Getting Things Done

About This Course

ប្រព័ន្ធ GTD ជួយអ្នកឲ្យដោះស្រាយជាមួយនឹងការងារដែលមានចំនួនច្រើនលើសលប់បានដោយរលូន ។  វាផ្តល់ឲ្យអ្នកនូវការគ្រប់គ្រងទាំងស្រុងលើការងារទាំងនោះ ។  ជំហានសំខាន់ទាំង ៥ ក្នុងដំណើរការ GTD គឺ៖   ១. កត់ទុករាល់គំនិតរបស់អ្នកនៅក្នុងបញ្ជីផ្ទុកទិន្នន័យដែលអ្នកតែងតែទុកឲ្យនៅទំនេរជាប្រចាំ ។ តាមវិធីនេះនឹងធ្វើឲ្យខួរក្បាលរបស់អ្នកជ្រះស្រឡះក្នុងការធ្វើអ្វីដែលល្អបំផុតដូចជា ការគិត និងដោះស្រាយបញ្ហាជាដើម ។  ២. បញ្ជាក់ឲ្យច្បាស់ថា តើកិច្ចការនីមួយៗជាអ្វី? ហើយអ្នកអាចធ្វើអ្វីបានខ្លះជាមួយវា? ៣.រៀបចំលទ្ធផលទៅជារចនាសម្ពន្ធបញ្ជីដូចជាប្រតិទិន និងបញ្ជីគម្រោង សកម្មភាពបន្ទាប់ ថ្ងៃណាមួយប្រហែលជា និងបញ្ជីរង់ចាំរបស់អ្នក ។ ៤. គិតឡើងវិញពីអ្វីដែលសំខាន់សម្រាប់អ្នក និងពិនិត្យកិច្ចការនៅក្នុងប្រព័ន្ធ ។  វាគឺសំខាន់ណាស់ ព្រោះវាធានាថាអ្នកបន្តទុកចិត្តលើប្រព័ន្ធនេះ ឬអត់? ៥. ភ្ជាប់ការងាររបស់អ្នក ! ជ្រើសរើសសកម្មភាពណាមួយដែលអ្នកអាចធ្វើអ្វីបានខ្លះទាក់ទងនឹងបរិបទ ពេលវេលា និងថាមពលដែលមាន ក៏ដូចជាអាទិភាពរបស់អ្នកផងដែរ ។
ស្តាប់ អាន និងតាមដានព័ត៌មានវិភាគ log in

Target Audience

  • អ្នកដែលមានអារម្មណ៍ស្ត្រេស ឬត្រូវទទួលបន្ទុកការងារច្រើន ពេក
  • អ្នកដែលចង់ក្លាយជាមនុសដែលមានផលិតភាពខ្ពស់ទាំងផ្នែក ការងារ និងជីវិតផ្ទាល់ខ្លួន
  • អ្នកដែលចង់ដឹងអំពីទ្រឹស្ដីរបស់សៀវភៅ Getting Things Done ដែលត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ

Curriculum

16 Lessons42m 33s

ជំពូក១៖ ស្វែងយល់ពីអំណាចនៃការសម្រេចសមិទ្ធផលការងារបានច្រើនដោយមិនឈឺក្បាល

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិកPreview

ជំពូក២៖ ខួរក្បាលរបស់អ្នកពូកែគិត ប៉ុន្តែមិនពូកែចងចាំ

ជំពូក៣៖ ដើម្បីអនុវត្តប្រព័ន្ធ GTD ឲ្យបានពេញលេញ អ្នកត្រូវការកន្លែងការងារដ៏ត្រឹមត្រូវមួយ សម្ភារនិងប្រព័ន្ធឯកសារ

ជំពូក៤៖ រក្សាទុកកិច្ចការ គំនិតល្អៗ ការរម្លឹក និងទិន្នន័យផ្សេងៗជាច្រើនទៀតនៅក្នុងឧបរណ៍ផ្ទុកទិន្នន័យ (external) ដែលគួរឲ្យទុកចិត្ត

ជំពូក៥៖ បញ្ជាក់៖ ត្រូវធ្វើកិច្ចការនៅក្នុងបញ្ជីផ្ទុកទិន្នន័យរបស់​អ្នកឲ្យអស់ជារៀងរាល់សប្ដាហ៍

ជំពូក៦៖ រៀបចំ៖ ធ្វើកិច្ចការនៅក្នុងបញ្ជីផ្ទុកទិន្នន័យរបស់អ្នកឲ្យអស់ ហើយដាក់វាឲ្យនៅកន្លែងដែលត្រឹមត្រូវ

ជំពូក៧៖ ប្រើបញ្ជីគម្រោង (Project List) ដើម្បីតាមដានគម្រោងបច្ចុប្បន្នរបស់អ្នក ហើយតែងតែទទូចឲ្យមានសកម្មភាពច្បាស់លាស់បន្ទាប់

ជំពូក៨៖ ការធ្វើផែនការតាមធម្មជាតិបញ្ជាក់ច្បាស់ពីគោលដៅ និងជំហានជាក់ស្តែងបន្ទាប់នៃគម្រោងរបស់អ្នក

ជំពូក៩៖ ជំនួសឲ្យបញ្ជីការងារត្រូវធ្វើប្រចាំថ្ងៃ គួរតែយក ចិត្តទុកដាក់ទៅលើប្រតិទិន និងបញ្ជីសកម្មភាពបន្ទាប់

ជំពូក១០៖ ការរង់ចាំបញ្ជីអាចមានប្រយោជន៍ខ្លាំងនៅពេលអ្នកធ្វើការជាមួយមនុស្សផ្សេងទៀត

ជំពូក១១៖ គំនិតទាំងអស់ដែលមានសក្តានុពលទាក់ទងទៅនឹងពេលអនាគត គួរតែត្រូវបានដាក់ចូលទៅក្នុងបញ្ជីនៅថ្ងៃណាមួយប្រហែលជា (Someday/Maybe List) ឬដាក់ក្នុងឯកសារដែលមានបិទតែមកាល បរិច្ឆេទ (tickler file)

ជំពូក១២៖ ឆ្លុះបញ្ចាំង៖ ការត្រួតពិនិត្យប្រព័ន្ធរបស់អ្នកឡើងវិញជាប្រចាំ គឺមិនអាចខ្វះបានទេក្នុងការធ្វើការប្រកបដោយផលិតភាពខ្ពស់

ជំពូក១៣៖ ចូលរួមពាក់ព័ន្ធ៖ ជ្រើសរើសអ្វីដែលត្រូវធ្វើក្នុងពេលនីមួយៗ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងអាទិភាពរបស់អ្នក

ជំពូក១៤៖ ស្វែងយល់ពីអាទិភាពផ្ទាល់ខ្លួនរបស់អ្នក តាមរយៈការពិនិត្យតាំងពីក្រោមរហូតដល់លើ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

Your Instructors

Ebook

0/5
73 Courses
0 Reviews
82 Students
See more

Write a review

Write a review
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!