ជំពូក១៖ ស្វែងយល់ពីអំណាចនៃការសម្រេចសមិទ្ធផលការងារបានច្រើនដោយមិនឈឺក្បាល

ជំពូក២៖ ខួរក្បាលរបស់អ្នកពូកែគិត ប៉ុន្តែមិនពូកែចងចាំ

ជំពូក៣៖ ដើម្បីអនុវត្តប្រព័ន្ធ GTD ឲ្យបានពេញលេញ អ្នកត្រូវការកន្លែងការងារដ៏ត្រឹមត្រូវមួយ សម្ភារនិងប្រព័ន្ធឯកសារ

ជំពូក៤៖ រក្សាទុកកិច្ចការ គំនិតល្អៗ ការរម្លឹក និងទិន្នន័យផ្សេងៗជាច្រើនទៀតនៅក្នុងឧបរណ៍ផ្ទុកទិន្នន័យ (external) ដែលគួរឲ្យទុកចិត្ត

ជំពូក៥៖ បញ្ជាក់៖ ត្រូវធ្វើកិច្ចការនៅក្នុងបញ្ជីផ្ទុកទិន្នន័យរបស់​អ្នកឲ្យអស់ជារៀងរាល់សប្ដាហ៍

ជំពូក៦៖ រៀបចំ៖ ធ្វើកិច្ចការនៅក្នុងបញ្ជីផ្ទុកទិន្នន័យរបស់អ្នកឲ្យអស់ ហើយដាក់វាឲ្យនៅកន្លែងដែលត្រឹមត្រូវ

ជំពូក៧៖ ប្រើបញ្ជីគម្រោង (Project List) ដើម្បីតាមដានគម្រោងបច្ចុប្បន្នរបស់អ្នក ហើយតែងតែទទូចឲ្យមានសកម្មភាពច្បាស់លាស់បន្ទាប់

ជំពូក៨៖ ការធ្វើផែនការតាមធម្មជាតិបញ្ជាក់ច្បាស់ពីគោលដៅ និងជំហានជាក់ស្តែងបន្ទាប់នៃគម្រោងរបស់អ្នក

ជំពូក៩៖ ជំនួសឲ្យបញ្ជីការងារត្រូវធ្វើប្រចាំថ្ងៃ គួរតែយក ចិត្តទុកដាក់ទៅលើប្រតិទិន និងបញ្ជីសកម្មភាពបន្ទាប់

ជំពូក១០៖ ការរង់ចាំបញ្ជីអាចមានប្រយោជន៍ខ្លាំងនៅពេលអ្នកធ្វើការជាមួយមនុស្សផ្សេងទៀត

ជំពូក១១៖ គំនិតទាំងអស់ដែលមានសក្តានុពលទាក់ទងទៅនឹងពេលអនាគត គួរតែត្រូវបានដាក់ចូលទៅក្នុងបញ្ជីនៅថ្ងៃណាមួយប្រហែលជា (Someday/Maybe List) ឬដាក់ក្នុងឯកសារដែលមានបិទតែមកាល បរិច្ឆេទ (tickler file)

ជំពូក១២៖ ឆ្លុះបញ្ចាំង៖ ការត្រួតពិនិត្យប្រព័ន្ធរបស់អ្នកឡើងវិញជាប្រចាំ គឺមិនអាចខ្វះបានទេក្នុងការធ្វើការប្រកបដោយផលិតភាពខ្ពស់

ជំពូក១៣៖ ចូលរួមពាក់ព័ន្ធ៖ ជ្រើសរើសអ្វីដែលត្រូវធ្វើក្នុងពេលនីមួយៗ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងអាទិភាពរបស់អ្នក

ជំពូក១៤៖ ស្វែងយល់ពីអាទិភាពផ្ទាល់ខ្លួនរបស់អ្នក តាមរយៈការពិនិត្យតាំងពីក្រោមរហូតដល់លើ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

សព្វថ្ងៃនេះ ការងារអាចមានភាពកាន់តែមមាញឹក ។ ពេលព្រឹកធម្មតាប្រហែលជាមើលទៅដូចជា៖ អ្នកកំពុងវាយអត្ថបទបានពាក់កណ្ដាលស្រាប់តែមានលោតសាររម្លឹកអ្នកឲ្យ update កម្មវិធីកំចាត់មេរោគ ។ បន្ទាប់មកនៅពេលអ្នករៀបនឹងធ្វើរឿងនេះ Sheila ដែលជាម្ដាយមីងរបស់អ្នក បានទូរស័ព្ទមកប្រាប់ថា អ្នកគួរតែទៅចូលរួមពិធីមង្គលការរបស់គាត់ ហើយនៅពេលអ្នកបានទម្លាក់ទូរស័ព្ទចុះ ភ្លាមស្រាប់តែមេរបស់អ្នកប្រើឲ្យអ្នកវាយឯកសារថ្មីមួយច្បាប់ទៀត ។

ឥឡូវ ! តើអ្នកនឹងចាប់ផ្ដើមធ្វើអ្វីម្ដងទៀត ?

បុគ្គលិកដែលមានចំណេះដឹងជាក់ស្ដែងចំណាយពេលវេលារបស់ពួកគេដោយចាប់ការងារ និងគម្រោងជាច្រើនក្នុងពេលតែមួយខណៈពេលដែលការងារបន្តបន្ទាប់ទៀតត្រូវទម្លាក់មកឥតឈប់ឈរ ។ ដើម្បីរួចជីវិតពីការវាយប្រហារបែបនេះ មនុស្សភាគច្រើនប្រមូលផ្តុំអ្វីៗគ្រប់យ៉ាងទុកក្នុងក្បាលរបស់ពួកគេ ដោយព្យាយាមរក្សាព័ត៌មានសំខាន់ៗដូចជា ការណាត់ជួប និងកិច្ចការដែលជិតមកដល់ “នៅក្នុងខួរ ក្បាលរបស់ពួកគេ” ។

ជាអកុសល វិធីសាស្ត្រនេះធ្វើឲ្យខួរក្បាលរបស់អ្នកបាត់បង់សមត្ថ ភាពគិតដ៏អស្ចារ្យក្នុងការគិតពង្រាយព័ត៌មានដែលច្របូកច្របល់ ។

លើសពីនេះទៅទៀត ការព្យាយាមចងចាំរឿងគ្រប់យ៉ាងនៅទីបំផុតនឹងនាំឲ្យអ្នកអសមត្ថភាពក្នុងការផ្តោតអារម្មណ៍លើការងារនៅក្នុងដៃឲ្យបានពេញលេញ ពីព្រោះខួរក្បាលរបស់អ្នកនៅតែព្យាយាមគិតដោះស្រាយរាល់បញ្ហាដែលមិនទាន់ដោះស្រាយរួច និងការងារដែលមិនទាន់ធ្វើដែលអ្នកបានបន្សល់ទុក ។

ទាំងនេះគឺជារង្វិលជុំបើកចំហ (open loop) ពួកវាមិនត្រូវបានបិទ ហើយខួរក្បាលរបស់អ្នកនឹងនៅតែរម្លឹកអ្នកអំពីពួកវាជានិច្ច ទោះបីអ្នកចង់ ឬមិនចង់ក៏ដោយ ។ នេះគឺជាការរំខាន អ្នកមិនអាចផ្តោតអារម្មណ៍បានត្រឹមត្រូវទេនៅពេលគិតពីរឿងដូចជា “កុំភ្លេចបង់ថ្លៃភ្លើងនៅខែនេះ” នៅតែមករំខានដល់លំហូរការងាររបស់អ្នកជានិច្ច ។

ដូច្នេះ តើអ្នកអាចធ្វើអ្វីបានដើម្បីអាចគ្រប់គ្រងបណ្ដុំការងារនៅកន្លែងធ្វើការដ៏ទំនើបរបស់អ្នក និងការប្រជុំព្រមទាំងព័ត៌មានដែលបណ្ដាល ឲ្យអ្នកអាចផ្ដោតអារម្មណ៍ទៅលើកិច្ចការដែលអ្នកកំពុងធ្វើបាន?

នេះគឺជាកន្លែងដែលត្រូវការ GTD!

តាមរយៈលំហូរការងារដែលជាក់លាក់ និងមានអនុភាពប្រាំដំណាក់ កាល អ្នកអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងនៅលើបាតដៃរបស់អ្នក៖

១. កត់ត្រាទុកគំនិតរបស់អ្នក ។ ជំនួសឲ្យការរក្សាទុកគំនិតទាំងអស់នោះនៅក្នុងខួរក្បាលដូចជា អ្វីដែលត្រូវធ្វើ ការសម្រេចចិត្ត និងអ្វីៗផ្សេងទៀតនៅក្នុងខួរក្បាលរបស់អ្នក អ្នកត្រូវកត់វាទុកនៅក្នុងកម្មវិធីខាងក្រៅមួយចំនួន មិនថាលើក្រដាស ឬឌីជីថលក៏ដោយ ។ 

២. បញ្ជាក់ឲ្យច្បាស់ថាតើគំនិតនីមួយៗជាអ្វី? ហើយអ្នកអាចធ្វើអ្វីបានជាមួយវា ។

៣. រៀបចំលទ្ធផលទៅជាបញ្ជីរចនាសម្ពន្ធ ។

៤. រម្លឹកម្ដងទៀតពីអ្វីដែលសំខាន់សម្រាប់អ្នក និងពិនិត្យមើលចំនួននៅក្នុងប្រព័ន្ធ ។

៥. ភ្ជាប់ការងារជ្រើសរើសសកម្មភាពណាមួយដែលអ្នកចង់ធ្វើនៅពេលនេះ រួចហើយចាប់ផ្ដើមធ្វើវា ។

វាមានភាពសាមញ្ញដូចនេះឯង ។ GTD ជួយឲ្យអ្នកមានអារម្មណ៍កាន់តែប្រសើរក្នុងការគ្រប់គ្រងលើការងារ ដែលបង្កើតឲ្យមានអារម្មណ៍ងាយស្រួលក្នុងការគ្រប់គ្រង ស្រួលសម្រេចចិត្ត និងកាន់តែមានភាពងាយស្រួលបត់បែននៅពេលប្រឈមមុខនឹងស្ថានការណ៍ផ្លាស់ប្តូរណាមួយ ។ ប៉ុន្តែ មុននឹងចូលទៅដល់សេចក្ដីលម្អិតនៃជំហាននីមួយៗក្នុងដំណើរការ GTD សូមរៀបចំកន្លែងធ្វើការ និងទៅរកសម្ភាររបស់អ្នកមកសិន ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!