ជំពូក១៖ ស្វែង យល់ពីការបកស្រាយថ្មីអំពីប្រវត្តិ ជិនហ្គីស ខាន់

ជំពូក២៖ ភាពល្បីរន្ទឺរបស់ ជិនហ្គីស ខាន់ បានចាប់ផ្ដើមពីការដែលគាត់កើតចេញពីគ្រួសារក្រីក្រនៅក្នុងតំបន់វាលស្មៅ

ជំពូក៣៖ ជិនហ្គីស ខាន់ អាចត្រូវបានគេមើលឃើញថាជាអ្នកមានទេពកោសល្យផង និងជាជនរងគ្រោះនៃការបង្ខូចកេរ្តិ៍ឈ្មោះផង

ជំពូក៤៖ ដែនដីរបស់ ជិនហ្គីស ខាន់ គឺធំធេងស្ទើរតែមិនគួរឲ្យជឿ

ជំពូក៥៖ ជិនហ្គីស ខាន់ បានបង្កើតក្រមច្បាប់តែមួយគត់ដើម្បីគ្រប់គ្រងចក្រភព

ជំពូក៦៖ ជិនហ្គីស ខាន់ បានគាំទ្រដល់សិទ្ធិមនុស្ស និងការអប់រំ

ជំពូក៧៖ ជិនហ្គីស ខាន់ ដឹកនាំចក្រភពរបស់គាត់តាមរបៀបនៃការជ្រើសតាំងមនុស្សអាស្រ័យលើសមត្ថភាពជាក់ស្ដែងរបស់ពួកគេ

ជំពូក៨៖ ម៉ុងហ្គោលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតនូវអ្វីដែលយើងចាត់ទុកថាជាអារ្យធម៌ទំនើប

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

អ្នកប្រហែលជាគិតថា បុរសម្នាក់ដែលនៅពេលធំឡើងបានក្លាយជាអ្នកបង្កើតចក្រភពដ៏ធំមួយគឺ ជិនហ្គីស ខាន់ ថាគាត់មានជីវិតអស្ចារ្យតាំងពីតូចមកមិនខាន ។  អ្នកក៏ប្រហែលជាគិតថា គាត់កើតចេញពីគ្រួសារដែលមានអំណាច និងមានទ្រព្យស្តុកស្តម្ភ ហើយគ្រួសាររបស់គាត់បានបន្តអំណាច និងទ្រព្យសម្បត្តិឲ្យគាត់មិនខាន ។

គាត់មិនមែនមានសំណាងដូចដែលអ្នកគិតនោះទេ! 

ជិនហ្គីស ខាន់ បានប្រឈមមុខនឹងការលំបាកជាច្រើនកាលពីនៅកុមារភាព ។  កើតនៅតំបន់អេរ៉ាស៊ាន ស្ទេប (Eurasian Steppe) នៅចន្លោះប្រទេសម៉ុងហ្គោលី (Mongolia) និងប្រទេសស៊ីបេរី (Siberia) សព្វថ្ងៃ ។ គាត់ត្រូវបានដាក់ឈ្មោះថា កុមារ តេមុនជិន (Temujin) ហើយធំឡើងក្នុងវប្បធម៌ពនេចរ    ប្រជាជនពនេចរនៃតំបន់នេះរួមគ្នាជាកុលសម្ពន្ធ និងជាក្រុមៗដោយផ្អែកលើសាច់ សាលោហិត ។ មេកុលសម្ពន្ធនីមួយៗត្រូវបានគេហៅថា “ខាន់” ឬជាប្រធាន ។

ប៉ុន្តែពិភពលោកពេលនោះគឺពោរពេញទៅដោយគ្រោះថ្នាក់ ។  ច្បាប់របស់កុលសម្ពន្ធ គឺពោរពេញទៅដោយការកាប់សម្លាប់ ។ ឃាតកម្មការចាប់ជំរិត និងទាសភាពរវាងកុលសម្ពន្ធមួយទៅមួយគឺកើតឡើងរហូតក្លាយជារឿងធម្មតា ។

តេមុនជិន ដឹងរឿងនេះយ៉ាងច្បាស់ខ្លួនឯង ។ ឪពុករបស់គាត់ឈ្មោះ យេសូហ្គី (Yesugei) បានចាប់ពង្រាត់ម្តាយរបស់តេមុនជិន គឺហឺលន់ (Hoelun) ភ្លាមៗបន្ទាប់ពីនាងបានរៀបការជាមួយឈីឡឺ (Chileu) ដែលជាអ្នកចម្បាំងវ័យក្មេងម្នាក់មកពីកុលសម្ពន្ធមួយផ្សេងមួយទៀត ។

សម្រាប់ការរៀបការ ជាធម្មតាមនុស្សប្រុសត្រូវប្រគល់បណ្ដាការទៅឲ្យឪពុកម្តាយខាងស្រីពីរទៅបីឆ្នាំមុនពេលដែលថ្ងៃរៀបការមកដល់ ។ ឪពុករបស់  ជិនហ្គីស  ខាន់  ក្រីក្រខ្លាំងពេកដែលមិនមានលទ្ធភាពទិញវត្ថុប្រណីតៗជូនជាបណ្ដាការ ដូច្នេះគាត់បាន សម្រេចចិត្តនាំហឺលន់រត់តាមគ្នាតែម្ដង ។

ហឺលន់ បានផ្តល់កំណើតដល់តេមុនជិន នៅឆ្នាំ ១១៦២ ដែលនៅឆ្ងាយពីផ្ទះ និងគ្រួសារ ។  មិនយូរប៉ុន្មាន យេសូហ្គីត្រូវបានគេសម្លាប់ហើយកុលសម្ពន្ធបានបណ្ដេញតេមុនជិន និងម្តាយ ព្រមបងប្អូនរបស់គាត់ឲ្យទៅរស់នៅលើវាលស្មៅដ៏ធំល្វឹងល្វើយមួយ ។ វាដូចជាការបណ្ដេញពួកគេឲ្យទៅស្លាប់អ៊ីចឹង។ មានតែតាមរយៈការប្តេជ្ញាចិត្តឲ្យបានរឹងមាំប៉ុណ្ណោះដែលធ្វើឲ្យពួកគេអាចនៅរស់រានមានជីវិតទៅទីនោះបាន ។

តេមុនជិន មិនដែលទទួលបានការអប់រំជាផ្លូវការទេ ។  គាត់បានបង្កើតវិធីសាស្ត្រផ្ទាល់ខ្លួននៅក្នុងបរិយាកាសដ៏លំបាក ហើយឃោរឃៅ ។

ឧទាហរណ៍ នៅពេលដែលគាត់នៅក្មេងនៅឡើយ គាត់បានសម្លាប់បងប្រុសម្ដាយតែមួយឪពុកផ្សេងគ្នា (haft-brother) របស់គាត់ដើម្បីទទួលបានការគ្រប់គ្រងយ៉ាងពេញលេញទៅលើគ្រួសាររបស់ពួកគាត់ ។ តេមុនជីនក្រោយមកក៏ត្រូវបានចាប់ខ្លួន និងត្រូវធ្វើជាទាសកររបស់កុលសម្ពន្ធគូប្រជែងមួយឈ្មោះ តាឈីជី (Tayi-  chiud) ។ ជាសំណាងល្អ គាត់បានរត់គេចខ្លួនដោយប្រើសេះជិះត្រឡប់មកផ្ទះវិញបាន ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!