ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? ធ្វើជាមនុស្សដែលមានផលិតភាពការងារខ្ពស់គ្រប់ ពេលវេលានៅក្នុងជីវិតរបស់អ្នក

ជំពូក២៖ រាល់គោលដៅដែលទទួលបានជោគជ័យទាំងអស់ គឺចាប់ផ្តើមពីការរៀបផែនការឲ្យបានល្អ

ជំពូក៣៖ បង្កើតកិច្ចការអាទិភាពរបស់អ្នក ហើយផ្តោតទៅលើវា

ជំពូក៤៖ ផ្លូវទៅកាន់វឌ្ឍនភាព គឺត្រូវចេះស្វែងរកដោយ ខ្លួនឯង

ជំពូក៥៖ ធ្វើកិច្ចការបានល្អបំផុតដោយរក្សាភាពសុទិដ្ឋិនិយម និងវិន័យផ្ទាល់ខ្លួន

ជំពូក៦៖ ទទួលស្គាល់នូវអ្វីដែលកំពុងរារាំងអ្នក បន្ទាប់មកត្រូវយកឈ្នះវា

ជំពូក៧៖ គ្រប់គ្រងពេលវេលាផ្ទាល់ខ្លួនរបស់អ្នក

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

បន្ទាប់ពីអ្នកដឹងពីអ្វីដែលអ្នកចង់ធ្វើរួចហើយត្រូវផ្តោតធ្វើវាឲ្យមាន ប្រសិទ្ធភាព ។ តើត្រូវធ្វើដោយរបៀបណា? គឺអ្នកត្រូវកំណត់អាទិភាពរបស់វា ។

ដំបូងគិតអំពីផលវិបាកនៃសកម្មភាពរបស់អ្នក ។ តើអ្នកចង់សម្រេចបានអ្វី? មនុស្សដែលស្រមៃមើលថា តើពួកគេនឹងមានអារម្មណ៍យ៉ាងណានៅពេលអនាគតបន្ទាប់ពីពួកគេបានសម្រេចគោលដៅរបស់គេរួចហើយ? មនុស្សទាំងនោះនឹងអាចធ្វើការ សម្រេចចិត្តទៅលើកិច្ចការប្រចាំថ្ងៃបានយ៉ាងល្អបំផុត ។

ការស្រាវជ្រាវបានបង្ហាញឡើងវិញ ។ តាមពិតការសិក្សាពីសាលា  ហាវ៉ាដ បានបង្ហាញថា ការមានគោលដៅរយៈពេលវែង គឺជាតម្រុយ ខ្ពស់បំផុតនៃចលនារបស់សង្គម ។ វាជាតម្រុយដែលធំជាងកម្រិតការអប់រំ ឬបទពិសោធនៅក្នុងសង្គមទៀតផង ។

ទ្រឹស្ដី ABCDE គឺជាឧបករណ៍ដ៏មានប្រយោជន៍សម្រាប់ជួយអ្នកឲ្យប្រកាន់ខ្ជាប់នូវកិច្ចការអាទិភាពទាំងឡាយ ។ តាមទ្រឹស្ដី ABCDE អ្នកត្រូវសរសេរបញ្ជីកិច្ចការដែលត្រូវធ្វើ ហើយរៀបចំវាទៅតាមលំដាប់នីមួយៗពីអក្សរ A ដល់ E ។ កិច្ចការ A មានអាទិភាពខ្ពស់បំផុត រីឯ កិច្ចការ E អ្នកអាចរំលងបានប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់ ។

ឧទាហរណ៍ កិច្ចការ E គឺអ្នកត្រូវមើលរឿង Star War DVD បញ្ចប់ ។ កិច្ចការ A អ្នកត្រូវកែ CV របស់អ្នកដើម្បីដាក់ពាក្យស្វែងរកការងារ  ថ្មី ។

នៅពេលអ្នកកំពុងពិនិត្យមើលកិច្ចតែងការដែលត្រូវធ្វើរបស់អ្នក កិច្ចការ A  (ដែលប្រហែលជាពិបាកបំផុត)  គឺជាកង្កែបរបស់អ្នកនោះហើយ ។  ដូច្នេះ ចូរស៊ីកង្កែបនោះចុះ!

ការបំពេញកិច្ចការ A របស់អ្នកជាមុន គឺជាគន្លឹះនៃភាពជោគជ័យ ។  ត្រូវធ្វើវារហូតដល់ការងាររបស់អ្នកត្រូវបានបញ្ចប់    ប្រមូលកម្លាំង ចិត្តទាំងអស់ដើម្បីធ្វើវាឲ្យបានសម្រេច ។

ឧទាហរណ៍!  ស្រមៃថា កិច្ចការដែលមានអាទិភាពខ្ពស់បំផុត ឬកង្កែបរបស់អ្នក គឺជាការសរសេរ CV សម្រាប់ដាក់ពាក្យរកការងារធ្វើ ។ 

ដូច្នេះ មានកិច្ចការច្រើនណាស់ដែលអ្នកត្រូវធ្វើដូចជា ការប្រមូលវិញ្ញាប័នបត្របញ្ជាក់ពីបទពិសោធការងារ ពិនិត្យនិងកែតម្រូវ CV របស់អ្នកឡើងវិញ   ព្រមទាំងសាកសួរមិត្តភក្ដិដែលអ្នកស្គាល់ដើម្បីទទួលបានឱកាសល្អ ។ 

ដូច្នេះ ត្រូវផ្តោតអារម្មណ៍រហូតដល់ការងារត្រូវបានធ្វើរួច ។  ប្រសិន បើអ្នកចាប់ផ្តើមធ្វើការទៅលើ CV របស់អ្នក បន្ទាប់មកអ្នកឆ្លៀតទៅលេងហ្វេសប៊ុក វានឹងចំណាយពេលទ្វេដង និងមានភាពធុញទ្រាន់ថែមទៀតក្នុងការបន្តធ្វើវា ។  ត្រូវផ្តោតលើកិច្ចការនៅក្នុងដៃ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!