ជំពូក១៖ ធ្វើឲ្យមនុស្សគត់សម្គាល់ ហើយចាប់អារម្មណ៍ពីផលិត ផល និងកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់អ្នក

ជំពូក២៖ ក្រុមហ៊ុនធំៗគឺជាអាជីវកម្មដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំង ប៉ុន្តែក្រុមហ៊ុនតូចៗដែលមានម៉ាកយីហោនៅតែអាចប្រជែងពួកគេបាន

ជំពូក៣៖ ក្រុមហ៊ុនប្រកួតប្រជែងត្រូវតែយកឈ្នះអតិថិជនដែលមានអារម្មណ៍សង្ស័យ រាយមាយ និងតានតឹង

ជំពូក៤៖ ព្រំដែនរវាងផលិតផលផ្សេងៗគ្នាគឺមានលក្ខណៈមិនច្បាស់លាស់ ដោយហេតុនេះវាបង្កើតឲ្យមានការប្រកួតប្រជែង

ជំពូក៥៖ កង្វះបទពិសោធជាទូទៅចំពោះក្រុមហ៊ុនប្រកួត ប្រជែងធ្វើឲ្យពួកគេសួរសំណួរល្អៗជាច្រើន

ជំពូក៦៖ គុណតម្លៃរឹងមាំ និងទំនាក់ទំនងមនោសញ្ចេតនាល្អជាមួយអតិថិជន គឺចាំបាច់បំផុតសម្រាប់ក្រុមហ៊ុនប្រកួតប្រជែងទាំងឡាយ

ជំពូក៧៖ ទម្លាប់មានទំនូលជាអ្នកបញ្ជាការប្រើប្រាស់ ប៉ុន្តែនិមិត្តសញ្ញាដែលមានឥទ្ធិពល អាចផ្លាស់ប្តូរបាន

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

សព្វថ្ងៃនេះ ការដើរតាមផ្លូវធំៗ នៅកណ្តាលទីក្រុងនានានៅប្រទេសលោកខាងលិចអាចមានអារម្មណ៍ថាមើលទៅស្រដៀងៗគ្នា ។ មិនថាអ្នកស្ថិតនៅក្នុងទីក្រុងបាសេឡូណា ទីក្រុងឡុងដ៍ ទីក្រុងហាំប៊ឺក ឬសាន់ហ្វ្រាន់ស៊ីស្កូ អ្នកតែងតែឃើញស្លាកយីហោដូចៗគ្នាដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនល្បីៗ ដូចជា Starbucks, McDonald’s និង H&M ជាដើម ។

ខណៈដែលវាអាចជារឿងគួរឲ្យធុញ ឬរំខានអារម្មណ៍ដល់អតិថិជន វាក៏កាន់តែអាក្រក់សម្រាប់ក្រុមហ៊ុនថ្មីៗដែលចង់ធ្វើទីផ្សារសម្រាប់ផលិតផលរបស់ពួកគេផងដែរ ។ ពួកគេត្រូវតែស្វះស្វែងប្រកួត ប្រជែងជាមួយក្រុមហ៊ុនចម្រុះជាតិសាសន៍ជាច្រើនដើម្បីធ្វើឲ្យអតិថិជនបានស្គាល់ពីផលិតផលរបស់ពួកគេ ។

ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនប្រកួតប្រជែងទាំងនេះសំខាន់ ណាស់ក្នុងការឈរជើងឲ្យបានយូរនៅក្នុងទីផ្សារ ហើយត្រូវមានភាពច្នៃប្រតិដ្ឋ មានប្រាក់ចំណូល និងផ្តល់នូវជម្រើសដែលគួរឲ្យចាប់ អារម្មណ៍សម្រាប់អតិថិជន ។ នៅទីបញ្ចប់ វាពិតជាអាចធ្វើទៅបានដើម្បីទទួលជោគជ័យក្នុងនាមជាក្រុមហ៊ុនប្រកួតប្រជែង ដរាបណាអ្នកប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗ និងចងចាំនូវយុទ្ធសាស្ត្រមួយចំនួន ។

នៅក្នុងសៀវភៅនេះ អ្នកនឹងរៀនអំពី៖

  1. របៀបបង្កើតអត្តសញ្ញាណដ៏រឹងមាំសម្រាប់ផលិតផលរបស់អ្នក
  2. តើគុណសម្បត្តិអ្វីខ្លះដែលអ្នកមានចំពោះយីហោដែលបានបង្កើតឡើង? 
  3. និងរបៀបដែលសូម្បីតែផលិតផលលាងសម្អាត ក៏អាចប្រែក្លាយទៅជាអ្វីដែលពេញនិយមដែរ ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!