ជំពូក១៖ ស្វែងរកមហិច្ឆតាដែលមានក្នុងខ្លួន យកវាជាគោលដៅដើម្បីជំរុញទឹកចិត្ត

ជំពូក២៖ ដើរលើផ្លូវដែលមិនធ្លាប់មានអ្នកដើរ ធ្វើកិច្ចការដែលមិនធ្លាប់មានអ្នកធ្វើ ដើម្បីស្វែងរកអ្វីដែលជាមហិច្ឆតាពិតរបស់អ្នក

ជំពូក៣៖ ដើម្បីជោគជ័យ យើងត្រូវតែធ្វើកិច្ចការណាដែលយើងស្រឡាញ់ឲ្យក្លាយទៅជាជំនាញ ។ ប្រមូលពិសោធន៍ ហើយយកវាមកអនុវត្ត

ជំពូក៤៖ សួរសំណួរ អ្វីដែលអ្នកគួរតែទទួលបាន ប្រើគំនិតច្នៃប្រតិដ្ឋបំបែកក្បួន​ខ្លះ តែកុំបំពានច្បាប់

ជំពូក៥៖ អ្នកមិនអាចហាមឃាត់ការគិតរបស់អ្នកដទៃមកលើអ្នកនោះទេ បំភ្លេចវាចោលទៅ ។ ត្រូវគិតវិជ្ជមាន ហើយផ្តោតលើគោលដៅរបស់អ្នកវិញ

ជំពូក៦៖ ផ្តាច់ខ្លួនអ្នកចេញឲ្យឆ្ងាយពីគេ ដាក់ខ្លួនរបស់អ្នកជាមួយសហគ្រិនភាព និងបង្កើនចំណង់ប្រកប ដោយភាពច្នៃប្រតិដ្ឋ

ជំពូក៧៖ ស្វែងរកអ្នកវិនិយោគ និងបុគ្គលិកដែលមាន ទំនួលផ្នត់គំនិតស្រដៀងអ្នក ពួកគេនឹងគាំទ្រក្តីសុបិនរបស់អ្នកសូមកុំមើលរំលងពួកគេឲ្យសោះ

ជំពូក៨៖ នៅក្នុងអាជីវកម្ម ឬក្នុងជីវិតយើងក៏ដោយគ្មានអ្វីអស្ចារ្យជាងការជឿជាក់លើខ្លួនឯងនោះទេ ។ អ្នកត្រូវតែមានមោទនភាពជាមួយវា

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្នកយល់ថា នាយកប្រតិបត្តិប្រភេទណាដែលបង់បោះការសិក្សា នៅវិទ្យាល័យដោយការចំណាយពេលឥតប្រយោជន៍កម្សាន្តជាមួយកីឡាហែលទឹក ហើយដើរលួចសំលៀកបំពាក់ក្នុងហាង និងធ្វើការងារកំប៉ិកកំប៉ុកដើម្បីរកលុយបង់ថ្លៃទឹកថ្លៃភ្លើង?​

មនុស្សម្នាក់ដែលមិនខ្វល់អ្វីទាំងអស់ដូចជា Sophia Amoruso ដែលបានប្រើជីវិតឆើតឆាយរបស់នាងមកចាប់ផ្តើមអាជីវកម្មម៉ូដសំលៀកបំពាក់ដ៏ជោគជ័យកាលពីប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ។ 

ក្នុងសៀវភៅ «ថៅកែស្រី» នេះ Sophia បានពន្យល់អ្នកពីចំណង់ចំណូលចិត្តដែលចូលចិត្តទិញខោអាវចាស់ៗ បុរាណហួសសម័យយកមកលក់រហូតក្លាយជាអាជីវកម្មមួយដែលមានចំណូល រាប់លានដុល្លារអាម៉េរិក ។ ក្នុងសៀវភៅសង្ខេបនេះ អ្នកនឹងបានរៀនពីគំនិតច្នៃប្រតិដ្ឋ ការស្ទង់មតិក្នុងការចាប់ផ្តើមអាជីវកម្ម ដែលធ្វើឲ្យរំជើបរំជួលដល់ស្ត្រីវ័យក្មេងជុំវិញពិភពលោក ។ 

ខាងក្រោមនេះជាអ្វីដែលអ្នកនឹងអាចរៀនសូត្រ៖ 

  • ការធ្វើដំណើរមិនអស់ប្រាក់ បានបង្រៀននាងពីសហគ្រិនភាព
  • នាងបានបំភ្លេចអ្វីៗទាំងអស់ដែលនាងរៀននៅសាលា ទើបធ្វើឲ្យនាងទទួលបានជោគជ័យយ៉ាងពិតប្រាកដ 
  • មូលហេតុដែលធ្វើឲ្យនាងក្លាយជាថៅកែឆ្លាតវៃម្នាក់នៅលើពិភពលោក គឺដោយការពិសោធន៍ការងារនៅបណ្ណាគារលក់សៀវភៅដ៏ល្បីមួយ 
  • ស្វែងរកអ្វីដែលជាបុគ្គលិកលក្ខណៈរបស់អ្នកប្រើភាពខ្លាំងពីធម្មជាតិ ហើយបញ្ឆេះវាឆ្ពោះទៅរកភាពជោគជ័យ 

តើជីវិតអ្នកធំដឹងក្តីឡើងដោយរបៀបណា? តើអ្នកធ្លាប់ឮឪពុកម្តាយ ប្រដៅអ្នកថាបើអ្នកបរាជ័យក្នុងសាលា គឺអ្នកបរាជ័យក្នុងជីវិតដែរឬទេ? 

ចំណុចនេះ វាមិនមែនជាការពិតទាំងស្រុងនោះទេ ។ 

មនុស្សមួយចំនួនធ្វើបានល្អបំផុតក្នុងសាលា មនុស្សខ្លះធ្វើមិនបានល្អ វាមិនប្រាកដថាអ្នករៀនបានចំណាត់ថ្នាក់ល្អ ហើយអ្នកនឹងជោគជ័យក្នុងជីវិតនោះទេ ។

មនុស្សមានច្រើនចំពូកណាស់ក្នុងពិភពលោកនេះ ហើយមនុស្សម្នាក់ៗមានជំនាញខុសៗគ្នា​ ។ ដើម្បីក្លាយជាអ្នកជោគជ័យ គឺត្រូវរកឲ្យឃើញនូវសមត្ថភាពដ៏ពិតប្រាកដរបស់អ្នក និងសំលៀងដុសខាត់វាឲ្យក្លាយទៅជាជំនាញ ។ 

នៅពេលដែលអ្នករកឃើញទេពកោសល្យរបស់អ្នកហើយ អ្នកនឹងមានសេរីភាពក្នុងការធ្វើកិច្ចការដែលអ្នកស្រឡាញ់ និងពូកែលើវា ។ នៅលើវិថីមួយនេះ អ្នកនឹងធ្វើវាបានល្អបំផុត ហើយកាន់តែអស្ចារ្យ ។ 

នេះគឺជាសាច់រឿងរបស់ Sophia Amoruso ។ នាងមានទេព្យកោសល្យក្នុងការចចារ ឬតថ្លៃទំនិញចាស់ៗឲ្យចុះថោក ហើយយកទំនិញនោះទៅលក់វិញក្នុងតម្លៃថ្លៃខ្ពស់កប់ពពក ។ អាជីវកម្មមួយនេះ បានចាប់ផ្តើមឡើងពីអ្វីដែលនាងស្រឡាញ់តែប៉ុណ្ណោះ ប៉ុន្តែសេចក្តីសប្បាយរីករាយ និងការប្រថុយប្រថាន បានធ្វើឲ្យនាងក្លាយជាម្ចាស់ហាងសំលៀកបំពាក់មួយដ៏ធំ ។ 

នាងតែងតែធ្វើអ្វីដែលជាខ្លួននាង ហើយនិងធ្វើអ្វីដែលនាងពូកែធ្វើ នេះជាអ្វីដែលធ្វើឲ្យនាងជោគជ័យ ។ ប៉ុន្តែនាងអាចរកផ្លូវនេះឃើញក៏ដោយសារតែនាងទទួលស្គាល់ចំណុចខ្លាំង និងចំណុចខ្សោយរបស់នាងដែរ ។ 

ការទទួលស្គាល់ខ្លួនឯងជាចំណុចសំខាន់បំផុតព្រោះដូចអ្វីដែលយើងបាននិយាយគ្នារួចមកហើយ មនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា ។ មានមនុស្សដែលចូលចិត្តធ្វើការងារក្នុងការិយាល័យ និងមនុស្សដែលចូលចិត្តធ្វើកិច្ចការក្រៅការិយាល័យ ។ មនុស្សម្នាក់ៗនេះមានសមត្ថភាពពិសេសក្នុងការបំពេញកាព្វកិច្ចរបស់គេរៀងៗខ្លួន ។ 

មនុស្សដែលចូលចិត្តធ្វើកិច្ចការក្រៅការិយាល័យ គឺបំពេញការងារបានល្អណាស់នៅពេលដែលគេទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នា ។ លក្ខណៈសម្បត្តិបែបនេះ គឺល្អណាស់សម្រាប់ធ្វើការនៅ Wall Street ជាឧទាហរណ៍ ។ និងអ្នកដែលពូកែក្នុងការចរចាដើម្បីធ្វើការដោះដូរទំនិញអ្វីមួយ ។ ប៉ុន្តែកិច្ចការប្រភេទនេះ គឺជាសុបិនអាក្រក់ សម្រាប់អ្នកចូលចិត្តភាពស្ងៀមស្ងាត់ធ្វើកិច្ចការនៅមួយកន្លែង ។ 

ករណីនេះ Sophia Amoruso គឺជាមនុស្សដែលចូលចិត្តភាពស្ងៀមស្ងាត់ ប៉ុន្តែបានផុសឡើងនៅពេលដែលមានបណ្តាញសង្គម ។ នាងអាចធ្វើការទំនាក់ទំនងជាមួយអតិថិជនតាមរយៈបណ្តាញសង្គមបានយ៉ាងល្អឥតខ្ចោះដោយមិនបង្កឲ្យមានបញ្ហាអ្វីសោះឡើយ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!