ជំពូក១៖ ធ្វើឲ្យមនុស្សគត់សម្គាល់ ហើយចាប់អារម្មណ៍ពីផលិត ផល និងកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់អ្នក

ជំពូក២៖ ក្រុមហ៊ុនធំៗគឺជាអាជីវកម្មដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំង ប៉ុន្តែក្រុមហ៊ុនតូចៗដែលមានម៉ាកយីហោនៅតែអាចប្រជែងពួកគេបាន

ជំពូក៣៖ ក្រុមហ៊ុនប្រកួតប្រជែងត្រូវតែយកឈ្នះអតិថិជនដែលមានអារម្មណ៍សង្ស័យ រាយមាយ និងតានតឹង

ជំពូក៤៖ ព្រំដែនរវាងផលិតផលផ្សេងៗគ្នាគឺមានលក្ខណៈមិនច្បាស់លាស់ ដោយហេតុនេះវាបង្កើតឲ្យមានការប្រកួតប្រជែង

ជំពូក៥៖ កង្វះបទពិសោធជាទូទៅចំពោះក្រុមហ៊ុនប្រកួត ប្រជែងធ្វើឲ្យពួកគេសួរសំណួរល្អៗជាច្រើន

ជំពូក៦៖ គុណតម្លៃរឹងមាំ និងទំនាក់ទំនងមនោសញ្ចេតនាល្អជាមួយអតិថិជន គឺចាំបាច់បំផុតសម្រាប់ក្រុមហ៊ុនប្រកួតប្រជែងទាំងឡាយ

ជំពូក៧៖ ទម្លាប់មានទំនូលជាអ្នកបញ្ជាការប្រើប្រាស់ ប៉ុន្តែនិមិត្តសញ្ញាដែលមានឥទ្ធិពល អាចផ្លាស់ប្តូរបាន

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ពេលដែលអ្នកនៅរៀន តើអ្នកធ្លាប់ប្រកួតប្រជែងយកចំណាត់ថ្នាក់ល្អជាមួយមិត្តរួមថ្នាក់ ឬក្នុងថ្នាក់ហាត់ប្រាណដែរ ឬទេ?  ប្រសិនបើអ្នកធ្លាប់ ស្មារតីប្រកួតប្រជែងនេះបានធ្វើឲ្យអ្នកហ៊ានប្រជែងជាមួយអ្នកដែលមានសមត្ថភាពលើអ្នក ហើយនៅក្នុងវិស័យអាជីវកម្មក៏មិនខុសគ្នាដែរ ។

នៅក្នុងអាជីវកម្ម គូប្រជែងដ៏មានឥទ្ធិពលទាំងនេះត្រូវបានគេហៅថា “ក្រុមហ៊ុនឈានមុខ” ។ ពួកគេត្រូវបានបង្កើតឡើងជាក្រុមហ៊ុនដែលមានគុណសម្បត្តិប្រកួតប្រជែងច្បាស់ជាងក្រុមហ៊ុនដែលនៅខាង ក្រោមខ្លួនដែលត្រូវបានគេស្គាល់ថា [“ក្រុមហ៊ុនប្រជែងកេរ្តិ៍ ឈ្មោះ” (challenger brands)] ។  ជាលទ្ធផលក្រុមហ៊ុនដែលឈានមុខតែងតែទទួលបានប្រាក់ចំណេញខ្ពស់ជាងក្រុមហ៊ុនតូចៗដែលប្រកួតប្រជែងជាមួយពួកគេ ។

ជាឧទាហរណ៍ ទិន្នន័យដែលប្រមូលបានក្នុងឆ្នាំ ២០០៧ ដោយអង្គភាព ឥទ្ធិពលប្រាក់ចំណេញនៃយុទ្ធសាស្ត្រទីផ្សារ ឬហៅកាត់ថា PIMS បានរកឃើញថា ការសងត្រឡប់មកវិញនៃការវិនិយោគដែលដាក់ដោយក្រុមហ៊ុនឈានមុខនៅអឺរ៉ុបគឺ ៤០ភាគរយ ខណៈអត្រាសម្រាប់ក្រុមហ៊ុនល្បីលំដាប់ទី ២ មានត្រឹមតែ ២៦ភាគរយ ។

នៅសហរដ្ឋអាមេរិកក្រុមហ៊ុនបានបង្កើតតួលេខដែលអាចប្រៀប ធៀបបានដោយក្រុមហ៊ុនឈានមុខទទួលបាន ៣២ភាគរយ សងត្រឡប់មកវិញលើការវិនិយោគរបស់ពួកគេ ហើយក្រុមហ៊ុនលំដាប់លេខ២ បានសងត្រឡប់មកវិញត្រឹមតែ ១៨ភាគរយ ។

និយាយឲ្យសាមញ្ញក្រុមហ៊ុនឈានមុខទទួលបានប្រាក់ចំណេញច្រើន ជាង    ប្រាក់ចំណេញកម្រិតខ្ពស់នេះមានន័យថា ពួកគេវិនិយោគកាន់តែច្រើន ធ្វើឲ្យទទួលបានប្រាក់ចំណេញកាន់តែច្រើនដូចគ្នា ។  ពួកគេថែមទាំងអាចវិនិយោគលើគម្រោងរយៈពេលវែង ដូចជាស្រាវជ្រាវវិធីដើម្បីផ្ដួលគូប្រកួតប្រជែងរបស់ពួកគេផងដែរ ។ 

ប៉ុន្តែ នេះមិនមែនមានន័យថា “ក្រុមហ៊ុនដែលស្ថិតនៅក្នុងលំដាប់    ទី២ ឬទាបជាងនេះត្រូវបានគេមើលរំលងទាំងស្រុងនោះទេ” ។ ក្រុមហ៊ុនទាំងនេះចាំបាច់ត្រូវមានអ្វីដែលប្លែកពីគេ! 

ទោះបីវាជារឿងដែលអស្ចារ្យក្នុងការក្លាយជាក្រុមហ៊ុនដែលល្បីជាងគេបំផុតនៅលើទីផ្សារក៏ដោយ វាក៏នៅតែល្អដែលសម្រាប់ក្រុមហ៊ុនដែលជាប់ចំណាត់ថ្នាក់លេខ២ លេខ៣ ឬលេខ៤ ។  ឧទាហរណ៍ ក្រុមហ៊ុនដែលបម្រើសេវាកម្មជួលរថយន្តរបស់អាមេរិកមួយឈ្មោះ អាវីស (Avis) ។ ក្រុមហ៊ុននេះត្រូវបានគេដឹងថា មិនមែនជាក្រុមហ៊ុនឈានមុខគេនៅក្នុងឧស្សាហកម្មនោះទេ ។ វាត្រូវបានដឹងច្បាស់ថា គូប្រកួតប្រជែងដ៏ស្វាហាប់របស់គេគឺ ហឺត (Hertz) ដែលបានកាន់តំណែងជាក្រុមហ៊ុនឈានមុខនោះ ។

តាមពិតទៅ អាវីស (Avis) ធ្លាប់ជាក្រុមហ៊ុនដែលឈរចំណាត់ថ្នាក់ស្ទើរបិទគូថគេ ប៉ុន្តែដោយសារពួកគេមានយុទ្ធសាស្ត្រទីផ្សារដ៏មិនគួរឲ្យជឿមួយ ពួកគេក៏អាចឈានដល់ចំណាត់ថ្នាក់ទី២ ហើយបានក្លាយជាគូប្រកួតប្រជែងយ៉ាងប្រកៀកប្រកិតទៅនឹងក្រុមហ៊ុនហឺត (Hertz) ។

នេះគ្រាន់តែជាឧទាហរណ៍មួយនៃរបៀបដែលក្រុមហ៊ុនតូចបង្ហាញពីអានុភាពរបស់ពួកគេប៉ុណ្ណោះ ។ ហើយខណៈពេលដែលពួកគេត្រូវខិតខំប្រឹងប្រែងបន្ថែម និងធ្វើឲ្យខ្លាំងជាងមុនទៀតដើម្បីរក្សាភាពខ្លាំងនោះ ពួកគេអាចធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងតាមរយៈយុទ្ធ សាស្ត្រច្នៃប្រតិដ្ឋផ្សេងៗ ។

ប៉ុន្តែ មុនពេលដែលអ្នកស្វែងយល់បន្ថែមអំពីផ្នត់គំនិតដែលក្រុមហ៊ុនប្រកួតប្រជែងត្រូវតែមាន ចូរមើលពីឧបសគ្គដែលពួកគេប្រឈមនៅក្នុងទីផ្សារសព្វថ្ងៃជាមុនសិន ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!