ជំពូក១៖ ស្វែងយល់ពីអំណាចនៃការសម្រេចសមិទ្ធផលការងារបានច្រើនដោយមិនឈឺក្បាល

ជំពូក២៖ ខួរក្បាលរបស់អ្នកពូកែគិត ប៉ុន្តែមិនពូកែចងចាំ

ជំពូក៣៖ ដើម្បីអនុវត្តប្រព័ន្ធ GTD ឲ្យបានពេញលេញ អ្នកត្រូវការកន្លែងការងារដ៏ត្រឹមត្រូវមួយ សម្ភារនិងប្រព័ន្ធឯកសារ

ជំពូក៤៖ រក្សាទុកកិច្ចការ គំនិតល្អៗ ការរម្លឹក និងទិន្នន័យផ្សេងៗជាច្រើនទៀតនៅក្នុងឧបរណ៍ផ្ទុកទិន្នន័យ (external) ដែលគួរឲ្យទុកចិត្ត

ជំពូក៥៖ បញ្ជាក់៖ ត្រូវធ្វើកិច្ចការនៅក្នុងបញ្ជីផ្ទុកទិន្នន័យរបស់​អ្នកឲ្យអស់ជារៀងរាល់សប្ដាហ៍

ជំពូក៦៖ រៀបចំ៖ ធ្វើកិច្ចការនៅក្នុងបញ្ជីផ្ទុកទិន្នន័យរបស់អ្នកឲ្យអស់ ហើយដាក់វាឲ្យនៅកន្លែងដែលត្រឹមត្រូវ

ជំពូក៧៖ ប្រើបញ្ជីគម្រោង (Project List) ដើម្បីតាមដានគម្រោងបច្ចុប្បន្នរបស់អ្នក ហើយតែងតែទទូចឲ្យមានសកម្មភាពច្បាស់លាស់បន្ទាប់

ជំពូក៨៖ ការធ្វើផែនការតាមធម្មជាតិបញ្ជាក់ច្បាស់ពីគោលដៅ និងជំហានជាក់ស្តែងបន្ទាប់នៃគម្រោងរបស់អ្នក

ជំពូក៩៖ ជំនួសឲ្យបញ្ជីការងារត្រូវធ្វើប្រចាំថ្ងៃ គួរតែយក ចិត្តទុកដាក់ទៅលើប្រតិទិន និងបញ្ជីសកម្មភាពបន្ទាប់

ជំពូក១០៖ ការរង់ចាំបញ្ជីអាចមានប្រយោជន៍ខ្លាំងនៅពេលអ្នកធ្វើការជាមួយមនុស្សផ្សេងទៀត

ជំពូក១១៖ គំនិតទាំងអស់ដែលមានសក្តានុពលទាក់ទងទៅនឹងពេលអនាគត គួរតែត្រូវបានដាក់ចូលទៅក្នុងបញ្ជីនៅថ្ងៃណាមួយប្រហែលជា (Someday/Maybe List) ឬដាក់ក្នុងឯកសារដែលមានបិទតែមកាល បរិច្ឆេទ (tickler file)

ជំពូក១២៖ ឆ្លុះបញ្ចាំង៖ ការត្រួតពិនិត្យប្រព័ន្ធរបស់អ្នកឡើងវិញជាប្រចាំ គឺមិនអាចខ្វះបានទេក្នុងការធ្វើការប្រកបដោយផលិតភាពខ្ពស់

ជំពូក១៣៖ ចូលរួមពាក់ព័ន្ធ៖ ជ្រើសរើសអ្វីដែលត្រូវធ្វើក្នុងពេលនីមួយៗ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងអាទិភាពរបស់អ្នក

ជំពូក១៤៖ ស្វែងយល់ពីអាទិភាពផ្ទាល់ខ្លួនរបស់អ្នក តាមរយៈការពិនិត្យតាំងពីក្រោមរហូតដល់លើ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

កន្លែងដ៏ល្អដើម្បីចាប់ផ្តើមជាមួយប្រព័ន្ធ GTD គឺត្រូវរៀបចំកន្លែងធ្វើការឯកជនមួយសម្រាប់ខ្លួនឯង ដែលមានសម្ភារពាក់ព័ន្ធទាំងអស់នៅក្បែរខ្លួន ។  ធ្វើដូច្នេះ អ្នកបានបង្កើតកន្លែងបញ្ជាដែលអ្នកតែងតែមានអារម្មណ៍ស្រណុកចិត្តក្នុងការធ្វើការ ។

អ្នកក៏ត្រូវរៀបចំកន្លែងធ្វើការដូចគ្នាបែបនេះនៅផ្ទះផងដែរ ដូច្នេះអ្នកអាចធ្វើការឲ្យមានប្រសិទ្ធភាពដូចគ្នាទាំងនៅកន្លែងការងារ និង     នៅផ្ទះ ។  ប្រសិនបើអ្នកចំណាយពេលច្រើនក្នុងការធ្វើដំណើរ  អ្នកប្រហែលជាត្រូវការការរៀបចំកន្លែងធ្វើការចល័តដែលអនុញ្ញាតឲ្យអ្នកអាចបំពេញការងារបានទោះបីពេលកំពុងធ្វើដំណើរតាមផ្លូវក៏ ដោយ ។ កុំចែករំលែកកន្លែងធ្វើការជាមួយនរណាម្នាក់ឲ្យសោះ សូម្បីតែដៃគូរបស់អ្នកក៏ដោយ ធ្វើដូច្នេះអ្នកមិនចាំបាច់ចំណាយពេលរៀបចំតាមការចង់បានរបស់អ្នកឡើងវិញរាល់ពេលអ្នកទៅដល់ទេ ។

ចំនួនអប្បបរមាគោលៗនៃសម្ភារដែលអ្នកត្រូវការ គឺកន្លែងសរសេរ និងបន្ទប់សម្រាប់ដាក់ឯកសារដែលមិនទាន់បានបំពេញ ។ សម្ភារចាំបាច់មួយចំនួនដូចជា សម្ភារសម្រាប់ដាក់ឯកសារដែលធ្វើហើយ និងមិនទាន់បានធ្វើ  ក្រដាស ប៊ិក ក្រដាសកត់ចំណាំ (Note) ឃ្នាបក្រដាស  ស្កុត  ប្រដាប់កិប  ប្រដាប់បាញ់ស្លាក  ថតសៀវភៅដាក់ឯកសារ  ប្រតិទិន  និងធុងសំរាម ។ ទាំងនេះគឺជាសម្ភារបន្ថែមទៅនឹងសម្ភារឌីជីថលណាមួយដែលអ្នកកំពុងប្រើដើម្បីចាត់ចែង និងរៀបចំកិច្ចការ ដូចជាទូរស័ព្ទ ឬកុំព្យូទ័រជាដើម ។

សម្ភារទាំងនេះមានសារសំខាន់សម្រាប់ការរៀបចំប្រព័ន្ធឯកសារ យោងទូទៅ ដែលអ្នកអាចរក្សាទុករបស់របរដូចជាឯកសារ អត្ថបទ កំណត់ចំណាំ សំបុត្រ កូនសោ កាតសមាជិកជាដើម ។  អ្នកគួរតែមានទាំងសម្ភារសម្រាប់រក្សាឯកសាររឹង (hard ware) និងឧបករណ៍ឌីជីថលនៃប្រព័ន្ធឯកសារនេះដែលអ្នករក្សាទុកទិន្នន័យយោង ។

ទិញទូដាក់ឯកសារសម្រាប់កិច្ចការដែលបានរៀបរាប់ខាងលើអម្បាញ់មិញ ហើយរៀបចំតាមថតដាក់ឯកសារទំនេរជាច្រើននៅនឹងដៃដែលអ្នកអាចដាក់ស្លាកសម្គាល់ និងដាក់ឯកសារផ្សេងៗចូលបានតាមចិត្ត ។ ជាទូទៅប្រសិនបើវាត្រូវការពេលច្រើនជាងមួយនាទីដើម្បីរកឯកសារអ្វីមួយ វាចាត់ទុកថាអ្នកបានចំណាយពេលយូរបាត់ទៅហើយ ។

ប្រព័ន្ធឯកសារ A-Z ដ៏សាមញ្ញមួយដែលអ្នកទុកដាក់ឯកសារតាមអក្សរជាក់លាក់ដោយយោងទៅលើប្រធានបទ មនុស្ស គម្រោង ឬក្រុមហ៊ុន គឺជាដំណោះស្រាយដែលមានប្រសិទ្ធភាព និងងាយស្រួលប្រើ ។ វិធីនេះអ្នកអាចកំណត់ព្រំដែននៅកន្លែងដែលអ្នកត្រូវស្វែងរករបស់របរ។ ឧទាហរណ៍ ! ប្រសិនបើអ្នកចង់ស្វែងរកអ្វីមួយដែលអ្នកបានដាក់ពាក្យសុំអំពីគម្រោង Quality 2.0 ដែលអ្នកកំពុងធ្វើសម្រាប់ក្រុមហ៊ុន XYZ Inc អ្នកគ្រាន់តែត្រូវពិនិត្យរកអក្សរ Q និង X ដើម្បីរកវា។

ជាការពិតណាស់ នៅក្នុងប្រព័ន្ធឌីជីថលរបស់អ្នក អ្នកក៏អាចធ្វើការស្វែងរកព័ត៌មានបានផងដែរ ប៉ុន្តែវានៅតែសមហេតុផលក្នុងការ រៀបចំឯកសារតាមរបៀបដែលងាយរក ។

ចុងក្រោយនៅក្នុងចំណុចនេះ អ្នកត្រូវប្រាកដថាអ្នកបានជម្រុះឯកសារចាស់ៗយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំដើម្បីចៀសវាងធ្វើឲ្យប្រព័ន្ធរក្សាទុកមានភាពរញ៉េរញ៉ៃ ។

ការជម្រុះនេះមិនត្រឹមតែធ្វើឲ្យប្រព័ន្ធរក្សាទុករបស់អ្នកអាចប្រើបានកាន់តែច្រើនប៉ុណ្ណោះទេ វាថែមទាំងផ្តល់ឲ្យអ្នកនូវភាពជ្រះស្រឡះក្នុងខួរក្បាលផងដែរ ព្រោះថាអ្នកដឹងថាអ្នកអាចបោះចោលឯកសារមួយ ចំនួន ទោះបីជាអ្នកមិនប្រាកដថាអ្នកត្រូវការវាទៀតឬអត់ក៏ដោយ ពីព្រោះអ្នកនឹងធ្វើការសម្អាតផ្ទះខ្លះៗនៅពេលក្រោយ នៅពេលដែលអ្នកអាចបោះចោលនូវឯកសារទាំងនោះ ។

ឥឡូវអ្នកបានដឹងពីរបៀបរៀបចំកន្លែងការងារហើយ ចូរធ្វើតាមលំហូរការងារទាំងប្រាំដំណាក់កាលរបស់ GTD ដោយចាប់ផ្តើមពីដំណាក់កាលកត់ត្រាទុកគំនិតរបស់អ្នកជាមុន ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
 • Image
 • SKU
 • Rating
 • Price
 • Stock
 • Availability
 • Add to cart
 • Description
 • Content
 • Weight
 • Dimensions
 • Additional information
 • Attributes
 • Custom attributes
 • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!