ជំពូក១៖ ស្វែងរកមហិច្ឆតាដែលមានក្នុងខ្លួន យកវាជាគោលដៅដើម្បីជំរុញទឹកចិត្ត

ជំពូក២៖ ដើរលើផ្លូវដែលមិនធ្លាប់មានអ្នកដើរ ធ្វើកិច្ចការដែលមិនធ្លាប់មានអ្នកធ្វើ ដើម្បីស្វែងរកអ្វីដែលជាមហិច្ឆតាពិតរបស់អ្នក

ជំពូក៣៖ ដើម្បីជោគជ័យ យើងត្រូវតែធ្វើកិច្ចការណាដែលយើងស្រឡាញ់ឲ្យក្លាយទៅជាជំនាញ ។ ប្រមូលពិសោធន៍ ហើយយកវាមកអនុវត្ត

ជំពូក៤៖ សួរសំណួរ អ្វីដែលអ្នកគួរតែទទួលបាន ប្រើគំនិតច្នៃប្រតិដ្ឋបំបែកក្បួន​ខ្លះ តែកុំបំពានច្បាប់

ជំពូក៥៖ អ្នកមិនអាចហាមឃាត់ការគិតរបស់អ្នកដទៃមកលើអ្នកនោះទេ បំភ្លេចវាចោលទៅ ។ ត្រូវគិតវិជ្ជមាន ហើយផ្តោតលើគោលដៅរបស់អ្នកវិញ

ជំពូក៦៖ ផ្តាច់ខ្លួនអ្នកចេញឲ្យឆ្ងាយពីគេ ដាក់ខ្លួនរបស់អ្នកជាមួយសហគ្រិនភាព និងបង្កើនចំណង់ប្រកប ដោយភាពច្នៃប្រតិដ្ឋ

ជំពូក៧៖ ស្វែងរកអ្នកវិនិយោគ និងបុគ្គលិកដែលមាន ទំនួលផ្នត់គំនិតស្រដៀងអ្នក ពួកគេនឹងគាំទ្រក្តីសុបិនរបស់អ្នកសូមកុំមើលរំលងពួកគេឲ្យសោះ

ជំពូក៨៖ នៅក្នុងអាជីវកម្ម ឬក្នុងជីវិតយើងក៏ដោយគ្មានអ្វីអស្ចារ្យជាងការជឿជាក់លើខ្លួនឯងនោះទេ ។ អ្នកត្រូវតែមានមោទនភាពជាមួយវា

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅពេលដែលអ្នករកឃើញអ្វីដែលអ្នកស្រឡាញ់ហើយ តើអ្នកត្រូវ តែសម្រេចវាឲ្យបានឬ?​

ចាប់ផ្តើមដោយធ្វើកិច្ចការនោះឲ្យក្លាយជាជំនាញជាមុនសិន ហើយរៀនសូត្រពីអ្វីៗទាំងអស់តាមតែអាចធ្វើទៅបាន ។ បើអ្នកស្ថិតក្នុងពិភពអាជីវកម្ម វិធីដែលល្អបំផុតដើម្បីបានពិសោធន៍ គឺការអនុវត្តសាកល្បង ។ 

សម្រាប់ Amoruso នាងបានចាប់ផ្តើមអាជីវកម្មដោយបាតដៃទទេ ។ ពេលចាប់ផ្តើមដំបូង នាងធ្វើកិច្ចការគ្រប់ផ្នែកទាំងអស់ដូចជា៖ ទិញសំលៀកបំពាក់, វេចខ្ចប់, និងដាក់ផ្ញើទៅអតិថិជនជាដើម ។ កិច្ចការ នេះបានបង្រៀននាងឲ្យស្គាល់ ទាំងកិច្ចការខាងក្នុង និងកិច្ចការខាងក្រៅ ។ 

នៅពេលទំនិញខ្លះលក់មិនចេញនាងបានប្តូរយុទ្ធសាស្ត្រទីផ្សារ តាម រយៈការដូរពាក្យពេចន៍ និងរូបភាពក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់នាង​ ។ នៅពេលដែលនាងបត់បែនបែបនេះនាងបានរៀនសូត្រ និងទទួលបានចំណេះដឹងយ៉ាងច្រើនពីអ្វីដែលអតិថិជនត្រូវការ ។ 

អំឡុងពេលប៉ុន្មានឆ្នាំដំបូង Amoruso បានធ្វើជាតារាម៉ូដថតសំលៀកបំពាក់សម្រាប់ទំនិញរបស់នាងខ្លួនឯង ។ ពេលដែលនាងធ្វើបែបនេះ វាទាក់ទាញទឹកចិត្តក្មេងស្រីៗ សម្រាប់ធ្វើជាគំរូលក់សំលៀកបំពាក់ជាងការលក់ទំនិញរបស់នាង ។ 

នាងធ្វើកិច្ចការនេះតាមអ្វីដែលនាងអាចធ្វើទៅបាន នាងគឺជាតារាម៉ូដទាន់សម័យ និងតុបតែងខ្លួនប្លែកៗដែលទាក់ទាញចំណាប់អារម្មណ៍អតិថិជនរបស់នាងឲ្យស្រឡាញ់ពេញចិត្ត និងចង់ធ្វើតាម ។ ចុងក្រោយអតិថិជនមិនត្រឹមតែតាមដានផលិតផលរបស់នាងទេ ពួកគេបានបង្កើតទំនាក់ទំនងទៅជាសហគមន៍មួយដ៏មានឥទ្ធិពល ។ 

ដំណាក់កាលនេះ អាជីវកម្មរបស់នាងចាប់ផ្តើមដុះស្លាប ហើយទាញបា​​នប្រយោជន៍ពីហាងលក់សំលៀកបំពាក់ចាស់ៗ ។ ទំនិញរបស់នាងលើគេហទំព័រ eBay សុទ្ធតែរូបចាស់ៗ និងធ្វើទីផ្សារមិនមានភាព ទាក់ទាញ ។ ហើយនៅពេលដែលនាងឈប់ដាក់លក់លើ eBay ហើយប្តូរមកលក់ក្នុងគេហទំព័ររបស់នាង អ្នកគាំទ្រនាងជាច្រើនបានប្តូរមកតាមនាង ។ 

អតិថិជនស្មោះត្រង់របស់នាងមិនបញ្ឈប់ការគាំទ្រនាងនោះទេ ។  អតិថិជនស្រឡាញ់ NastyGal របស់នាងខ្លាំងណាស់ ពេលដែលគេរកឃើញ គេបានចែករំលែកទៅមិត្តភក្តិគេជាច្រើនទៀត ។ ការផ្សាយពីមាត់មួយទៅមាត់មួយនេះជួយឲ្យនាងរកបានអតិថិជនដែលស្មោះត្រង់ជាមួយនាងច្រើនបន្ថែមទៀត ។ 

តាមរយៈការប្រឹងប្រែងធ្វើការ និងសន្សំពិសោធន៍នេះ នាងបានអភិវឌ្ឍសមត្ថភាពនៃការវិភាគស៊ីជម្រៅពីអ្វីដែលអតិថិជនត្រូវការ ។ ប៉ុន្តែរឿងដែលធ្វើឲ្យនាងកាន់តែជោគជ័យនោះគឺ នាងប្រើជំនាញទាំងនេះបង្កើតបានជាសហគមន៍មួយដ៏មានឥទ្ធិពល និងមានភាពស្មោះត្រង់ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!