Educated

About This Course

ថារ៉ា វ៉េសអូវើ បានធំលូតលាស់ឡើងនៅក្នុងគ្រួសារមរមន ដែលមិនជឿលើការសិក្សានៅតាមសាលារៀននោះទេ ។ ផ្ទុយទៅវិញ​ នាងត្រូវបានបង្រៀនពីជំនឿរបស់ឪពុក ដែលប្រកាន់ខ្ជាប់នូវជំនឿជ្រុលនិយមនៃសាសនា និងការគិតផ្ដេសផ្ដាស ហើយគាត់ទំនងជាមានជំងឺវិកលចរិកផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត ថារ៉ា ក៏ទទួលបានភាពជាឯករាជ្យរបស់នាង និងការអប់រំដ៏​អស្ចារ្យ ដែលនាំឲ្យនាងក្លាយជាវេជ្ជបណ្ឌិតម្នាក់ នៅក្នុងប្រវត្តិសាស្ត្រ ។ គួរឲ្យសោកស្ដាយ ការបន្តទទួលយកចំណេះដឹង​របស់នាង មានន័យថា នាងត្រូវបានបង្ខំឲ្យផ្ដាច់ទំនាក់ទំនងជាមួយឪពុកម្ដាយ និងសមាជិកផ្សេងទៀតក្នុងគ្រួសារ ដែលនាង​តែងតែស្រលាញ់ ។ ប៉ុន្តែ នេះគឺជាតម្លៃមួយដែលនាងត្រូវតែហ៊ានចំណាយ ដើម្បីក្លាយជាបុគ្គលមានសេរីភាព និងឯករាជ្យម្នាក់ ។
ស្តាប់ អាន និងតាមដានព័ត៌មានវិភាគ log in

Target Audience

  • អ្នកដែលចូលចិត្តអានជីវប្រវត្តិ បែបរំភើបភ្ញាក់ផ្អើល ជាមួយនឹងការតស៊ូ
  • អ្នកដែលចាប់អារម្មណ៍ ទៅលើរបៀបរស់នៅរបស់គ្រួសារមរមន
  • គ្រូបង្រៀន និងអ្នកអានទូទៅ ដែលចង់ស្វែងយល់អំពីការអប់រំកម្រិតខ្ពស់

Curriculum

15 Lessons44m 15s

ជំពូក១៖ ដំណើរជីវិតរបស់ស្ត្រីម្នាក់ ចេញពីជំនឿបែបជ្រុលនិយម ហើយងាកទៅរកការពង្រឹងផ្នែកចំណេះដឹង

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិកPreview

ជំពូក២៖ ថារ៉ា វ៉េសអូវើ បានធំពេញវ័យនៅក្នុងជីវភាពបែបស្រែចម្ការ និងជាមួយគ្រួសារមរមនរបស់នាង ដែលមានដំណោះស្រាយ ចំពោះការសិក្សាអប់រំខុសពីគេ

ជំពូក៣៖ បងប្អូនបង្កើតត្រកូល វ៉េសអូវើ ទាំងអស់ ត្រូវបានទុកឲ្យប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង និងជួយលើកទឹកចិត្តដល់គ្នាទៅវិញទៅមក ចំពោះការទៅសាលារៀន

ជំពូក៤៖ ការងារដំបូងរបស់ ថារ៉ា បាននាំឲ្យនាងស្គាល់ពីសង្គមខាងក្រៅកាន់តែច្បាស់

ជំពូក៥៖ គ្រួសាររបស់ ថារ៉ា ធ្លាប់មានប្រវត្តិក្នុងការបដិសេធ ចំពោះជំនួយផ្នែកវេជ្ជសាស្ត្រ និងបានអើពើជាមួយគ្រោះថ្នាក់ទាំងនោះ

ជំពូក៦៖ មុនពេលអាចចូលរៀននៅក្នុងមហាវិទ្យាល័យបាន ថារ៉ា ត្រូវតែប្រឡងធ្វើតេស្ត ACT ឲ្យជាប់ជាមុនសិន

ជំពូក៧៖ ពេលចូលមកដល់មហាវិទ្យាល័យ ថារ៉ា មានអារម្មណ៍ថា នាងជាមនុស្សម្នាក់ផ្សេង និងបានប្ដេជ្ញាជំនះធ្វើកិច្ចការសាលាឲ្យបាន

ជំពូក៨៖ ការប្រឈមមុខជាមួយនឹងបញ្ហាសុខភាព និងហិរញ្ញវត្ថុបានធ្វើឲ្យ ថារ៉ាត្រូវតែរៀនពីរបៀបក្នុងការទទួលយកជំនួយ

ជំពូក៩៖ នៅពេលដែល ថារ៉ា កំពុងបន្តការសិក្សា នាងទទួលបានការយល់ដឹងមួយចំនួន ទាក់ទងនឹងការគិតមមៃរបស់ឪពុកនាង នៅចំពេលដែលគាត់កំពុងជួបគ្រោះថ្នាក់

ជំពូក១០៖ ថារ៉ា ទទួលបានឱកាសដ៏អស្ចារ្យមួយក្នុងស្រាវជ្រាវ ដែលនាំឲ្យកម្មវិធីបញ្ចប់ការសិក្សារបស់នាង កាន់តែអស្ចារ្យជាងមុន

ជំពូក១១៖ នៅមហាវិទ្យាល័យ ទ្រីនីធី (Trinity College) ទីបំផុត ថារ៉ា ទទួលអារម្មណ៍ថា នាងបានស្គាល់ពីខ្លួនឯងច្បាស់ ប៉ុន្តែមិនយូរប៉ុន្មាន នាងក៏ទទួលបានបញ្ហាដ៏ស្មុគស្មាញពីផ្ទះផងដែរ

ជំពូក១២៖ ខណៈពេលដែលការសិក្សារបស់ ថារ៉ា មានដំណើរការល្អប្រសើរនោះ ទំនាក់ទំនងរវាងនាងជាមួយគ្រួសារ កាន់តែយ៉ាប់យ៉ឺនទៅវិញ

ជំពូក១៣៖ ថារ៉ា ត្រូវធ្វើការជ្រើសរើសដ៏ពិបាកបំផុតមួយ ដើម្បីទទួលបានសញ្ញាបត្របណ្ឌិតរបស់នាង

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

Your Instructors

Tara Westover

0/5
1 Course
0 Reviews
0 Students
អ្នកនាង ថារ៉ា វ៉េសអូវើ (Tara Westover) កើតនៅឆ្នាំ ១៩៨៦ ក្នុងរដ្ឋ អាយដាហូ ។ នាងទទួលបានសញ្ញាបត្របរិញ្ញាបត្រពី​សាកលវិទ្យាល័យ ប្រ៊ីចហាម យ៉ាំង (Brigham Young University) ព្រមទាំងអាហារូបករណ៍ ហ្គេតស៍ ខេមប្រ៊ីដ (Gates Cambridge Scholarship) ផងដែរ ។ មិនតែប៉ុណ្ណោះ ថារ៉ា ក៏បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតរបស់ខ្លួន ក្នុងឆ្នាំ ២០១៤ និងបានទៅទស្សនកិច្ចសិក្សានៅ សាកលវិទ្យាល័យ ហាវើដ (Harvard University) ថែមទៀតផង ។ ចំពោះសៀវភៅ ការទទួលបានការអប់រំ (Educated) គឺជាស្នាដៃនិពន្ធដំបូងបង្អស់របស់នាង ។
See more

Write a review

Write a review
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!