ជំពូក១៖ ស្វែង យល់ពីការបកស្រាយថ្មីអំពីប្រវត្តិ ជិនហ្គីស ខាន់

ជំពូក២៖ ភាពល្បីរន្ទឺរបស់ ជិនហ្គីស ខាន់ បានចាប់ផ្ដើមពីការដែលគាត់កើតចេញពីគ្រួសារក្រីក្រនៅក្នុងតំបន់វាលស្មៅ

ជំពូក៣៖ ជិនហ្គីស ខាន់ អាចត្រូវបានគេមើលឃើញថាជាអ្នកមានទេពកោសល្យផង និងជាជនរងគ្រោះនៃការបង្ខូចកេរ្តិ៍ឈ្មោះផង

ជំពូក៤៖ ដែនដីរបស់ ជិនហ្គីស ខាន់ គឺធំធេងស្ទើរតែមិនគួរឲ្យជឿ

ជំពូក៥៖ ជិនហ្គីស ខាន់ បានបង្កើតក្រមច្បាប់តែមួយគត់ដើម្បីគ្រប់គ្រងចក្រភព

ជំពូក៦៖ ជិនហ្គីស ខាន់ បានគាំទ្រដល់សិទ្ធិមនុស្ស និងការអប់រំ

ជំពូក៧៖ ជិនហ្គីស ខាន់ ដឹកនាំចក្រភពរបស់គាត់តាមរបៀបនៃការជ្រើសតាំងមនុស្សអាស្រ័យលើសមត្ថភាពជាក់ស្ដែងរបស់ពួកគេ

ជំពូក៨៖ ម៉ុងហ្គោលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតនូវអ្វីដែលយើងចាត់ទុកថាជាអារ្យធម៌ទំនើប

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

នៅភាគខាងលិច យើងច្រើនតែគិតដល់ចក្រភពក្រិក និងរ៉ូម៉ាំងថាជាអាណាចក្រដែលមានឥទ្ធិពលអារ្យធម៌ដ៏អស្ចារ្យដែលនាំឲ្យមានការអភិវឌ្ឍពិភពលោកទំនើបដូចដែលយើងដឹងកន្លងមក ។ ផ្ទុយទៅវិញ ចក្រភពម៉ុងហ្គោល និង ជិនហ្គីស ខាន់ ទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រវត្តិវិទូលោកខាងលិចជាច្រើន ។ នៅក្នុងបុព្វហេតុដែលពួកគេបានលើកឡើងអំពីចក្រភពម៉ុងហ្គោល វាតែងតែស្ថិតក្នុងបរិបទអវិជ្ជមានជាមួយនឹងការនិទានអំពីភាពសាហាវឃោរឃៅ និងការឈ្លានពានប្រទេសផ្សេងៗជាដើម ។

ប៉ុន្តែ រឿងរ៉ាវរបស់ ជិនហ្គីស ខាន់ និងចក្រភពរបស់គាត់គឺពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ហើយវាសមនឹងទទួលបានការពិនិត្យ និងបកស្រាយឡើងវិញ ។  វាជារឿងមួយដែលត្រូវការការនិទានប្រាប់ ។  តាំងពីការលំបាកក្នុងវ័យកុមារភាពរបស់ ជិនហ្គីស ខាន់ រហូតដល់ការស្ថាបនាចក្រភពពាណិជ្ជកម្មដំបូងដើម្បីភ្ជាប់ទ្វីបអ៊ឺរ៉ុប និងទ្វីបអាស៊ីយ៉ាងជិតស្និទ្ធ សៀវភៅនេះនឹងប្រាប់អ្នកពីរឿងពិតរបស់អធិរាជម្នាក់   នេះ ។ 

នៅក្នុងសៀវភៅនេះ អ្នកនឹងដឹងអំពី៖

  1. មូលហេតុដែល ជិនហ្គីស ខាន់  ត្រូវបានប្រទេសលោកខាងលិចវាយតម្លៃទាប
  2. ហេតុអ្វីឥទ្ធិពលរបស់ចក្រភពម៉ុងហ្គោលនៅមានរហូតដល់សព្វថ្ងៃ?  
  3. និងហេតុអ្វីបានជាវាមិនមែនជារឿងល្អក្នុងការពង្រាត់អនាគតប្រពន្ធរបស់អ្នក? 
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!