ក្រុមហ៊ុនដែលអាចអភិវឌ្ឍទៅរកភាពអស្ចារ្យ ក៏អាចមានលទ្ធភាពបង្រៀនក្រុមហ៊ុនដ៏ទៃទៀតបាន

ជំពូក១៖ ស្វែងរកយុទ្ធសាស្ត្រសាមញ្ញរបស់កាំប្រម៉ា (Hedgehod Concept) បន្ទាប់មកបង្ហាញផ្លូវច្បាស់មួយដើម្បីដើរតាម

ជំពូក២៖ ភាពជោគជ័យបានមកពីការរុញច្រានម្តងបន្តិចៗ ក្នុងទិសដៅដ៏ត្រឹមត្រូវ

ជំពូក៣៖ បច្ចេកវិទ្យាថ្មី គួរតែត្រូវបានចាត់ទុកជាឧបករណ៍ សម្រាប់បង្កើនល្បឿនការងារ ឆ្ពោះទៅសម្រេចគោលដៅ មិនមែនយកបច្ចេកវិទ្យានោះជាគោលដៅនោះទេ

ជំពូក៤៖ មេដឹកនាំ៥កម្រិត ជំរុញការផ្លាស់ប្តូរនៃភាពជោគជ័យពីល្អទៅជាអស្ចារ្យ

ជំពូក៥៖ ដាក់មនុស្សដែលមានសមត្ថភាព ឲ្យចំកន្លែងដែល មានសក្កានុពល នោះវាគឺជាមូលដ្ឋានគ្រឹះឈានទៅរកភាពជោគជ័យ

ជំពូក៧៖ ភាពជោគជ័យ តម្រូវឲ្យមានការប្រឈមមុខនឹង ហេតុការណ៍អាក្រក់ៗជាច្រើន ខណៈពេលដែលមិន ដែលបាត់បង់ជំនឿ

ជំពូក៧៖ ជាអ្នកដឹកនាំ មិនត្រូវរុញរាក្នុងការចេញមុខដឹកនាំរកដំណោះស្រាយនៅពេលណាដែលមានបញ្ហាជម្រោងចម្រាសកើតឡើងនោះទេ

ជំពូក៨៖ វប្បធម៌នៃការដាក់វិន័យតឹងរឹងចំពោះខ្លួនឯង គឺត្រូវ ការជាចាំបាច់ដើម្បីប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រសាមញ្ញរបស់កាំប្រម៉ា

សេចក្តីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

សៀវភៅដែលលក់ដាច់បំផុតមួយក្បាលមុនរបស់លោក ជិម ខូលិន (Jim Collin) ដែលមានចំណងជើងថា Built to Last បានពន្យល់ពីរបៀបដែលក្រុមហ៊ុនអស្ចារ្យអាចរក្សាបាននូវដំណើរការល្អ និងរក្សាភាពខ្លាំងរបស់ខ្លួន ។ ហើយក្រុមហ៊ុនភាគច្រើន គឺមិនអាចឈានទៅរកភាពអស្ចារ្យបានឡើយ ។ ដូច្នេះហើយ​ បានជាមានសំណួរដ៏ក្តៅគគុកចោទ សួរឡើងថា៖ តើគេអាចដឹកនាំក្រុមហ៊ុនដែលស្ថិតក្នុងស្ថានភាពធម្មតា ឬ កណ្តាលៗទៅជាក្រុមហ៊ុនអស្ចារ្យបានយ៉ាងដូចម្តេច ? តើក្រុមហ៊ុនអស្ចារ្យទាំងនោះ មានលក្ខណៈខុសប្លែកអ្វីខ្លះពីគូប្រកួតប្រជែងរបស់គេ? 

ដើម្បីឆ្លើយនឹងសំណួរខាងលើ លោកជិម ខូលិន និងក្រុមស្រាវជ្រាវ របស់គាត់បានសិក្សាស្រាវជ្រាវទៅលើ ៣ក្រុមនៃក្រុមហ៊ុនសាធារណៈរបស់សហរដ្ឋអាម៉េរិកនៅក្នុងគម្រោង ៥ឆ្នាំ របស់ពួកគេ៖ 

ក្រុមហ៊ុនដែលផ្លាស់ពីល្អទៅជាអស្ចារ្យ គឺបានដំណើរការស្មើ ឬទាបជាងលទ្ធផលទីផ្សារភាគហ៊ុនជាមធ្យមរយៈពេល ១៥ឆ្នាំ មុនពេលធ្វើការផ្លាស់ប្តូរទៅរកភាពអស្ចារ្យ ឬនិយាយពាក្យផ្សេងមួយទៀត គឺបង្កើតផលចំណេញយ៉ាងហោចណាស់បីដងនៃទីផ្សារភាគហ៊ុនទូទៅក្នុងរយៈពេលបន្ទាប់ ១៥ឆ្នាំ ។

ក្រុមហ៊ុនដែលប្រៀបធៀបគ្នាផ្ទាល់នៅត្រឹមតែជាក្រុមហ៊ុនដែលល្អ មធ្យម ឬអាចចុះខ្សោយទៅៗ ទោះបីពួកគេមានលទ្ធភាពប្រហាក់ ប្រហែលនឹងក្រុមហ៊ុនដែលអាចផ្លាស់ខ្លួនពីល្អទៅអស្ចារ្យក្នុងអំឡុងពេលផ្លាស់ប្តូរក៏ដោយ។

ក្រុមហ៊ុនផ្សេងទៀតដែលគ្មានស្ថេរភាព ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូររយៈពេលខ្លីពីកម្រិតក្រុមហ៊ុនល្អទៅជាក្រុមហ៊ុនដ៏អស្ចារ្យ ប៉ុន្តែបានថយទៅរកការបំពេញការងារនៅកម្រិតមួយទាបជាងមធ្យមភាគនៃទីផ្សារភាគហ៊ុនបន្ទាប់ពីការកើនឡើងរបស់ពួកគេ ។

ក្នុងរយៈពេលនៃការស្រាវជ្រាវរបស់ពួកគេលោក ខូលីន និងក្រុមការងាររបស់គាត់បានពិនិត្យអត្ថបទសារព័ត៌មានជាង ៦,០០០អត្ថបទ និងអត្ថបទសម្ភាសចំនួន ២,០០០ទំព័រ ។  គោលដៅ គឺដើម្បីរកឲ្យឃើញនូវអ្វីដែលក្រុមហ៊ុនកម្រិតល្អ អាចផ្លាស់ខ្លួនទៅជាក្រុមហ៊ុនដ៏អស្ចារ្យបានធ្វើខុសគ្នាអ្វីខ្លះ    ហើយអាចជួយក្រុមហ៊ុនផ្សេងទៀតឲ្យទទួលបានលទ្ធផលដូចគ្នា ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!