ជំពូក១៖ ស្វែង យល់ពីការបកស្រាយថ្មីអំពីប្រវត្តិ ជិនហ្គីស ខាន់

ជំពូក២៖ ភាពល្បីរន្ទឺរបស់ ជិនហ្គីស ខាន់ បានចាប់ផ្ដើមពីការដែលគាត់កើតចេញពីគ្រួសារក្រីក្រនៅក្នុងតំបន់វាលស្មៅ

ជំពូក៣៖ ជិនហ្គីស ខាន់ អាចត្រូវបានគេមើលឃើញថាជាអ្នកមានទេពកោសល្យផង និងជាជនរងគ្រោះនៃការបង្ខូចកេរ្តិ៍ឈ្មោះផង

ជំពូក៤៖ ដែនដីរបស់ ជិនហ្គីស ខាន់ គឺធំធេងស្ទើរតែមិនគួរឲ្យជឿ

ជំពូក៥៖ ជិនហ្គីស ខាន់ បានបង្កើតក្រមច្បាប់តែមួយគត់ដើម្បីគ្រប់គ្រងចក្រភព

ជំពូក៦៖ ជិនហ្គីស ខាន់ បានគាំទ្រដល់សិទ្ធិមនុស្ស និងការអប់រំ

ជំពូក៧៖ ជិនហ្គីស ខាន់ ដឹកនាំចក្រភពរបស់គាត់តាមរបៀបនៃការជ្រើសតាំងមនុស្សអាស្រ័យលើសមត្ថភាពជាក់ស្ដែងរបស់ពួកគេ

ជំពូក៨៖ ម៉ុងហ្គោលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតនូវអ្វីដែលយើងចាត់ទុកថាជាអារ្យធម៌ទំនើប

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

ដូច្នេះ តើតេមុនជិន ក្លាយជា “ជិនហ្គីស ខាន់” ដោយរបៀបណា?

មែនហើយ គាត់បានកាន់កាប់កុលសម្ពន្ធ ហើយនៅឆ្នាំ ១២០៦        តេមុជិន បានគ្រប់គ្រងទឹកដីដ៏ធំមួយដែលមានទំហំប៉ុនទ្វីបអឺរ៉ុប    ខាងលិច ។ គាត់បានគ្រប់គ្រងលើប្រជាជនប្រមាណមួយលាននាក់មកពីកុលសម្ពន្ធផ្សេងៗគ្នា ។  ទាំងនេះ គាត់ហៅថា [“យេគេ ម៉ុងហ្គោ យូឡាស់” (Yeke Mongol Ulus) ឬប្រទេសម៉ុងហ្គោលីដ៏អស្ចារ្យ (Great Mongol Nation)] ។

នៅក្នុងការរក្សានូវទស្សនវិស័យថ្មីនេះ គាត់បានបដិសេធងារនៃកុលសម្ពន្ធមួយចំនួនដូចជា ហ្គរ ខាន់ (Gur-Khan)  ឬតាយ៉ាង ខាន់ (Tayang Khan) ។ ផ្ទុយទៅវិញ គាត់បានដាក់ឈ្មោះខ្លួនឯងថា ឈិនហ្គីស ខាន់ (Chinggis Khan) ។ នៅក្នុងភាសាម៉ុងហ្គោលី ឈិនមានន័យថា មិនរង្គោះរង្គើ ឬមិនភ័យខ្លាច ។  តាមការប្រកបរបស់ជនជាតិពែរ្សដែលយើងស្គាល់គាត់នៅភាគខាងលិចថាជា ជិនហ្គីស ខាន់ (Genghis Khan)។

ជិនហ្គីស ខាន់ គឺពូកែទាំងប្រើយុទ្ធសាស្ត្រ និងប្រើមនុស្ស ហើយសមត្ថភាពរបស់គាត់កាន់តែខ្លាំងឡើងៗនៅក្នុងការប្រឡូកសង្គ្រាមរយៈពេលជាងបួនទសវត្សរ៍ ។

“គាត់រៀន, គាត់ពិសោធ, គាត់សម្របខ្លួន,  គាត់កែសម្រួលឡើងវិញ” 

គាត់ក៏បានធ្វើខុសពីទម្លាប់ប្រពៃណីដែរ ។ ឧទាហរណ៍ ជំនួសឲ្យការប្រហារជីវិតមេដឹកនាំរបស់សត្រូវដែលចាញ់សង្គ្រាម គាត់បានអនុញ្ញាតឲ្យពួកគេចុះចូលក្នុងកុលសម្ពន្ធរបស់គាត់ ។ ដូចគ្នានេះដែរ ជាជាងការប្រកាន់បក្ខពួកនិយមនៅក្នុងការកាន់មុខតំណែងសំខាន់ៗគាត់ពេញចិត្តនឹងការជ្រើសរើសដោយផ្អែកលើសមត្ថភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ ។

គាត់ក៏បានរៀបចំ និងបង្វឹកបង្ហាត់កងទ័ពផងដែរ ។ កងកម្លាំងរបស់គាត់ភាគច្រើនគឺ “ទ័ពសេះ” ។ ទាហានត្រូវបានបែងចែកជា ១០អង្គភាព ។ ពួកគេជំនាញជិះសេះបាញ់ព្រួញ ។ ពួកគេពូកែប្រើល្បិចដកថយ ដែលពួកគេធ្វើពុតជាដកថយ ហើយបន្ទាប់មកបានវាយបកទៅលើសត្រូវវិញយ៉ាងលឿន ហើយវាបានក្លាយជាភាពខ្លាំងរបស់ពួកគេ ។

ថ្វីត្បិតតែពួកគេមានទេពកោសល្យទាំងអស់នេះក៏ដោយ ក៏ប្រវត្តិ សាស្ត្រនៅតែមានភាពអយុត្តិធម៌មកលើជិនហ្គីស ខាន់ ។ ការ រើសអើងពូជសាសន៍បានក្លាយជាបញ្ហា ។ ខណៈពេលដែលមេដឹកនាំនៅអឺរ៉ុបដូចជាអាឡិចសាន់ឌឺ ដឹ ហ្គ្រេត (Alexander the Great) ឬណាប៉ូលេអុង (Napoleon) មានភាពសាហាវឃោរឃៅ តែសមិទ្ធផលរបស់ពួកគេត្រូវបានគេទទួលស្គាល់ ។ ចំណែក ជិនហ្គីស ខាន់គ្មានសំណាងបែបនេះទេ ។ ភាពជោគជ័យរបស់ម៉ុងហ្គោលត្រូវបានគេបំភ្លេចចោល ហើយអំពើឧក្រិដ្ឋកម្មដែលចោទប្រកាន់មកលើម៉ុងហ្គោលត្រូវបានបំផ្លើស ។

នៅសតវត្សរ៍ទី ១៩ អ្នកវិទ្យាសាស្ត្រលោកខាងលិចបានកំណត់អំពី “ភស្តុតាង” នូវភាពទន់ខ្សោយរបស់មនុស្សនៅទ្វីបអាស៊ី ។ ពួកគេបានបង្កើតពាក្យថាម៉ុងហ្គោលីដ (Mongoloid) ដែលនៅតែមានការវាយប្រហារយ៉ាងខ្លាំងរហូតដល់សព្វថ្ងៃនេះ ។ វាគឺជាការប៉ុនប៉ងមួយដើម្បីកំណត់លក្ខណៈជាតិសាសន៍ម៉ុងហ្គោលីថាជាមនុស្សល្ងង់ និងបុរាណ ។  និយាយឲ្យខ្លីគឺ “មនុស្សបែបព្រៃផ្សៃ” ។

“ឥឡូវនេះ! ដល់ពេលដែលត្រូវសារើឡើងវិញហើយ”

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!