ជំពូក១៖ ដំណើរជីវិតរបស់ស្ត្រីម្នាក់ ចេញពីជំនឿបែបជ្រុលនិយម ហើយងាកទៅរកការពង្រឹងផ្នែកចំណេះដឹង

ជំពូក២៖ ថារ៉ា វ៉េសអូវើ បានធំពេញវ័យនៅក្នុងជីវភាពបែបស្រែចម្ការ និងជាមួយគ្រួសារមរមនរបស់នាង ដែលមានដំណោះស្រាយ ចំពោះការសិក្សាអប់រំខុសពីគេ

ជំពូក៣៖ បងប្អូនបង្កើតត្រកូល វ៉េសអូវើ ទាំងអស់ ត្រូវបានទុកឲ្យប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង និងជួយលើកទឹកចិត្តដល់គ្នាទៅវិញទៅមក ចំពោះការទៅសាលារៀន

ជំពូក៤៖ ការងារដំបូងរបស់ ថារ៉ា បាននាំឲ្យនាងស្គាល់ពីសង្គមខាងក្រៅកាន់តែច្បាស់

ជំពូក៥៖ គ្រួសាររបស់ ថារ៉ា ធ្លាប់មានប្រវត្តិក្នុងការបដិសេធ ចំពោះជំនួយផ្នែកវេជ្ជសាស្ត្រ និងបានអើពើជាមួយគ្រោះថ្នាក់ទាំងនោះ

ជំពូក៦៖ មុនពេលអាចចូលរៀននៅក្នុងមហាវិទ្យាល័យបាន ថារ៉ា ត្រូវតែប្រឡងធ្វើតេស្ត ACT ឲ្យជាប់ជាមុនសិន

ជំពូក៧៖ ពេលចូលមកដល់មហាវិទ្យាល័យ ថារ៉ា មានអារម្មណ៍ថា នាងជាមនុស្សម្នាក់ផ្សេង និងបានប្ដេជ្ញាជំនះធ្វើកិច្ចការសាលាឲ្យបាន

ជំពូក៨៖ ការប្រឈមមុខជាមួយនឹងបញ្ហាសុខភាព និងហិរញ្ញវត្ថុបានធ្វើឲ្យ ថារ៉ាត្រូវតែរៀនពីរបៀបក្នុងការទទួលយកជំនួយ

ជំពូក៩៖ នៅពេលដែល ថារ៉ា កំពុងបន្តការសិក្សា នាងទទួលបានការយល់ដឹងមួយចំនួន ទាក់ទងនឹងការគិតមមៃរបស់ឪពុកនាង នៅចំពេលដែលគាត់កំពុងជួបគ្រោះថ្នាក់

ជំពូក១០៖ ថារ៉ា ទទួលបានឱកាសដ៏អស្ចារ្យមួយក្នុងស្រាវជ្រាវ ដែលនាំឲ្យកម្មវិធីបញ្ចប់ការសិក្សារបស់នាង កាន់តែអស្ចារ្យជាងមុន

ជំពូក១១៖ នៅមហាវិទ្យាល័យ ទ្រីនីធី (Trinity College) ទីបំផុត ថារ៉ា ទទួលអារម្មណ៍ថា នាងបានស្គាល់ពីខ្លួនឯងច្បាស់ ប៉ុន្តែមិនយូរប៉ុន្មាន នាងក៏ទទួលបានបញ្ហាដ៏ស្មុគស្មាញពីផ្ទះផងដែរ

ជំពូក១២៖ ខណៈពេលដែលការសិក្សារបស់ ថារ៉ា មានដំណើរការល្អប្រសើរនោះ ទំនាក់ទំនងរវាងនាងជាមួយគ្រួសារ កាន់តែយ៉ាប់យ៉ឺនទៅវិញ

ជំពូក១៣៖ ថារ៉ា ត្រូវធ្វើការជ្រើសរើសដ៏ពិបាកបំផុតមួយ ដើម្បីទទួលបានសញ្ញាបត្របណ្ឌិតរបស់នាង

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ដើម្បីនិយាយថា ថារ៉ា ឬក៏ បងប្អូនបង្កើតរបស់នាងត្រូវបានបង្រៀននៅក្នុងផ្ទះនោះ គឺប្រៀបដូចជាការលាតត្រដាងឲ្យឃើញពីការពិតមួយ​ដែលមិនគួរឲ្យជឿ ។ នៅពេលនាងមានអាយុ ៤ ឆ្នាំ បងប្រុសរបស់នាងឈ្មោះ ថូនី (Tony) បានបង្រៀននាងពីរបៀប​អាន និងរយៈពេលពីរបីឆ្នាំក្រោយមក ម្ដាយរបស់នាងក៏បានបង្រៀនកូនៗរបស់គាត់នូវមុខវិជ្ជា គណិតវិទ្យា និងប្រវត្តិសាស្ត្រ ។ ប៉ុន្តែ នៅពេលដែល ថារ៉ា អាយុបាន ៨ ឆ្នាំ ក្ដីបំណងនៃការរៀនសូត្រនៅផ្ទះបន្តទៀតក៏ត្រូវបានរលាយ ។

នៅក្នុងចំណុចនេះបានបង្ហាញឲ្យឃើញថា បងប្អូននៃត្រកូល វ៉េសអូវើ ទាំងអស់ត្រូវបានទុកឲ្យខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯងវិញម្ដង ។

នោះមានន័យថា ថារ៉ា និងបងៗរបស់នាង ត្រូវរៀនដោយកំណត់យកមុខវិជ្ជាផ្សេងៗ ដែលពួកគេអាចស្វែងរកបានដោយខ្លួនឯង ហើយគ្មាននរណាម្នាក់មកធ្វើតេស្តប្រឡង ចំពោះសមត្ថភាព ចំណេះដឹងដែលពួកគេទទួលបាននោះទេ ។ ដូច្នេះ ប្រសិនបើ ថារ៉ា មាន​អារម្មណ៍ថាចង់រៀនអំពីគណិតវិទ្យាតែបន្តិចបន្តួចនោះ នាងអាចបើកមើលសៀវភៅដែលមាននៅជុំវិញខ្លួនត្រួសៗតែពីរ ទៅបីទំព័រប៉ុណ្ណោះ គឺរួចស្រេចទៅហើយ ។

មួយរយៈពេលក្រោយមក លោកស្រី ហ្វេ តែងតែនាំកូនៗរបស់គាត់ទៅបណ្ណាល័យសាធារណៈមួយនៅក្នុងស្រុក ជាកន្លែងដែលពួកគេអាចចំណាយពេលរសៀល ក្នុងការអានសៀវភៅច្រើនប្រភេទដែលពួកគេចូលចិត្ត ។

ក្នុងចំណោមបងប្អូនទាំងអស់ មានតែ ថាយល័រ (Taylor) ដែលជាកូនប្រុសទី ៣ ក្នុងគ្រួសារម្នាក់ប៉ុណ្ណោះ ដែលចំណាយពេល​យកចិត្តទុកដាក់ក្នុងការរៀនសូត្រខ្លាំងជាងគេ ហើយបន្ទាប់ពីគាត់មានអាយុបាន ១៨ ឆ្នាំ គាត់បានប្រកាសយ៉ាងក្លាហានថា គាត់នឹងទៅសិក្សានៅមហាវិទ្យាល័យក្នុងពេលខាងមុខ ។ នៅពេលនោះ ថារ៉ា ទើបតែមានអាយុ ១០ ឆ្នាំ ហើយនាងបានចងចាំ​ពីហេតុការណ៍នោះយ៉ាងច្បាស់ ដែលវាប្រៀបបាននឹងការធ្វើឲ្យនាង ចាប់ផ្ដើមគិតពីបំណងក្នុងការទៅសាលារៀនដូចបងប្រុសដែរ ។

វាមិនមែនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលលោក ជីន មិនសប្បាយចិត្តចំពោះការសម្រេចចិត្តរបស់ ថាយល័រ នោះ ។ ប៉ុន្តែ មានមូលហេតុជាច្រើនទៀតដោយសារតែ លោក ជីន ត្រូវការកម្លាំងជំនួយក្នុងការមើលថែកសិដ្ឋានរបស់គាត់ ឲ្យមានដំណើរការបានរលូន ហើយម្យ៉ាងទៀត បងប្រុសពីរនាក់របស់ ថាយល័រ ក៏បានចាកចេញពីផ្ទះរួចហើយដែរ ។ នៅពេល ថាយល័រ ទៅបាត់ម្នាក់ទៀត នោះកិច្ចការគ្រប់យ៉ាងនឹងត្រូវធ្លាក់មកលើ ថារ៉ា ក៏ដូចជាបងស្រីរបស់នាងឈ្មោះ អូដ្រេ (Audrey) និងបងប្រុសនាង​ពីរនាក់ទៀតគឺ រីឆាត (Richard) និងលូក (Luke) ។

មូលហេតុជំទាស់មួយផ្សេងទៀត របស់លោក ជីន ចំពោះការ សិក្សានៅមហាវិទ្យាល័យគឺ វានឹងមិនបានបង្រៀនដល់ ថាយល័រ នូវជំនាញអនុវត្តន៍ជាក់ស្ដែងណាមួយ ដែលអាចឲ្យគាត់ត្រូវការយកមកដើម្បីរកស៊ីចិញ្ចឹមប្រពន្ធ និងកូនរបស់គាត់ នៅពេលអនាគតបាននោះទេ ។ នៅក្នុងគំនិតរបស់លោក ជីន ការអានសៀវភៅ និងការសរសេរអក្សរលើក្រដាសនឹងមិនធ្វើឲ្យគាត់​ ទទួលបានផលប្រយោជន៍នោះទេ ហើយជាការពិត វាក៏ជាភាពភ័យខ្លាចមួយដែលគាត់តែងតែជឿថា គាត់អាចនឹងត្រូវបាន​បញ្ចុះបញ្ចូលឲ្យទទួលយកផ្នត់គំនិត ពីពួកសង្គមនិយម និងភ្នាក់ងារអប់រំសាសនាអ៊ីឡូមមីណេតទី (Illuminati) ថែមទៀតផង ។

ប៉ុន្តែ ទោះបីជាមានការព្រួយបារម្ភដែលមិនសមហេតុសមផលរបស់ឪពុកយ៉ាងណាក៏ដោយ ក៏ថាយល័រនៅតែបានទៅសិក្សា​នៅមហាវិទ្យាល័យ ហើយការផ្លាស់ប្ដូរនេះក៏បានបណ្ដុះនូវផ្នត់គំនិតនៃការចង់ចេះចង់ដឹង អំពីការអប់រំកម្រិតខ្ពស់នៅក្នុងខ្លួនរបស់ ថារ៉ា ផងដែរ ។

មិនយូរប៉ុន្មាន នាងក៏បានចាប់ផ្ដើមខិតខំប្រឹងប្រែងរៀនសូត្រយ៉ាងខ្លាំង ។ តាមរយៈការចិញ្ចឹមបីបាច់ ដែលនាងទទួលបានកន្លង​មក ថារ៉ា ក៏បានសិក្សាអំពីជំនឿសាសនា ដោយការអានសៀវភៅ ព្រះគម្ពីរមរមន (Book of Mormon) និងគម្ពីតេស្តាម៉ង់ (the New of Testament) ហើយថែមទាំងបានសរសេរអត្ថបទលើប្រធានបទអំពី ជំនឿ និងការធ្វើពលិកម្មជាដើម ។

ចាប់ពីពេលនេះតទៅ លទ្ធភាពនៃការចង់ទៅសិក្សានៅសាលារៀនរបស់ថារ៉ា ត្រូវបានស្ថិតនៅយ៉ាងរឹងមាំនៅក្នុងផ្នត់គំនិតរបស់នាងជានិច្ច ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!