ជំពូក១៖ អ្នកនឹងបានរៀនពីអ្វីដែលជំរុញឲ្យអេឡុន ម៉ាសក៍ ឈានដល់កំពូលនៃភាពជោគជ័យ

ជំពូក២៖ ជួយសង្គ្រោះពូជមនុស្ស (Human Race) ឲ្យនៅគង់វង្ស ជាអ្វីដែលជំរុញ អេឡុន ម៉ាសក៍ មាន កម្លាំងចិត្តគិតកិច្ចការធំ

ជំពូក៣៖ ជិវិត នៅអាហ្វ្រិកខាងត្បូង

ជំពូក៤៖ ទំនុកចិត្តនិងការប្តេជ្ញាចិត្តរបស់ អេឡុន ម៉ាសក៍ រីកដុះដាលកាន់តែខ្លាំងឡើងៗ អំឡុងពេលសិក្សានៅមហាវិទ្យាល័យ

ជំពូក៥៖ ចាប់ផ្តើម Start-up លើកដំបូងក្នុងជំនួញអ៊ិនធឺណេត Dotcom ធ្វើឲ្យអេឡុន ក្លាយជាមហាសេដ្ឋីនៅតំបន់បច្ចេកវិទ្យា Silicon-Valley

ជំពូក៦៖ ទោះចាញ់សង្គ្រាមដណ្តើមតំណែង នៅក្រុមហ៊ុន Paypal ក៏ដោយ ក្រោយលក់ Paypal ឲ្យ eBay អេឡុនសល់លុយជាងមួយរយលានដុល្លារ

ជំពូក៧៖ ដកខ្លួនចេញពីការធ្វើជំនួញលើសេវាកម្មអ៊ិនធឺណេត ហើយចាប់ផ្តើមប្រឡូកក្នុងឧស្សាហកម្ម អវកាស (Space Industry)

ជំពូក៨៖ ក្រោមការដឹកនាំ របស់ អេឡុន ម៉ាសក៍ រថយន្ត អគ្គិសនី របស់ក្រុមហ៊ុន Tesla បានក្លាយជាទីចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន

ជំពូក៩៖ បង្កើតក្រុមហ៊ុន (SolarCity-Tesla) ដើម្បីជួយដោះស្រាយបញ្ហាឲ្យគ្នាទៅវិញទៅមក

ជំពូក១០៖ គម្រោងការណ៍សម្រាប់ថ្ងៃអនាគត

ជំពូក១១៖ ជីវិតឯកជន នៅពីក្រោយវាំងននជំនួញជោគជ័យ

សេចក្តីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅលើលោកនេះ កម្រមានអ្នកជំនួញណា ដែលក្លាយជាទីចាប់អារម្មណ៍របស់មហាជន និងត្រូវបានមហាជនគោរពកោតស្ញប់ស្ញែងដូច អេឡុន ម៉ាសក៍ ណាស់ ។ កេរ្តិ៍ឈ្មោះរបស់លោកត្រូវបានគេចារឹក និងចងចាំ ព្រោះលោកបានដឹកនាំក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាលើផ្នែកខុសៗគ្នា រាប់តាំងពីរថយន្តអគ្គិសនី ដល់ការផលិតយានអវកាស ឆ្លងផុតវិបត្តិព្យុះភ្លៀង ឧបសគ្គរាប់សែនជំពូក ឲ្យសម្រេច បានជោគជ័យព្រមៗគ្នា សឹងតែមិនធ្លាប់មានក្នុងប្រវត្តិឧស្សាហកម្មបែបនេះពីមុនមក ។ 

មកដល់ត្រង់នេះ អ្នកអានប្រាកដជាឆ្ងល់ថា តើលោកមានចំណុចពិសេសអ្វីលើសពីមនុស្សផងទាំងពួងមែនឬទេ?  អ្វីដែលយើងអាចដឹងបានគឺអេឡុន ម៉ាសក៍មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើបច្ចេកវិទ្យាព្រមទាំងមានប្រភពថាមពលនៅក្នុងខ្លួនមិនចេះរីងស្ងួតមួយចាំដុតកម្ដៅបេះដូងរបស់គាត់ឲ្យឆេះក្តៅ​ឲ្យតាមត្របាញ់ក្តីស្រមៃ ទោះជាមានឧបសគ្គធំធេងយ៉ាងណាក៏ដោយ ។ នៅមាន រឿងមួយទៀត ដែលជាគោលដៅដ៏ចម្បងរបស់គាត់ គឺការគិតគូរដល់ជោគវាសនារបស់មនុស្សជាតិ សម្រាប់ពេលអនាគត ដើម្បីកុំឲ្យពូជពង្សមនុស្សវិនាសសាបសូន្យ ។ ដោយដាក់គោលដៅធំមហិមាបែបនេះហើយ ទើបបណ្តាលឲ្យលោកមានកម្លាំងចិត្តលើសអ្នកដទៃសម្រាប់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាទាំងបីឲ្យសម្រេចជោគជ័យ ។ 

សាច់រឿងបន្ទាប់ពីនេះ អ្នកនឹងបានដឹងថា៖

  1. ហេតុអ្វីបានជាអេឡុន ម៉ាសក៍រៀបការជាមួយភរិយាទី១ ហើយលែងលះ បន្ទាប់មកទៀតរៀបការជាមួយ ភរិយាទី២ ហើយលែងលះទៀត?
  2. ផ្តើមពីរឿងសាកល្បងបញ្ជូនកណ្តុរទៅភពព្រះអង្គារ ជួយជំរុញឲ្យគាត់រៀនគិតកិច្ចការធំ គឺ បេសកម្មបញ្ជូនមនុស្សទៅភពព្រះអង្គារ
  3. តើលោក ធ្វើយ៉ាងណា ទើបអាចបណ្តាលឲ្យមហាជន ងាកមកចាប់អារម្មណ៍នឹងរថយន្តអគ្គិសនី ?
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!