ជំពូក១៖ ស្វែងយល់អំពីរបៀបដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនបំផុតពីការសិក្សាអប់រំរបស់អ្នក តាមរយៈវិធីសាស្ត្រសំខាន់ៗទាំង ១០ ចំណុច

ជំពូក២៖ ដើម្បីធ្វើឲ្យការសិក្សាកាន់តែទទួលបានប្រសិទ្ធភាព អ្នកត្រូវចេះគ្រប់គ្រងពេលវេលា និងបំពេញការងារនៅក្នុងរយៈពេលខ្លីដោយភាពល្អិតល្អន់បំផុត

ជំពូក៣៖ ការពន្យារពេល គឺមិនអាចចៀសវាងបាននោះទេ ដូច្នេះត្រូវតែរៀនយកឈ្នះវា

ជំពូក៤៖ ការសិក្សាមួយដ៏ជោគជ័យ ត្រូវចាប់ផ្ដើមពីការកំណត់យកពេលវេលា ទីកន្លែង និងកម្រិតថាមពលប្រើប្រាស់បានត្រឹមត្រូវ

ជំពូក៥៖ បង្កើតឲ្យមានការទទួលបានអត្ថប្រយោជន៍ដ៏ច្រើនបំផុតពីថ្នាក់រៀនរបស់អ្នក តាមរយៈការចេះប្រើប្រាស់របៀបកត់ចំណាំបែបវៃឆ្លាត

ជំពូក៦៖ អ្នកត្រូវតែសិក្សាទៅលើអ្វី ដែលចាំបាច់សម្រាប់ការសិក្សាតែប៉ុណ្ណោះ

ជំពូក៧៖ ការប្រើប្រាស់នូវវិធីសាស្ត្រ Ps ទាំងបីចំណុច ដើម្បីទទួលបានពិន្ទុខ្ពស់នៅក្នុងការប្រឡងរបស់អ្នក ៖ ការធ្វើផែនការ (Planning) ការបន្តដំណើរការ (Proceeding) និងការពិនិត្យចំណុចខ្វះខាត (Proofreading)

ជំពូក៨៖ ការកំណត់យកប្រធានបទនៃនិក្ខេបបទដែលអ្នកពេញចិត្ត គឺជាជំហានក្នុងការសម្រេចចិត្តឆ្ពោះទៅរកការសរសេរអត្ថបទ​បានល្អបំផុតមួយ

ជំពូក៩៖ ការស្វែងរកព័ត៌មានសម្រាប់យកមកសរសេរអត្ថបទស្រាវជ្រាវរបស់អ្នក គឺត្រូវផ្ដោតទៅលើការយល់ដឹងបានទូលំទូលាយ ប៉ុន្តែ​ក៏ត្រូវមានដែនកំណត់បានជាក់លាក់ដែរ

ជំពូក១០៖ ការស្វែងរកព័ត៌មានសម្រាប់យកមកសរសេរអត្ថបទស្រាវជ្រាវរបស់អ្នក គឺត្រូវផ្ដោតទៅលើការយល់ដឹងបានទូលំទូលាយ ប៉ុន្តែ​ក៏ត្រូវមានដែនកំណត់បានជាក់លាក់ដែរ

ជំពូក១១៖ ការស្វះស្វែងរកការបំផុសគំនិតដោយសកម្មបំផុត ដើម្បីបង្ហាញឲ្យឃើញនូវអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍មួយ

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្នកបានធ្វើការគ្រប់គ្រងពេលវេលា ក្នុងការហាត់កីឡាបាល់បោះ ការតែងសេចក្ដីអត្ថបទអង់គ្លេស ការកំណត់ជីវិតសម្រាប់កម្សាន្តនៅក្នុងសង្គម និងការធ្វើកិច្ចការសាលាដែលនៅសល់មួយចំនួនទៀត ដោយរបៀបណា? និស្សិតជាច្រើនជឿជាក់ថា មិនមានពេលវេលាគ្រប់គ្រាន់ក្នុងរយៈពេលមួយថ្ងៃ ដើម្បីសម្រេចកិច្ចការទាំងនេះឲ្យរួចរាល់បាននោះឡើយ ។ ប៉ុន្តែវាមិនមែនជាការពិតនោះទេ។

មនុស្សជាច្រើនបានខ្ជះខ្ជាយពេលវេលារបស់ពួកគេ ក្នុងការធ្វើកិច្ចការដោយប្រើប្រាស់កម្លាំងថាមពលកម្រិតទាប ពោលគឺតាំងខ្លួនឯងថាកំពុងតែបំពេញកិច្ចការងារ ។ ប្រភេទនៃ Çកិច្ចការងារÈ នៅត្រង់នេះ កើតឡើងនៅពេលដែលអ្នកបំពេញវានៅក្នុង​បរិយាកាសមួយដែលមានភាពរំខានដូចជា នៅពីមុខទូរទស្សន៍ ឬធ្វើការសិក្សានៅក្នុងរយៈពេលវែង និងបន្តធ្វើវាឥតឈប់ឈរ រហូតដល់ពេលមួយដែលការផ្ដោតអារម្មណ៍របស់ត្រូវធ្លាក់ចុះយ៉ាងខ្លាំង ។

ឧទាហរណ៍ នៅពេលវាប្រៀបដូចជាអារម្មណ៍មួយ ក្នុងការទាក់ទាញឲ្យមនុស្សដែលចំណាយពេលរៀននៅពេលយប់ច្រើន គឺជាការ Çខំប្រឹងដ៏ពិបាកÈ ដែលពួកគេបានបាត់បង់ការផ្ដោតអារម្មណ៍ ដោយសារការគេងមិនបានគ្រប់គ្រាន់ មានន័យថាពួកគេគ្រាន់តែកំពុងតាំងខ្លួនក្នុងការបំពេញកិច្ចការងារប៉ុណ្ណោះ ។

វិធីសាស្ត្រដ៏ល្អបំផុតមួយក្នុងការផ្ដោតពេលវេលារបស់អ្នកឲ្យបានប្រសើរ គឺចំណាយពេលបំពេញការងារនៅត្រឹមរយៈពេលខ្លី ជាមួយនឹងការប្រើប្រាស់កម្លាំងថាមពលក្នុងកម្រិតខ្ពស់ ។ ជាការពិតណាស់ និស្សិតឆ្នើមនិទ្ទេស A ជាច្រើននាក់ បានចំណាយ​កម្លាំងច្រើននៅក្នុងចន្លោះពេលតិចតួចនៃការសិក្សា ខណៈដែលដៃគូប្រកួតប្រជែងមិនសូវមានភាពជោគជ័យម្ខាងទៀត ត្រូវប្រើពេលសិក្សាយូរជាងនេះ ជាមួយនឹងការចំណាយកម្លាំងថាមពលក្នុងកម្រិតទាបផងដែរ ។

តាមពិតទៅ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា រយៈពេលនៃការសិក្សាដែលល្អបំផុត គឺប្រហែល ៥០ នាទី ដូច្នេះអ្នក​គួរ​តែចំណាយពេលមិនឲ្យលើសពី ១ ម៉ោងនោះទេ នៅមុនពេលដែលអ្នកត្រូវសម្រាក ។

យើងអាចគិតអំពីវាតាមរបៀបនេះ ៖ រាល់កិច្ចការងារដែលអ្នកត្រូវសម្រេចឲ្យបាន គឺត្រូវស្មើនឹងពេលវេលាដែលចំណាយក្នុងការ​បំពេញ រួមទាំងកម្លាំងថាមពលនៃការផ្ដោតអារម្មណ៍របស់អ្នកផងដែរ ។ នៅក្នុងន័យម៉្យាងទៀត ប្រសិនបើអ្នកចំណាយពេលសិក្សា ៣ ម៉ោងដាច់ដោយឡែកពីគ្នាដោយប្រើកម្លាំងថាមពលអស់ Ç១០È អ្នកនឹងទទួលបានលទ្ធផលដូចគ្នាទៅនឹងពេលដែលអ្នកចំណាយសម្រាប់សិក្សាអស់ ១០ ម៉ោងជាប់ៗគ្នាជាមួយនឹងការប្រើប្រាស់កម្លាំងថាមពលអស់ Ç៣È ដូច្នោះដែរ ។

តាមរយៈការកាត់បន្ថយពេលវេលា និងការបង្កើនកម្លាំងថាមពលយកមកប្រើប្រាស់ឲ្យបានខ្ពស់ជាងមុន អ្នកអាចមើលឃើញពីខ្លួនឯងថានឹងអាចមានពេលវេលាដល់ទៅ ៧ ម៉ោង ដើម្បីធ្វើអ្វីៗដែលអ្នកចង់ធ្វើ ដោយអ្នកអាចទៅជួបជុំមិត្តភក្តិ ការប្រារព្ធពិធីជប់លៀងឲ្យសប្បាយរីករាយ គេងឲ្យបានលក់ស្រួល សម្រាកលំហែកាយ និងរឿងដទៃជាច្រើនទៀតដែលអ្នកគិតចង់ធ្វើ។

ប៉ុន្តែ ដើម្បីចាប់ផ្ដើមធ្វើកិច្ចការទាំងនេះឲ្យលេចចេញជារូបរាងឡើងក្នុងរយៈពេលដ៏ខ្លី អ្នកត្រូវតែធ្វើការគ្រប់គ្រងពេលវេលារបស់អ្នកដោយភាពប្រុងប្រយ័ត្នបំផុត ។

អ្នកត្រូវរក្សាតារាងពេលវេលាលម្អិត ជាមួយនឹងពេលកំណត់ និងពេលវេលាជិតមកដល់នៃកិច្ចការងារថ្មីៗទៀតរបស់អ្នក ឲ្យបានជាប់ជាប្រចាំ ។ លើសពីនេះទៅទៀត ត្រូវតែយកមកជាប់ជាមួយនូវបញ្ជីកាលវិភាគប្រចាំថ្ងៃតាមខ្លួនរបស់អ្នកជានិច្ច និងធ្វើការសរសេរចូលរាល់កាលបរិច្ឆេទផុតកំណត់ថ្មីៗ ឬកិច្ចការដែលត្រូវធ្វើនៅក្នុងថ្ងៃនីមួយៗ ។ អ្នកគួរតែចំណាយពេលឲ្យបានយ៉ាងហោចណាស់ ៥ នាទីជារៀងរាល់ព្រឹក ដើម្បីសរសេររាល់ថ្ងៃផុតកំណត់ទាំងនោះ ទៅក្នុងតារាងពេលវេលារបស់អ្នកផងដែរ ។

ហើយត្រូវចងចាំថា ការរក្សាឲ្យបានល្អនូវតារាងពេលវេលានេះនឹងជួយដល់អ្នក ក្នុងការគ្រប់គ្រងពេលវេលាបានយ៉ាងល្អ ប្រសិន​បើអ្នកពិតជាបានប្រើប្រាស់វាមែននោះ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!