ជំពូក១៖ ដំណើរជីវិតរបស់ស្ត្រីម្នាក់ ចេញពីជំនឿបែបជ្រុលនិយម ហើយងាកទៅរកការពង្រឹងផ្នែកចំណេះដឹង

ជំពូក២៖ ថារ៉ា វ៉េសអូវើ បានធំពេញវ័យនៅក្នុងជីវភាពបែបស្រែចម្ការ និងជាមួយគ្រួសារមរមនរបស់នាង ដែលមានដំណោះស្រាយ ចំពោះការសិក្សាអប់រំខុសពីគេ

ជំពូក៣៖ បងប្អូនបង្កើតត្រកូល វ៉េសអូវើ ទាំងអស់ ត្រូវបានទុកឲ្យប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង និងជួយលើកទឹកចិត្តដល់គ្នាទៅវិញទៅមក ចំពោះការទៅសាលារៀន

ជំពូក៤៖ ការងារដំបូងរបស់ ថារ៉ា បាននាំឲ្យនាងស្គាល់ពីសង្គមខាងក្រៅកាន់តែច្បាស់

ជំពូក៥៖ គ្រួសាររបស់ ថារ៉ា ធ្លាប់មានប្រវត្តិក្នុងការបដិសេធ ចំពោះជំនួយផ្នែកវេជ្ជសាស្ត្រ និងបានអើពើជាមួយគ្រោះថ្នាក់ទាំងនោះ

ជំពូក៦៖ មុនពេលអាចចូលរៀននៅក្នុងមហាវិទ្យាល័យបាន ថារ៉ា ត្រូវតែប្រឡងធ្វើតេស្ត ACT ឲ្យជាប់ជាមុនសិន

ជំពូក៧៖ ពេលចូលមកដល់មហាវិទ្យាល័យ ថារ៉ា មានអារម្មណ៍ថា នាងជាមនុស្សម្នាក់ផ្សេង និងបានប្ដេជ្ញាជំនះធ្វើកិច្ចការសាលាឲ្យបាន

ជំពូក៨៖ ការប្រឈមមុខជាមួយនឹងបញ្ហាសុខភាព និងហិរញ្ញវត្ថុបានធ្វើឲ្យ ថារ៉ាត្រូវតែរៀនពីរបៀបក្នុងការទទួលយកជំនួយ

ជំពូក៩៖ នៅពេលដែល ថារ៉ា កំពុងបន្តការសិក្សា នាងទទួលបានការយល់ដឹងមួយចំនួន ទាក់ទងនឹងការគិតមមៃរបស់ឪពុកនាង នៅចំពេលដែលគាត់កំពុងជួបគ្រោះថ្នាក់

ជំពូក១០៖ ថារ៉ា ទទួលបានឱកាសដ៏អស្ចារ្យមួយក្នុងស្រាវជ្រាវ ដែលនាំឲ្យកម្មវិធីបញ្ចប់ការសិក្សារបស់នាង កាន់តែអស្ចារ្យជាងមុន

ជំពូក១១៖ នៅមហាវិទ្យាល័យ ទ្រីនីធី (Trinity College) ទីបំផុត ថារ៉ា ទទួលអារម្មណ៍ថា នាងបានស្គាល់ពីខ្លួនឯងច្បាស់ ប៉ុន្តែមិនយូរប៉ុន្មាន នាងក៏ទទួលបានបញ្ហាដ៏ស្មុគស្មាញពីផ្ទះផងដែរ

ជំពូក១២៖ ខណៈពេលដែលការសិក្សារបស់ ថារ៉ា មានដំណើរការល្អប្រសើរនោះ ទំនាក់ទំនងរវាងនាងជាមួយគ្រួសារ កាន់តែយ៉ាប់យ៉ឺនទៅវិញ

ជំពូក១៣៖ ថារ៉ា ត្រូវធ្វើការជ្រើសរើសដ៏ពិបាកបំផុតមួយ ដើម្បីទទួលបានសញ្ញាបត្របណ្ឌិតរបស់នាង

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ថ្នាក់មត្តេយ្យសិក្សា មធ្យមសិក្សា វិទ្យាល័យ និងមហាវិទ្យាល័យ គឺជាលំដាប់លំដោយនៃការអប់រំមួយ ដែលឪពុកម្ដាយនៅក្នុង​សហរដ្ឋអាម៉េរិក បានដាក់ឲ្យកូនៗរបស់ពួកគេអនុវត្តតាម ហើយសង្ឃឹមយ៉ាងមុតមាំថា ដំណើរនៃការសិក្សានេះនឹងធ្វើឲ្យកុមារទាំងនោះទទួលបានការងារជាមួយនឹងប្រាក់បៀរវត្សន៍ខ្ពស់ និងទទួលបានជីវិតដ៏ល្អប្រសើរមួយនៅថ្ងៃខាងមុខ ។

សម្រាប់ ថារ៉ា វ៉េសអូវើ វិញ ទស្សនវិស័យបែបនេះមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងចំពោះនាង ។ ជាមួយនឹងការធំធាត់ឡើងនៅក្នុងគ្រួសារមរមននៃរដ្ឋ អាយដាហូ ដែលមានឪពុកជាមនុស្សមានជំនឿចំពោះសាលារៀនថា ជាទីកន្លែងសម្រាប់បញ្ចុះបញ្ចូលផ្នត់គំនិត និងជឿជាក់ផងដែរថា មនុស្សស្រីគួរតែរស់នៅក្នុងផ្ទះ ព្រោះជាកន្លែងដែលស័ក្ដិសមបំផុត ហើយចំពោះការទទួលបានការអប់រំជាផ្លូវការវិញ គឺមិនមែនជារឿងអាទិភាពនោះទេ ។ ប៉ុន្តែប្រសិនបើ ថារ៉ា ចង់ទទួលបានវានោះ នាងត្រូវតែតស៊ូជំនះ​ដើម្បីវា ។

នៅក្នុងសៀវភៅនេះ នឹងបង្ហាញអ្នកអំពីរឿងរ៉ាវពិតរបស់ ថារ៉ា ចាប់តាំងពីពេលដែលនាងស្ថិតនៅក្នុងវ័យជាក្មេងស្រីម្នាក់ រស់នៅក្នុង​សហគមន៍មួយដែលមានជំនឿយ៉ាងងប់ងល់ទៅលើសាសនា រហូតដល់ការទទួលយកពិសោធន៍វប្បធម៌នៃការរស់នៅថ្មី ក្នុងជីវិតនៅមហាវិទ្យាល័យ និងដំណើរឆ្លងកាត់ដ៏វែងឆ្ងាយរបស់នាង ដើម្បីទទួលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យ ខេមប្រ៊ីដឆ៍ ទៀតផង ។

បន្ទាប់ពីនេះ អ្នកនឹងបានស្វែងយល់បន្ថែមអំពី ៖

  1. ពេលវេលាដែលក្រុមគ្រួសារត្រកូល វ៉េសអូវើ ជឿជាក់ថាជា ថ្ងៃអវសាន្តដ៏គួរឲ្យភ័យខ្លាចបំផុត ត្រូវបានកើតឡើង
  2. របៀបនៃ ការណែនាំឲ្យស្គាល់ពីថ្នាក់បង្រៀនផ្នែកចិត្តវិទ្យា អាចនាំឲ្យមានអព្ភន្តរញ្ញាណចំពោះការផ្លាស់ប្ដូរជីវិត
  3. តម្លៃពិតប្រាកដដែល ថារ៉ា បានចំណាយ ដើម្បីទទួលបានការសិក្សា ដ៏ជោគជ័យរបស់នាង ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!