ជំពូក១៖ អ្នកនឹងបានរៀនពីអ្វីដែលជំរុញឲ្យអេឡុន ម៉ាសក៍ ឈានដល់កំពូលនៃភាពជោគជ័យ

ជំពូក២៖ ជួយសង្គ្រោះពូជមនុស្ស (Human Race) ឲ្យនៅគង់វង្ស ជាអ្វីដែលជំរុញ អេឡុន ម៉ាសក៍ មាន កម្លាំងចិត្តគិតកិច្ចការធំ

ជំពូក៣៖ ជិវិត នៅអាហ្វ្រិកខាងត្បូង

ជំពូក៤៖ ទំនុកចិត្តនិងការប្តេជ្ញាចិត្តរបស់ អេឡុន ម៉ាសក៍ រីកដុះដាលកាន់តែខ្លាំងឡើងៗ អំឡុងពេលសិក្សានៅមហាវិទ្យាល័យ

ជំពូក៥៖ ចាប់ផ្តើម Start-up លើកដំបូងក្នុងជំនួញអ៊ិនធឺណេត Dotcom ធ្វើឲ្យអេឡុន ក្លាយជាមហាសេដ្ឋីនៅតំបន់បច្ចេកវិទ្យា Silicon-Valley

ជំពូក៦៖ ទោះចាញ់សង្គ្រាមដណ្តើមតំណែង នៅក្រុមហ៊ុន Paypal ក៏ដោយ ក្រោយលក់ Paypal ឲ្យ eBay អេឡុនសល់លុយជាងមួយរយលានដុល្លារ

ជំពូក៧៖ ដកខ្លួនចេញពីការធ្វើជំនួញលើសេវាកម្មអ៊ិនធឺណេត ហើយចាប់ផ្តើមប្រឡូកក្នុងឧស្សាហកម្ម អវកាស (Space Industry)

ជំពូក៨៖ ក្រោមការដឹកនាំ របស់ អេឡុន ម៉ាសក៍ រថយន្ត អគ្គិសនី របស់ក្រុមហ៊ុន Tesla បានក្លាយជាទីចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន

ជំពូក៩៖ បង្កើតក្រុមហ៊ុន (SolarCity-Tesla) ដើម្បីជួយដោះស្រាយបញ្ហាឲ្យគ្នាទៅវិញទៅមក

ជំពូក១០៖ គម្រោងការណ៍សម្រាប់ថ្ងៃអនាគត

ជំពូក១១៖ ជីវិតឯកជន នៅពីក្រោយវាំងននជំនួញជោគជ័យ

សេចក្តីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

អេឡុន ម៉ាសក៍ ជាសហគ្រិន ដែលជោគជ័យបំផុតមួយក្នុងសម័យ កាលទំនើបដែលយើងកំពុងរស់នៅ ។ គាត់មានញាណ (sense) ពិសេសដែលកម្រមាននរណាដូចគាត់ និងមានគោលបំណងយ៉ាងមោះមុតហើយស្រួចស្រាលជាទីបំផុត ។ តើអេឡុន ម៉ាសក៍សម្លឹងមកខ្លួនឯង និងពិភពលោកតាមវិធីសាស្ត្ររបស់គាត់ដោយរបៀប ណា? ពិតណាស់ គ្រប់យ៉ាងវា​ផ្តើមពី កុមារភាពដែលធំធាត់ឡើង ដោយខ្វះភាពកក់ក្តៅ អំឡុងពេលដែលគាត់រស់នៅអាហ្វ្រិកខាងត្បូង ។

កាលពីកុមារភាព អេឡុន ម៉ាសក៍ ជាក្មេងដែលមិនសូវមានមិត្តភក្តិ ហើយជាក្មេងដែលមិនសូវចុះសម្រុងនឹងឪពុកបង្កើតឈ្មោះ អ៊ែររ៉ូល​ ។ ក្រោយពេលដែលឪពុកម្តាយរបស់គាត់បានលែងលះគ្នា អេឡុន បានសម្រេចចិត្តទៅរស់នៅជាមួយឪពុក ព្រោះលោក អ៊ែររ៉ូល មានលុយច្រើន ហើយអាចផ្គត់ផ្គង់គ្រប់សព្វបែបយ៉ាងដល់កុមារ អេឡុន ។ ជីវិតដែលរស់នៅជាមួយឪពុក ពិតជាមិនស្រួលឡើយសម្រាប់គាត់ ។ តួយ៉ាង អេឡុន បង្ករឿងនៅក្នុងផ្ទះជាដើម ឯរឿងនៅសាលាវិញ គេត្រូវបានពួកបងតូចបងធំ តាមធ្វើបាប ហើយមានម្តងនោះត្រូវពួកនោះវាយធ្វើបាបគេឲ្យទ្រោមខ្លួន ជាលទ្ធផល អេឡុនត្រូវ ខកខានមិនបានទៅរៀនព្រោះត្រូវដេកពេទ្យអស់ ១អាទិត្យ ។

ដើម្បីបំភ្លេចភាពគ្រោតគ្រាតនៃជីវិតរបស់ខ្លួន អេឡុន​ បានកប់ខ្លួនទាំងស្រុងទៅលើការរៀនសូត្រ និងការអានសៀវភៅ ។ ការអាន បានធ្វើឲ្យគាត់មានការចងចាំដែលអាចគិតចេញជារូបភាព (photogra phic Memory) ឧទាហរណ៍៖ គេបានអានសព្វវចនាធិប្បាយ  (Encyclopedia) Britannica ពីរក្បាល ហើយគេមានសមត្ថភាពអាចចងចាំគ្រប់សាច់រឿងទាំងអស់បាន ។ ជានិច្ចកាល អេឡុន ម៉ាសក៍ បានបង្ហើបប្រាប់គេឯងថា សៀវភៅ The Hitchhiker’s Guide to the Galaxy ជាសៀវភៅដែលមានឥទ្ធិពលបំផុតក្នុងជីវិតរបស់គាត់ ។ សៀវភៅនេះ បានបង្រៀនគាត់ថា “រឿងដែលពិបាកបំផុត គឺការគិតឲ្យឃើញថាត្រូវសួរសំនួរអ្វី ឯការឆ្លើយតបនឹងសំនួរ ជារឿងងាយស្រួលទេ”។

ពីដំបូងឡើយ ម៉ាសក៍ គ្រាន់តែ ចេះចោទសួរ ចេះឆ្ងល់ និងរិះរកវិធីណាដើម្បីពង្រីក និងធ្វើឲ្យអរិយធម៌របស់មនុស្សកាន់តែប្រសើរ  ឡើងប៉ុណ្ណោះ ។  នៅពេលគេចូលថ្នាក់វិទ្យាល័យ គេកាន់តែចាប់អារម្មណ៍ខ្លាំងលើធនាគារដែលមិនបាច់ប្រើក្រដាស (Paperless Banking) ថាមពលពន្លឺព្រះអាទិត្យ កាំជ្រួចអវកាស និងការគ្រប់គ្រងពិភពផ្សេងក្នុងលំហអវកាស ។ មានរឿងពិសេសមួយ ដែលគួរឲ្យសរសើរ ចំពោះជីវិតកាលពីកុមារភាពរបស់គាត់ ពោលគឺកាលពីគេមានអាយុ ១២ឆ្នាំ គាត់មានសមត្ថភាព សរសេរកូដ បង្កើតហ្គេមឈ្មោះ Blastar ហើយលក់បានក្នុងតម្លៃ ៥០០ដុល្លារ នេះជាផ្នែកមួយដែលធ្វើឲ្យគាត់មានគំនិតសហគ្រិនភាពនៅក្នុងខ្លួនចាប់តាំងពីពេលនោះមក ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!