៏ត្រូវមានដែនកំណត់បានជាក់លាក់ដែរ

ជំពូក១១៖ ការស្វះស្វែងរកការបំផុសគំនិតដោយសកម្មបំផុត ដើម្បីបង្ហាញឲ្យឃើញនូវអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍មួយ

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

សម្រាប់មនុស្សមួយចំនួន ការសិក្សានៅមហាវិទ្យាល័យ គឺជាពេលវេលាដ៏ល្អបំផុតក្នុងជីវិតរបស់ពួកគេ ជាពេលវេលានៃការធ្វើដំណើរស្វែងរក ការទទួលបានរង្វាន់ពីកិច្ចសិក្សាស្រាវជ្រាវ និងការប្រារព្ធពិធីជប់លៀងដ៏សប្បាយរីករាយជាដើម ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សមួយចំនួនផ្សេងទៀត ជីវិតនៅមហាវិទ្យាល័យ គឺប្រៀបបីដូចជាការដាក់កំណត់ពេលវេលានៃភាព​តានតឹងដ៏ខ្លាំងមួយ និងភាពធុញថប់ដែលទទួលបានពីការព្រួយបារម្ភឥតឈប់ឈរ អំពីកម្រិតពិន្ទុ GPA របស់ពួកគេទៅវិញ ។

ជាការពិតណាស់ នេះគឺបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីអារម្មណ៍ដ៏ពិបាកមួយ ដោយគ្រាន់តែសាកគិតទៅដល់សម្ពាធដែលពួកគេនឹងត្រូវជួបប្រទះនោះ។ ចំណាត់ថ្នាក់ដែលអ្នកទទួលបានពីការធ្វើតេស្ត និងពីក្រដាសប្រឡង ពិតជាអាចកំណត់អនាគត​របស់អ្នកបាន ដែលលទ្ធផលរបស់វាអាចជាភាពល្អប្រសើរ ឬភាពអាក្រក់ប៉ុណ្ណោះ ។

ជាសំណាងល្អ វាមិនមែនជារឿងដ៏អាក្រក់ និងអាប់អួរទាំងអស់ឡើយ បើអ្នកគ្រាន់តែត្រូវជួបពេលវេលាលំបាកក្នុងការសិក្សានោះ ។ មិនថានោះ គឺជាការដែលអ្នកកំពុងសរសេរកិច្ចការស្រាវជ្រាវ ឬជាការខំរៀនយ៉ាងវក់វីសម្រាប់ការប្រឡងរបស់អ្នកឡើយ សៀវភៅនេះនឹងផ្ដល់ឲ្យអ្នកនូវវិធីសាស្ត្រទាំងអស់ ដែលអ្នកត្រូវការដើម្បីយកទៅសិក្សាប្រកបដោយប្រសិទ្ធភាព ។

បច្ចេកទេសទាំងនេះ មិនត្រូវបានបង្កើតដោយនរណាម្នាក់នោះឡើយ ។ វាបានមកពីបុគ្គលដែលមានចំណេះដឹងច្បាស់លាស់ និងធ្លាប់មានបទពិសោធឆ្លងកាត់វា ពោលគឺទទួលបានពីនិស្សិតឆ្នើមនិទ្ទេស A ពិតប្រាកដ ដែលបានសិក្សាទៅលើមុខជំនាញឯកទេសផ្សេងៗគ្នានៅទូទាំងសហរដ្ឋអាម៉េរិកតែម្ដង ។

យើងអាចនិយាយសង្ខេបដោយខ្លីទៅលើការពិតដែលលើកឡើងថា ការចំណាយពេលក្នុងការរៀនរយៈពេលយូរ មិនមែនជាភាពចាំបាច់ដើម្បីទទួលបានការសិក្សាដ៏ប្រសើរនោះទេ ។ ការសិក្សាមួយដែលមានភាពល្អប្រសើរ មានន័យថា ជាការចេះកត់ចំណាំ​គ្រប់យ៉ាងបានត្រឹមត្រូវ ការប្រឆាំងនឹងការពន្យារពេលវេលា ការអភិវឌ្ឍទៅលើជំនាញគ្រប់គ្រងពេលវេលា និងល្បិចក្នុង​ការរៀនសូត្រផ្សេងៗទៀត ដែលនឹងជួយដល់អ្នកឲ្យសិក្សាបានរហ័សយល់ និងមានប្រសិទ្ធភាពខ្ពស់ ហើយជាពិសេសអាចមាន​ពេលវេលានៅចុងសប្ដាហ៍ ដើម្បីធ្វើរឿងនានាដែលខ្លួនឯងចង់ធ្វើបានទៀងផងដែរ ។

នៅក្នុងវិធីសាស្ត្រសំខាន់ទាំង ១០ ចំណុចបន្ទាប់នេះ អ្នកនឹងបានយល់ដឹងបន្ថែមអំពី ៖

  1. មូលហេតុដែល នៅពេលខ្លះបរិមាណតិចតួច គឺល្អប្រសើរជាងបរិមាណច្រើន ពេលដែលនិយាយទាក់ទងនឹងការសិក្សា
  2. ហេតុអ្វីបានជា អ្នកត្រូវធ្វើការហ៊ានចំណាយប្រថុយទៅលើការទទួលរ៉ាប់រងចំពោះហានិភ័យនៃការសិក្សាមួយចំនួន
  3. និងមូលហេតុនៃការស្វែងរកហាងកាហ្វេដែលមានភាពស្ងប់ស្ងាត់ល្អ អាចជួយពង្រឹងដល់ចំណាត់ថ្នាក់នៃការសិក្សាររបស់អ្នកបាន ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!