ក្រុមហ៊ុនដែលអាចអភិវឌ្ឍទៅរកភាពអស្ចារ្យ ក៏អាចមានលទ្ធភាពបង្រៀនក្រុមហ៊ុនដ៏ទៃទៀតបាន

ជំពូក១៖ ស្វែងរកយុទ្ធសាស្ត្រសាមញ្ញរបស់កាំប្រម៉ា (Hedgehod Concept) បន្ទាប់មកបង្ហាញផ្លូវច្បាស់មួយដើម្បីដើរតាម

ជំពូក២៖ ភាពជោគជ័យបានមកពីការរុញច្រានម្តងបន្តិចៗ ក្នុងទិសដៅដ៏ត្រឹមត្រូវ

ជំពូក៣៖ បច្ចេកវិទ្យាថ្មី គួរតែត្រូវបានចាត់ទុកជាឧបករណ៍ សម្រាប់បង្កើនល្បឿនការងារ ឆ្ពោះទៅសម្រេចគោលដៅ មិនមែនយកបច្ចេកវិទ្យានោះជាគោលដៅនោះទេ

ជំពូក៤៖ មេដឹកនាំ៥កម្រិត ជំរុញការផ្លាស់ប្តូរនៃភាពជោគជ័យពីល្អទៅជាអស្ចារ្យ

ជំពូក៥៖ ដាក់មនុស្សដែលមានសមត្ថភាព ឲ្យចំកន្លែងដែល មានសក្កានុពល នោះវាគឺជាមូលដ្ឋានគ្រឹះឈានទៅរកភាពជោគជ័យ

ជំពូក៧៖ ភាពជោគជ័យ តម្រូវឲ្យមានការប្រឈមមុខនឹង ហេតុការណ៍អាក្រក់ៗជាច្រើន ខណៈពេលដែលមិន ដែលបាត់បង់ជំនឿ

ជំពូក៧៖ ជាអ្នកដឹកនាំ មិនត្រូវរុញរាក្នុងការចេញមុខដឹកនាំរកដំណោះស្រាយនៅពេលណាដែលមានបញ្ហាជម្រោងចម្រាសកើតឡើងនោះទេ

ជំពូក៨៖ វប្បធម៌នៃការដាក់វិន័យតឹងរឹងចំពោះខ្លួនឯង គឺត្រូវ ការជាចាំបាច់ដើម្បីប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រសាមញ្ញរបស់កាំប្រម៉ា

សេចក្តីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ឧបមាថា សត្វកញ្ជ្រោងដ៏ឆ្លាតវៃមួយក្បាល បានតាមប្រម៉ាញ់សត្វកាំប្រម៉ាដោយព្យាយាមវាយប្រហារយ៉ាងសាហាវ ជាមួយនឹងការប្រើល្បិច   កលប្លែកៗ រាល់ថ្ងៃដើម្បីលេបត្របាក់សត្វដ៏គួរឲ្យឆ្ញាញ់មួយនេះ ។  ការការពារខ្លួនរបស់សត្វកាំប្រម៉ា ក៏ឆ្លាតមិនចាញ់កញ្រ្ជោងឡើយ វាបានធ្វើខ្លួនវាឲ្យកោងរមួលចូលគ្នាមូលដូចបាល់ ដែលមិនអាចឲ្យកញ្ជ្រោងស៊ីវាបាន ។  ការប្រកាន់ខ្ជាប់របស់វាចំពោះយុទ្ធសាស្ត្រសាមញ្ញមួយនេះ គឺជាហេតុដែលធ្វើឲ្យវារួចផុតជីវិតពីការយាយីរបស់កញ្ជ្រោងជារៀង រាល់ថ្ងៃ ។

ក្រុមហ៊ុនដែលអាចផ្លាស់ខ្លួនពីកម្រិតល្អ ទៅជាអស្ចារ្យទាំងអស់បានរកឃើញ យុទ្ធសាស្ត្រដ៏សាមញ្ញរបស់កាំប្រម៉ាសម្រាប់អង្គភាពពួកគេ ដោយសួរបីសំណួរថា៖ 

  1. 1)តើអ្វីនៅក្នុងលោកនេះដែលយើងអាចធ្វើបានល្អបំផុតដាច់គេ?
  2. 2)តើអ្វីដែលអាចធ្វើឲ្យយើងមានការរំជើបរំជួលខ្លាំងបំផុត?
  3. 3)តើផ្នែកណាមួយនៃសេដ្ឋកិច្ច ដែលយើងគួរតែផ្តោតទៅលើវា?

នៅចំណុចប្រសព្វនៃសំណួរទាំងបីនេះ បន្ទាប់ពីមធ្យមភាគនៃរយៈពេលបួនឆ្នាំនៃការនិយាយឡើងវិញ និងជជែកវែកញែកក្រុមហ៊ុនដែលអាច  វិវឌ្ឍពីកម្រិតល្អទៅជាអស្ចារ្យបាន ជាក់ស្ដែងបានរកឃើញយុទ្ធសាស្ត្រ សាមញ្ញរបស់កាំប្រម៉ានេះឯង ។ បន្ទាប់ពីនោះ រាល់ការសម្រេចចិត្តនៅក្នុងក្រុមហ៊ុនត្រូវបានធ្វើឡើងស្របតាមយុទ្ធសាស្ត្រនេះ ហើយភាពជោគជ័យក៏បានកើតឡើង ។

យើងអាចពិចារណាទៅលើ អាជីវកម្មឱសថស្ថាន Walgreens  ពួកគេបានប្ដេជ្ញាចិត្តថា ឳសថស្ថានរបស់ពួកគេនឹងក្លាយជាហាងលក់ឱសថដ៏ល្អបំផុត និងងាយស្រួលបំផុតជាមួយនឹងប្រាក់ចំណេញខ្ពស់ពីអតិថិជនពេលពួកគេមកម្តងៗ ។ នេះ គឺជាគំនិតកាំប្រម៉ារបស់ពួកគេ ហើយដោយបន្តធ្វើវាដោយឥតឈប់ឈរ ពួកគេបានធ្វើឲ្យអាជីវកម្ម របស់ពួកគេប្រសើរជាងផ្សារហ៊ុនទូទៅនៃកត្តាប្រាំពីរ ។

ដៃគូប្រកួតប្រជែងរបស់ពួកគេគឺ Eckerd Pharmacy ខ្វះយុទ្ធសាស្ត្រសាមញ្ញរបស់កាំប្រម៉ា ហើយបានពង្រីកខ្លួនទៅមុខដោយគ្មានទិសដៅច្បាស់លាស់ ទីបំផុតក៏លែងមានសមត្ថភាពជាក្រុមហ៊ុន ដែលវ៉ាដាច់ទីផ្សារទាំងមូលតទៅទៀត ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!